ចិន-កម្ពុជា ពួតដៃគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

 ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងដែលទទួលបានការអញ្ជើញឱ្យចូលរួម និងថ្លែងបទអន្តរាគមន៍ក្នុងសន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦” ក៏ដូចជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងលោកជំទាវដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងអបអរសាទរប្រទេសចិន ដែលបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យប្រកបដោយភាពជោគជ័យ។

ឯកឧត្តមក៏បានកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិនដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍជំនាញ រួមទាំងការផ្តល់ជូននូវសៀវភៅ “កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន” ដែលគ្របដណ្តប់លើ ១៦ មុខជំនាញសំខាន់ៗ។ ទន្ទឹមនេះ ឯកឧត្តមបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយបានគូសបញ្ជាក់ពីបំណងរបស់កម្ពុជា ក្នុងការប្រែក្លាយក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះឱ្យទៅជាការអនុវត្តជាក់ស្តែងសម្រាប់ឧត្តមប្រយោជន៍នៃភាគីទាំងពីរ ហើយក៏ជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត និងស៊ីជម្រៅបន្ថែមទៀតរវាងក្រសួងទាំងពីរ។
 
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកត់សម្គាល់ឃើញថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តោតសារសំខាន់លើការអភិវឌ្ឍជំនាញបច្ចុប្បន្ន និងពេលអនាគត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងជាគន្លឹះមួយធ្វើឱ្យប្រទេសដទៃ និងកម្ពុជាអាចយកមករៀនសូត្របន្ថែម ដើម្បីដុះខាត់នៅចន្លោះខ្វះខាតនានា។ លើសពីនេះ ឯកឧត្តម និងលោកជំទាវក៏បានអញ្ជើញចុះហត្ថលេខាលើ MoU ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់គោលនយោបាយ និងការអនុវត្តឱ្យល្អប្រសើរក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាព និងលទ្ធភាព ពង្រឹងការអភិវឌ្ឍជំនាញបៃតង និងការគាំទ្រការធ្វើទំនើបកម្មឌីជីថលនៃប្រព័ន្ធ TVET ។ ភាគីទាំងពីរនឹងលើកទឹកចិត្តឱ្យស្ថាប័ន និងភាគីពាក់ព័ន្ធ ចូលរួមអនុវត្តសកម្មភាពដែលបានឯកភាពគ្នា និងសម្របសម្រួលជាប្រចាំ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌ MoU នេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន-កម្ពុជា ពួតដៃគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

 ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន

សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន នេះបើយោងតាមការរាយការណ៍ពី DW។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងមួយចំនួន និងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាជាមួយសមាជិកអាស៊ានចំនួន ៦ ក្នុងចំណោម ១១ ប្រទេស ហើយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសិង្ហបុរី និងវៀតណាម

ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។​ យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០

ការនាំចេញទំនិញពីតំបន់សដ្ឋកិច្ចពិសេស​ចំនួន២ របស់ ​រ៉ូយ៉ាល់គ្រុប ​សម្រេច​បានជិត​២ពាន់​លានដុល្លារ​ បង្ហាញពីភាពធន់នៃឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែមករា​ ដល់​ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់​សេដ្ឋកិច្ចពិសេស​របស់ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​​ចំនួន​ពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុបកណ្ដាល​ បានសម្រេច​ការនាំចេញទំនិញសរុប​ចំនួន ១ ៩០៧លានដុល្លារអាម៉េរិក​ បើធៀបនឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ​កន្លងទៅ ​មានកំណើន ​៤៥ភាគរយ ។​ យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បានឱ្យដឹងថា ទន្ទឹមនឹង​កំណើននៃការ​ចេញ​ពីតំបន់​សេដ្ឋកិច្ចពិសេស​ទាំងពីរ​មានកំណើន​ប្រមាណ៤៥​ភាគរយនេះ ជាការ​កត់សម្គាល់​

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិច បន្ទាប់ពីមានកិច្ចចរចារវាងអាម៉េរិក និងអុីរ៉ង រឿងច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៨២ ភាគរយនៅត្រឹម ១០៥,៧៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៦៥ ភាគរយនៅត្រឹម ៩៣,០៥ ដុល្លារក្នុងមួយបារ៉ែល

រុស្ស៊ី ទទួលបានជោគជ័យលើផែនការងាកចេញពីទីផ្សារអាម៉េរិក និងអឺរ៉ុប ខណៈទំហំពាណិជ្ជកម្មកើនជិតដល់ ៣០០ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស ៖ ក្រោយពេលមានជម្លោះផ្ទុះឡើងជាមួយនឹងអ៊ុយក្រែន រុស្ស៊ី បានទទួលរងនូវសម្ពាធពាណិជ្ជកម្មពីបណ្តាប្រទេសធំៗមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍ជាមួយសហរដ្ឋអាម៉េរិក ក៏ដូចជាសមាជិក និងសម្ព័ន្ធមិត្តរបស់ណាតូ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម។ យ៉ាងណាក៏ដោយ រុស្ស៊ី មិនបាននៅស្ងៀមនោះទេ ផ្ទុយទៅវិញ ថែមទាំងបានជំនះលើគោលបំណងរបស់អាម៉េរិក ដោយបង្វែរគោដៅទីផ្សារនាំចេញរបស់ខ្លួនចេញពីអាម៉េរិក និងអឺរ៉ុប ស្ទើរទាំងស្រុង ពោល គឺងាកទៅកាន់ទីផ្សារថ្មីនៅ Global South

ទីផ្សារ​ចិន​ជួយ​ឱ្យ​កសិករនៅខេត្ត​កំពត​ត្រឡប់​មក​ដាំ​សារាយ​សមុទ្រ​វិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

កសិករនៅ​តំបន់​ឆ្នេរ​ខេត្ត​កំពត​កំពុង​ត្រឡប់​មក​ដាំ​សារាយសមុទ្រ​ឡើង​វិញ​ ​បន្ទាប់ពី​បាន​ជួប​ប្រទះ​ការ​ធ្លាក់ចុះ​តម្លៃ​ ​និង​ការ​រំខាន​ដល់​ទីផ្សារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ​ខណៈ​ការ​ចូល​មក​វិនិយោគរបស់​ក្រុមហ៊ុន​ចិន​មួយ ​បាន​ផ្តល់​ទីផ្សារ​ថ្មី​សម្រាប់​សារាយសមុទ្រកំពត

មន្ត្រីជាន់ខ្ពស់កសិកម្ម ៖ ការលែងកូនត្រី និងកូនក្តាមសេះ ជាគំរូបទដ្ឋាននៃកិច្ចសហការរដ្ឋ-ឯកជន ដើម្បី​ចីរភាពសេដ្ឋកិច្ចជលផលសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារតីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន (PPP) ក្រុមហ៊ុន ហ៊រទាន សីហនុវីល បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀប​ចំ «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» ដោយបានលែងកូនពូជសមុទ្រសរុបចំនួន

អាស៊ាន និងចក្រភពអង់គ្លេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ៍