ក្រុមហ៊ុន NOVIRA Distribution Co LTD ប្រកាសដំណើរការជាផ្លូវការ ជាមួយការនាំចូល- ចែកចាយផ្តាច់មុខផលិតផលនិងម៉ាស៊ីនថែរក្សាសម្ផស្សទំនើបៗ លំដាប់ពិភពលោកមកកាន់កម្ពុជា

ភ្នំពេញ ៖ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងវិស័យថែរក្សាសម្ផស្ស ដោយក្រុមហ៊ុនជំនាញផ្នែកព្យាបាល និងថែរក្សាសម្ផស្សដ៏ធំ NOVIRA Distribution. Co LTDបានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយការនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផល ឧបករណ៍ និងបរិក្ខា ឯកទេសផ្នែកសម្ផស្សប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន INAMED ដ៏ល្បី រួមទាំងពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយដៃគូសហការបណ្តាគ្លីនិក មជ្ឈមណ្ឌល ថែរក្សាសម្ផស្សប្រចាំនៅកម្ពុជាជាច្រើន។

មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធជាផ្លូវការនាល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ លោក អ៊ុក សុវណ្ណវិចិត្រា​ អគ្គនាយកក្រុមហ៊ុន NOVIRA Distribution. Co LTD បានលើកឡើងថា “សេវាថែរក្សាស្បែកនិងកែសម្ផស្សដ៏ល្អឯក ទាមទារនូវការផ្តល់នូវគុណតម្លៃច្រើនទៀតលើសពីផលិតផលនិងឧបករណ៍បរិក្ខាដែលមានគុណភាពល្អ ដូចជាតម្រូវការឲ្យមានការបណ្តុះបណ្តាលត្រឹមត្រូវ ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាប្រចាំ ទំនុកចិត្ត និងការគាំទ្រដ៏រឹងមាំដែលមិនអាចខ្វះបាន។ នេះហើយ ជាមូលហេតុចម្បងដែលយើងស្វែងរកដៃគូដែលមានទស្សនវិស័យ និងគោលដៅរួមគ្នា។”

លោកបានបន្តថា ៖ NOVIRA មិនមែនគ្រាន់តែជាអ្នកចែកចាយនោះទេ ប៉ុន្តែ ជាដៃគូយុទ្ធសាស្ត្រសហការឈ្នះៗ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់បណ្តាគ្លីនិកសើស្បែក និងថែរក្សាសម្ផស្ស ដែលនឹងផ្តល់ជូននូវផលិតផល និងឧបករណ៍បរិក្ខាមានគុណភាពខ្ពស់ ទំនើប ទាន់សម័យ ដើម្បីដំណោះស្រាយបញ្ហាដ៏មានប្រសិទ្ធភាព។ គុណតម្លៃស្នូលរបស់ NOVIRA គឺការកសាងទំនុកចិត្ត និងទំនាក់ទំនងយូរអង្វែង មិនមែនត្រឹមតែការទិញលក់ផលិតផល និងឧបករណ៍នោះទេ។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ៖ «ក្នុងនាមជាវេជ្ជបណ្ឌិតម្នាក់លើវិស័យកែសម្ផស្ស និងថែរក្សាស្បែក យើងបានយល់ច្បាស់ពីទំនួលខុសត្រូវ និងភាពប្រឈមនៃការដំណើរការគ្លីនិក ជាពិសេស ការថ្លឹងថ្លែងរវាងតម្រូវការសុខភាពរបស់អតិថិជន និងលទ្ធភាពចំណាយរបស់ពួកគាត់។ ការស្វែងរកផលិតផល និងឧបករណ៍បរិក្ខាដែលមានគុណភាព និងអាចទុកចិត្តបានក្នុងវិស័យនេះ គឺជាការលំបាកបំផុតសម្រាប់យើងនាពេលកន្លងមក ហើយនេះក៏ជាហេតុផល​ដែលយើងបានសម្រេចចិត្តកសាងក្រុមហ៊ុន NOVIRA នេះឡើង រួមជាមួយនឹងការនាំយកឧបករណ៍ និងបរិក្ខាINAMEDដ៏ល្បីឈ្មោះនៅលើពិភពលោកមកចែកចាយនៅកម្ពុជា»។

​

ក្តីសុបិនរបស់យើងគឺមានភាពច្បាស់លាស់ ចង់ឱ្យប្រជាជនខ្មែរគ្រប់ៗរូបទទួលបានសេវាថែទាំកម្រិតពិភពលោកនៅក្នុងប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ស្តង់ដារជាបន្តបន្ទាប់ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជនលើសេវាថែរក្សាសុខភាពសហគមន៍ និងរួមចំណែកជំរុញសង្គម-សេដ្ឋកិច្ចជាតិឲ្យបានរុងរឿងថ្កុំថ្កើនទៅអនាគត។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកវេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា​ អគ្គនាយកក្រុមហ៊ុន NOVIRA Distribution. Co LTD ។

សូមជម្រាបថា ក្រុមហ៊ុន INAMED គឺជាក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រកែសម្ផស្សផ្អែកលើថាមពលឈានមុខគេ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ដែលមានបទពិសោធន៍នៅក្នុងឧស្សាហកម្មកែសម្ផស្សនេះជាង ២០ ឆ្នាំមកហើយ។

តំណាងក្រុមហ៊ុន INAMED លោក Quan Nguyen បានមានលើកឡើងថា ក្នុងនាមជាតំណាងក្រុមហ៊ុន ពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលបានមកចូលរួមប្រារព្ធពិធីអបអរសាទរកិច្ចសហប្រតិបត្តិការអាជីវកម្មជាផ្លូវការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា គឺ NOVIRA ដើម្បីធានាថា អតិថិជនទទួលបាននូវឧបករណ៍ទំនើបៗជាន់ខ្ពស់ ជាមួយនឹងសេវាកម្មល្អឥតខ្ចោះ ទាំងការបណ្តុះបណ្តាលផ្នែកគ្លីនិក ការថែទាំក្រោយការលក់ និងការគាំទ្រផ្នែកទីផ្សារ។

លោកបានបញ្ជាក់ថា៖ «គោលបំណងចម្បងរបស់យើងខ្ញុំ គឺចង់ឃើញ NOVIRA ទទួលបានជោគជ័យក្នុងការផ្តល់ជូននូវការព្យាបាលប្រកបដោយគុណភាពខ្ពស់បំផុតដល់អតិថិជន។ សង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ នឹងនាំមកនូវសេវាកម្មកាន់តែប្រសើរជាលំដាប់ និងបង្កើតបានជាទំនាក់ទំនងឈ្នះ-ឈ្នះរវាងយើងទាំងអស់គ្នា»។

គួរឱ្យដឹងផងដែរថា ការសម្ពោធជាផ្លូវការរបស់ NOVIRA មិនមែនគ្រាន់តែជាពិធីអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជំហានដ៏មានអត្ថន័យឆ្ពោះទៅរកការកសាងភាពជាដៃគូប្រកបដោយទំនុកចិត្ត ការជំរុញការច្នៃប្រឌិតផ្នែកសោភ័ណភាព និងការផ្តល់ជូនអ្នកជំនាញថែទាំសុខភាពនូវបច្ចេកវិទ្យាទំនើបៗ រួមទាំងដំណោះស្រាយដែលផ្អែកលើភស្តុតាងវេជ្ជសាស្ត្រ។

ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យក្នុងការក្លាយជាដៃគូដែលទទួលបានទំនុកចិត្តបំផុតនៅកម្ពុជា ក្នុងវិស័យសើស្បែក និងដំណោះស្រាយផ្នែកសោភ័ណភាព NOVIRA ប្តេជ្ញាផ្តល់ជូននូវផលិតផលថែរក្សាស្បែកដែលត្រូវបានទទួលស្គាល់តាមបែបវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាទំនើបៗ ដែលជួយគាំទ្រដល់ការព្យាបាលប្រកបដោយសុវត្ថិភាព ផ្តល់លទ្ធផលល្អប្រសើរសម្រាប់អ្នកជំងឺ និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈឱ្យកាន់តែខ្ពស់។

សូមជម្រាបដែរថា នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ក្រៅពីប្រកាសសម្ពោធដំណើរការជាផ្លូវការក្រុមហ៊ុន NOVIRA Distribution. Co LTD និងកិច្ចសហការជាដៃគូតំណាងចែកចាយផ្តាច់មុខនូវផលិតផល ឧបករណ៍ និងបរិក្ខា ឯកទេសផ្នែកសម្ផស្ស របស់ក្រុមហ៊ុន INAMED ប្រចាំនៅកម្ពុជា ក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ក្នុងនាមជាដៃគូយូរអង្វែង រវាង ក្រុមហ៊ុន NOVIRA និងគ្លីនិកព្យាបាល និងថែរក្សាសម្ផស្ស ចំនួន ៤ ផ្សេងទៀត រួមាន ៖ N1st Clinic, PNV Skincare Center, BC Skin Clinic, និង SC Esthetic Center ក្រោមការចូលរួមអបអរសាទរពីសំណាក់វេជ្ជបណ្ឌិត ម្ចាស់គ្លីនិក និងអ្នកជំនាញផ្នែកកែសម្ផស្សសរុបប្រមាណ 150នាក់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NOVIRA Distribution Co LTD ប្រកាសដំណើរការជាផ្លូវការ ជាមួយការនាំចូល- ចែកចាយផ្តាច់មុខផលិតផលនិងម៉ាស៊ីនថែរក្សាសម្ផស្សទំនើបៗ លំដាប់ពិភពលោកមកកាន់កម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/10/2026

ភ្នំពេញ ៖ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងវិស័យថែរក្សាសម្ផស្ស ដោយក្រុមហ៊ុនជំនាញផ្នែកព្យាបាល និងថែរក្សាសម្ផស្សដ៏ធំ NOVIRA Distribution. Co LTDបានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយការនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផល ឧបករណ៍ និងបរិក្ខា ឯកទេសផ្នែកសម្ផស្សប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន INAMED ដ៏ល្បី រួមទាំងពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយដៃគូសហការបណ្តាគ្លីនិក

ទីផ្សារប័ណ្ណបំណុលនៅ CSX កើនឡើងដល់ជិត ៥៩០ លានដុល្លារ ខណៈអ្នកជំនាញរំពឹងថា មានកំណើនកាន់តែខ្លាំងក្នុងពេលឆាប់ៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/10/2026

ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២៦ ទីផ្សារមូលបត្រកម្ពុជា (CSX) ប្រមូលសាច់ប្រាក់បានជាង ៥៨៩លានដុល្លារ តាមរយៈការបោះផ្សាយសញ្ញាបណ្ណ ឬប័ណ្ណបំណុលសរុប ២៣លើក ដោយរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ សកម្មភាព​ជួញដូរ​ប្រចាំថ្ងៃនៅលើទី​ផ្សារ​មូលបត្រ​កម្ពុជា​​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​​ ​ក៏​ប៉ុន្តែ​ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំង​ ​២​៨

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

បរទេស ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះក្នុងឱកាសកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានរៀបចំផែនការទស្សនកិច្ចសម្រាប់ឆ្នាំនេះរួចរាល់ ។ តាមរយៈការចេញផ្សាយដោយកាសែត RT បានសរសេរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីផែនការនៃកិច្ចប្រជុំពិភាក្សាមួយរវាងប្រមុខថ្នាក់ដឹកនាំកំពូលទាំង២នេះទៅកាន់ក្រុមអ្នកកាសែតថា លោក

អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក (DHS) ចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាំងអស់របស់ក្រុមហ៊ុនចិន DeepSeek នៅក្នុងភ្នាក់ងាររដ្ឋប្បវេណីរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/10/2026

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដីធ្លី បានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយក្រុមការងារ International Land Coalition Asia (ILC Asia)

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ