យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP រដ្ឋប្រជុំកោះដ៏តូចនៅតំបន់ប៉ាស៊ីហ្វិកមីក្រូនេស៊ី (Micronesia)ដែលមានប្រជាជនសរុបប្រមាណ១០ម៉ឺននាក់បានបាត់បង់ឋានៈរបស់ខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមិនមានកូវីដ១៩ បន្ទាប់ពីមានការបញ្ជាក់ពីករណីឆ្លងកូវីដក្នុងសហគមន៍នៅលើកោះចំនួនពីរ។

ប្រទេសដែលប្រជុំទៅដោយកោះប្រមាណ៦០០នេះ បានគ្រប់គ្រងកូវីដមិនឲ្យឆ្លងចូលប្រទេសដោយការដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមព្រំដែន នៅពេលមានការណីឆ្លងនាំចូលពីខាងក្រៅ។
សហព័ន្ធរដ្ឋមីក្រូនេស៊ី (FSM) នៅតែគ្មានមេរោគឆ្លង ដោយសារទីតាំងរបស់ខ្លួនមានចម្ងាយ ឆ្ងាយប្រហែល ១៦០០គីឡូម៉ែត្រ ភាគខាងជើងនៃប្រទេសដែនកោះប៉ាពួញូហ្គីណេ ប៉ុន្តែកាលពីដើមសប្តាហ៍នេះសិស្សពីរនាក់បានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីបានមកដល់កោះ Kosrae ពី Pohnpei ដែលជាកោះរដ្ឋធានី មីក្រូនេស៊ី។

AFP បានរាយការណ៍ថា បន្ទាប់មកមន្ត្រីសុខាភិបាលក្នុងតំបន់បានបញ្ជាក់ពីលទ្ធផលវិជ្ជមានចំនួន១០បន្ថែមទៀតក្នុងចំណោមសមាជិកគ្រួសារចំនួន ១១នាក់នៃករណីដំបូងទាំងពីរ។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតី David Panuelo កាលពីថ្ងៃអង្គារបាននិយាយថា មីក្រូនេស៊ីប្រឈមនឹង «ស្ថានភាពវិវត្តន៍យ៉ាងឆាប់រហ័ស» ខណៈពេលដែលបញ្ជាក់ពីករណីឆ្លងបន្ថែមរាប់សិបលើនៅលើកោះទាំងពីរ គឺកោះ Kosrae និងទីក្រុងកោះ Pohnpei ។
អាជ្ញាធរសុខាភិបាលក្នុងតំបន់បានបង្អាក់ការជួបជុំជាសាធារណៈ និងណែនាំឲ្យប្រើប្រាស់ម៉ាស់មុខគ្រប់ពេលវេលា ប៉ុន្តែបាននិយាយថា សេវាសាធារណៈទាំងអស់នឹងនៅតែបើកចំហ។ ការធ្វើតេស្តជាបន្តបន្ទាប់ក៏បានបង្ហាញផងដែរថាអ្នកជំងឺ២៥នាក់ក្នុងចំណោម២៨នាក់ដែលមានរោគសញ្ញាដូចជំងឺផ្តាសាយនៅមន្ទីរពេទ្យនៅកោះ Kosrae បានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ។
ជាលទ្ធផល កោះ Yap នៃប្រទេសកោះមីក្រូនេស៊ី ដែលមានចម្ងាយប្រហែល ២២៥៤គីឡូម៉ែត្រភាគខាងលិចទីក្រុងកោះ Pohnpei បានប្រកាសកាលពីថ្ងៃអង្គារថា អ្នកដំណើរ និងនាវិកនៃកប៉ាល់ក្នុងស្រុកត្រូវបានញែកដាច់ពីគេភ្លាមៗ បន្ទាប់ពីបានមកដល់។ ការរីករាលដាលនៃមេរោគឆ្លងនៅទូទាំងមីក្រូនេស៊ីមានន័យថា កោះ Marshall និង Tuvalu ត្រូវបានគេជឿថាជាប្រទេសប៉ាស៊ីហ្វិកពីរចុងក្រោយដែលបច្ចុប្បន្នមិនមានកូវីដ។
មីក្រូនេស៊ីគ្រោងនឹងលុបចោលការរឹតបន្តឹងព្រំដែនចាប់ពីថ្ងៃទី១ខែសីហា ប៉ុន្តែអ្នកទស្សនានឹងត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញ និងការធ្វើតេស្តកូវីដ១៩អវិជ្ជមានដើម្បីចូលមកកាន់ប្រទេសកោះនោះ។ ក្នុងការធ្វើសេចក្តីប្រកាសនោះកាលពីខែឧសភាឆ្នាំមុន លោកប្រធានាធិបតី Panuelo បាននិយាយថា លោកសង្ឃឹមថាការបើកចំហនឹងលើកទឹកចិត្តអ្នកស្រុកចំនួន១០ម៉ឺននាក់របស់ប្រទេស ដែលនៅរាយប៉ាយទូទាំងកោះជាង ៦០០ដើម្បីបង្កើនការគ្របដណ្តប់លើការចាក់វ៉ាក់សាំងរបស់ពួកគេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content