គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់​ពីខេត្ត​បាត់ដំបងទៅ​កាន់​ខេត្ត​កោះកុងសម្រេច​បាន​ជាង​៨៣ភាគរយ

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និង​ខេត្ត​កោះកុង មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦ភាគរយ គិតត្រឹម​ដំណាច់​ខែ​ឧសភា ឆ្នាំ ២០២៤​នេះ ។ នេះបើតាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន​នៅព្រឹកថ្ងៃទី​០៥ មិថុនា ២០២៤ ។​

បើតាម​សេចក្ដី​ប្រកាសព័ត៌មាន​នេះ​បានឱ្យដឹងថា ការងារសម្រេចបានលើ​គម្រោង​ផ្លូវ​ជាតិ១០​ រួមមាន៖ ការងា​រផ្លូវថ្នល់សម្រេចបាន ៨៧,៣១ភាគរយ ការងារស្ពានសម្រេចបាន ៩១,១៨ភាគរយ​ ការងា​រ​ស្ពា​ន​ខ្ព​ស់ជា​ង​​គេប្រ​វែង ៥៣០ ម៉ែត្រ សម្រេចបាន ៤១,៥០ភាគរយ​ (គ្រោងដា​ក់​ឱ្យ​ប្រើ​ប្រា​ស់​សា​ក​​ល្ប​ងនៅ​ចុ​​ង​ខែមីនា​ ​ឆ្នាំ​២០២៥ខាងមុខ) ការងារ​លូ​កាត់​ទទឹងថ្នល់សម្រេចបាន ៩៩,៨២ភាគរយ​ និងកា​រ​ងា​រ​លូ​ប​ណ្តោ​​យ​ថ្នល់​ និងជញ្ជាំងកា​រពា​រជើងទេរអនុវត្តបាន ៨៩,៨៤ភាគរយ ។

ក្រសួ​ងសាធារណការ ​និងដឹកជញ្ជូន​បានបញ្ជាក់ថា​ នៅរដូវវស្សានេះ ប្រជា​ពល​រ​ដ្ឋ​អា​ច​ធ្វើដំ​ណើ​រ​កាត់​តាម​ផ្លូវជាតិលេខ ១០ បា​ន​ដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារ​កំណាត់​ផ្លូវខ្លះ​នៅជាក្រួសក្រហម និង​កំណា​ត់​ផ្លូ​វខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង ។

បើតា​មឯកឧត្តម​ ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ បានថ្លែង​ប្រាប់​អ្នកយកព័ត៌មាន​ AMS Economy ឱ្យដឹងថា គម្រោងនេះ​ត្រូវ​បាន​ប្រើប្រាស់ពេលវេលា​ ៦៦ខែ ឬស្មើនឹង​៥ឆ្នាំ ដោយបានចាប់ផ្ដើម​បើក​ការដ្ឋានសាងសង់​កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ ដោយគ្រោងនឹង​បញ្ចប់​នៅពាក់​កណ្ដាល​ឆ្នាំ ២០២៥​ខាងមុខនេះ ។​

ឯកឧត្តម​បានមានប្រសាសន៍​បន្ថែមថា​ ចាប់តាំងពី​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិមួយនេះ​មក គឺមិនមានបញ្ហា​ប្រឈមអ្វីជាធំដុំឡើង ក្រៅពីបញ្ហា​អាកសធាតុ​ ដូចជាភ្លៀង​ធ្លាក់​ខ្លាំង ធ្វើឱ្យ​ដំណើរការ​ ការដ្ឋាន​ត្រូវខាក់ខាន​រយៈ​ពេលខ្លី ។​

តាមរយៈ​គម្រោងផ្លូវ​មួយនេះដែរ នឹង​ជំរុញឱ្យទំនាក់ទំនងរវាង​ខេត្ត​កោះកុង ពោធិ៍សាត់ និងបាត់ដំបង​ក៏ដូចជា​បន្ទាយ​មានជ័យ​ជាដើម កាន់តែខិតជិត​គ្នា ខណៈនាពេល​កន្លងមក​ ប្រជាពលរដ្ឋ​កោះកុង​ចង់ទៅ​ខេត្ត​ពោធិ៍សាត់​ បាត់ដំបង​ត្រូវ​ឆ្លងកាត់​ភ្នំពេញ ដែលត្រូវ​ប្រើ​ពេលវេលា​យូរ​ និង​ចំណាយច្រើន តែបើសិនជាផ្លូវ​នេះ​សាងសង់​រួច នឹងមានផ្លូវកាត់ថ្មី​ហើយធ្វើឱ្យតំបន់ជាប់ព្រំ​ដែន​ទាំង​នោះ កាន់តែ​មានសក្ដានុពល​ទាក់​ទា​ញភ្ញៀ​​វ​ទេ​សចរ​ក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្មរវាង​គ្នា​នឹង​គ្នា​បាន​កាន់​តែ​ប្រសើរ​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​