ផ្លូវជាតិលេខ៥១ អំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងបង្កើតអាជីវកម្មសម្រាប់ពលរដ្ឋ

ភ្នំពេញ ៖ ​ផ្លូវជាតិលេខ​៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ​៤ ទៅ​ផ្លូវជាតិលេខ​៥ កាត់តាមខេត្តកំពង់ស្ពឺ និ​ងកណ្ដាល បានក្លាយជា​ផ្លូវយុទ្ធសាស្ត្រ​ដឹកជញ្ជូនទំនិញដ៏សំខាន់មួយ​សម្រាប់​ការនាំចេញ និងនាំចូល​ប្រទេស ហើយផ្លូវនេះដែរ ក៏មាន​អំណោយផល​សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យ​អចលនទ្រព្យ​ដ៏មានសក្ដានុពល​ និងរួម​ចំណែក​បង្កើន​មុខ​របរ​ អាជីវកម្ម ក៏ដូចជាប្រាក់ចំណូល​សម្រាប់ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផងដែរ ។

ជាការ​កត់សម្គាល់ ចាប់តាំងពីផ្លូវ​ជាតិលេខ​៥១ បានសាងសង់រួចរាល់​ ឃើញថា​មានគម្រោងអភិវឌ្ឍន៍​ក្នុងវិស័យសំណង់ និងអច​ល​នទ្រព្យ​តូចធំជាច្រើន ជាពិសេសនៅ​តាមបណ្ដោយផ្លូវនេះតែម្ដង ដូចជា​គម្រោង​អភិវឌ្ឍន៍ឧស្សាហកម្ម រោងចក្រ សហគ្រាស និង​តំបន់​សេដ្ឋកិច្ច​ មានភាពទាក់ទាញខ្លាំងជាង​គេ ​បន្ទាប់មកមានគម្រោង​អភិវឌ្ឍន៍ដីឡូត៍ និងលំនៅឋាន​តម្លៃ​សមរម្យ​ ដោយមានក្រុមហ៊ុន​អភិវឌ្ឍន៍ក្នុងស្រុកជាច្រើន​បាន​បោះទុនវិនិយោគសម្រាប់​ផ្គត់ផ្គង់លើទីផ្សារ ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ​ជាច្រើន​បាន​សម្លឹង​មើលឃើញពីសក្ដានុពល​នៃផ្លូវជាតិដ៏សំខាន់នេះ ហើយបាន​ផ្ដល់ជាទស្សន​ទាន​សម្រាប់វិនិយោគិនទាំងក្នុង និងក្រៅ​ប្រទេស​ អាចពិចារណា​ក្នុងការដាក់ទុនវិនិយោគ​នៅតាមបណ្ដោយផ្លូវជាតិលេខ​៥១ ដោយលើកឡើងថា ផ្លូវនេះ ជាផ្លូវដែលអាច​តភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា​ ទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ទៅកាន់​កំពង់ផែ​ខេត្តកំពត និង​តំបន់សក្ដានុពលជាច្រើនទៀត​ក្នុងប្រទេសកម្ពុជា ។

តាមរយៈការ​បង្កើតក្រុង​ឧដុង្គម៉ែជ័យ ​ក្នុង​ខេត្តកំពង់ស្ពឺ​ ក៏នឹងធ្វើឱ្យសក្ដានុពល​នៃវិស័យអចលនទ្រព្យ​​នៅតាមបណ្ដោយផ្លូវជាតិលេខ​៥១នេះ​មានសន្ទុះមួយកម្រិតផងដែរ ហើយនៅពេលអនាគត​ រំពឹងថា​ការ​វិនិយោគលើ​លំនៅឋាន​ ឧស្សាហកម្ម​ សហគ្រាស​នានា នឹង​មានកំណើន​បន្ថែមទៀត ។​

សូមជម្រាបដែរថា ផ្លូវជាតិលេខ៥១ ត្រូវបានអភិវឌ្ឍយ៉ាងយកចិត្តទុកទៅលើគុណភាព ដោយក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុប ៣៧,៩៥ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឧដុង្គ នៃចំណុចប្រសព្វផ្លូវជាតិលេខ៥ ឆ្ពោះទៅថ្នល់ទទឹងនៃចំណុចប្រសព្វផ្លូវជាតិលេខ៤ ក្នុងទទឹងផ្លូវ១២ម៉ែត្រ ដែលបាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាល​ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ ផ្លូវនេះមានភូមិសាស្រ្តស្ថិតនៅក្នុងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដោយមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវលេខ៤១ ភ្ជាប់ទៅផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤២ តភ្ជាប់ទៅភ្នំពេញ និងផ្លូវលេខ១៤៤០ ឆ្ពោះទៅក្រុងច្បារមនខេត្តកំពង់ស្ពឺ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *