កាកាវ Cocoa ដណ្តើមបានចំណាប់អារម្មណ៍ទីផ្សារកំពូលប្រចាំឆ្នាំ២០២៤ ខណៈដែល Bitcoin បានត្រឹមចំណាត់ថ្នាក់លេខ២

បរទេស ៖ ឆ្នាំនេះ ជាពិសេសដើមខែធ្នូ តម្លៃរបស់លុយគ្រីបតូ Bitcoin បានហក់ឡើងដល់ការចំណុចកំពូលប្រមាណជា១០ម៉ឺនដុល្លារក្នុងមួយកាក់ ប៉ុន្តែយ៉ាងណាក្តី វាមិនមែនជាទីផ្សារដែលស្ថិតនៅបញ្ជីទីផ្សារដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ឆ្នាំ២០២៤នេះទេ។

កាសែត The Bloomberg បានចេញផ្សាយថា ផលិតផលកាកាវ Cocoa ឯនោះទេដែលជាផលិតផលគួរឲ្យចាប់អារម្មណ៍ និងប្រតិបត្តិការជួញដូរល្អបំផុត (Best-Performing) សម្រាប់ឆ្នាំ២០២៤នេះ ខណៈដែលកាក់ Bitcoin នេះគឺបានត្រឹមលេខ២ប៉ុណ្ណោះ។

ប្រភពដដែលនេះបានបង្ហាញទៀតថា តម្លៃរបស់វត្ថុធាតុដើមសម្រាប់ផលិតជាសូកូឡានេះបានហក់ឡើងខ្លាំងគុណនឹង៣ហើយគិតចាប់តាំងតែពីដើមឆ្នាំ២០២៤ ដោយសារតែបញ្ហាជាប់គាំងនៃសង្វាក់ផ្គត់ផ្គង់ពីសំណាក់ប្លុកប្រទេសនៅអាហ្វ្រិកខាងលិច។

កាលពីខែមករា តម្លៃជួញដូរផលិតផលកាកាវ​ប្រមាណជាង៤០០០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ប៉ុន្តែមកទល់ពាក់កណ្តាលខែធ្នូកន្លងទៅនេះ តម្លៃរបស់វាក្នុងមួយតោនបានកើនឡើងទៅដល់ ១២៧០០ដុល្លារ។នេះបើយោងតាមតួលេខដែលបានបង្ហាញដោយ Trading Economics ។ ឆ្នាំនេះការប្រមូលផលដើមកាកាវបានជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរដោយសារតែអាកាសធាតុប្រែប្រួលខ្លាំងពេក ជាពិសេសគ្រោះរាំងស្ងួតនៅក្នុងតំបន់អាហ្វ្រិកប៉ែកខាងលិចដែលក្នុងនោះប្រទេសអ្នកផ្គត់ផ្គង់ធំជាងគេបំផុតរបស់ពិភពលោកចំនួន២ដែលរងគ្រោះបញ្ហានេះជាងគេគឺ Ivory Coast និង Ghana។

មួយវិញទៀត បញ្ហាជីធ្វើកសិកម្មក៏ជាកត្តាជះឥទ្ធិពលសំខាន់ផងដែរដោយសារតែបណ្តាប្រទេសនៅអាហ្វ្រិកភាគច្រើនគឺជាអ្នកដែលពឹងផ្អែកទៅលើការនាំចូលពីក្រៅប្រទេសដែលក្នុងនោះមួយភាគធំពីប្រទេសរុស្សីបេឡារូសនិងអ៊ុយក្រែនដែលកំពុងផ្ទុះជម្លោះយោធាដាក់គ្នា។

តាមការព្យាករណ៍របស់ Trading Economics បានអះអាងថា ការប្រឈមមុខទៅនឹងបញ្ហាផ្គត់ផ្គង់តិចតួចចំពោះផលិតផលកាកាវនឹងធ្វើឲ្យតម្លៃរបស់វាបន្តកើនឡើងកាន់តែខ្ពស់ជាងនេះទៀតនៅប៉ុន្មានឆ្នាំខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *