ភ្នំពេញ ៖ ធនាគារវិនិយោគអឺរ៉ុប គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង ខណៈកម្ពុជាបានកសាងមូលដ្ឋានគ្រឹះនៃជាតិ និងរដ្ឋមួយរឹងមាំ ដែលមានឯករាជ្យ សន្តិភាព អធិបតេយ្យ ឯកភាពជាតិ បូរណភាពទឹកដីពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបិរស្ថាន បានទទួលជួបគណៈប្រតិភូធនាគារវិនិយោគអឺរ៉ុប (European Investment Bank) ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប កាលពីទី១១ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។
នៅក្នុងជំនួបនោះ ឯកឧត្តម សាយ សំអាល់ បានជម្រាបពីស្ថានភាពកម្ពុជាមកទល់បច្ចុប្បន្ន ដោយលើកឡើងថា កម្ពុជាបានកសាងមូលដ្ឋានគ្រឹះនៃជាតិ និងរដ្ឋមួយរឹងមាំ ដែលមានឯករាជ្យ សន្តិភាព អធិបតេយ្យ ឯកភាពជាតិ បូរណភាពទឹកដីពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ ចុងក្រោយរបស់ខ្លួន។

ទន្ទឹមនឹងនេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជានៅតែបន្តមានកំណើនសេដ្ឋកិច្ចវិជ្ជមាន។
លោក Kris Peeters បានចូលរួមអបអរសាទរភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបាននាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយធនាគារវិនិយោគអឺរ៉ុប លើគម្រោងនានាដែលមានទំហំទឹកប្រាក់សរុប ២៤០លានអឺរ៉ូ។
បន្ថែមលើនេះទៀត លោកអនុប្រធានធនាគារវិនិយោគអឺរ៉ុប គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង និងការប្រឹក្សាយោបល់បន្ថែមដើម្បីទទួលកម្ចី និងហិរញ្ញទានបៃតង។ ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន លើគម្រោងអាទិភាពមួយចំនួនដូចជា ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទិញផលិតផលសហគមន៍នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ការជួយស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម ការទិញឥណទានកាបូន ការវិនិយោគលើថាមពលកកើតឡើង និងបច្ចេកវិទ្យាបៃតង។ ឯកឧត្តមក៏បានជម្រាបគណៈប្រតិភូអំពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំភូមិរុនតាឯកឱ្យក្លាយភូមិធម្មជាតិគំរូផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content