Nissan និង Honda សម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងធ្វើការរួមបញ្ចូលគ្នា

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ័ថា ក្រុមហ៊ុនរបស់ជប៉ុន Nissan និង Honda បានបញ្ចប់កិច្ចពិភាក្សាគ្នាលើកិច្ចព្រមព្រៀងមួយដែលមានគោលបំណងបង្កើតក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៣ របស់ពិភពលោក។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ Nissan និង Honda រួមជាមួយនឹងដៃគូមួយទៀត Mitsubishi Motors បានយល់ព្រមបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា។ គួរឲ្យបញ្ជាក់ដែរថា ក្រុមហ៊ុន Nissan និង Honda បានសហការគ្នាក្នុងក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រសំដៅទៅយុគសម័យនៃភាពឆ្លាតវៃ និងរថយន្តអគ្គិសនី ដោយខិតខំបង្កើតតម្លៃថ្មី និងបង្កើនតម្លៃសាជីវកម្មជាអតិបរមា។ កាលពីខែធ្នូ Nissan និង Honda បានប្រកាសថា ពួកគេនឹងចាប់ផ្តើមកិច្ចពិភាក្សាក្នុងរយៈពេល ៦ខែ បន្ទាប់លើការរួមបញ្ចូលគ្នាដែលអាចកើតមានតាមរយៈកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ឱ្យពួកគេនូវកម្លាំងបន្ថែមទៀតនៅក្នុងទីផ្សារដែលកំពុងកើនឡើងការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តចិនដូចជា BYD ។

កិច្ចព្រមព្រៀងត្រូវបានគាំទ្រដោយការបញ្ចូលគ្នានូវធនធានរបស់ពួកគេ ដើម្បីរក្សាការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរទៅជារថយន្តអគ្គិសនី។ យ៉ាង​ណា​មិញ កិច្ចចរចា​ហាក់​នៅ​ទ្រឹង បន្ទាប់​ពី​មានការ​ចរចា​បាន​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ។ ក្នុងអំឡុងពេលពិភាក្សា ជម្រើសផ្សេងៗត្រូវបានពិចារណាទាក់ទងនឹងរចនាសម្ព័ន្ធនៃសមាហរណកម្មអាជីវកម្ម។ ក្រុមហ៊ុន Honda បានស្នើឱ្យផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងកិច្ចព្រមព្រៀងដែលបានគ្រោងទុកពីក្រុមហ៊ុនកាន់កាប់រួមគ្នាទៅជាកិច្ចព្រមព្រៀងដែលមានក្រុមហ៊ុន Honda ជាក្រុមហ៊ុនមេ និងក្រុមហ៊ុន Nissan ជាសាខារបស់ខ្លួនតាមរយៈការផ្លាស់ប្តូរភាគហ៊ុន។ ជាលទ្ធផល ក្រុមហ៊ុនទាំងពីរបានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងទាំងស្រុងទៅវិញ ដែលគិតថាជាជម្រើសល្អបំផុត។

Nissan រងការលំបាកចាប់តាំងពីមានការដួលរលំនៃសម្ព័ន្ធភាពយូរអង្វែងរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនផលិតរថយន្តបារាំង Renault ដោយវាបានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវការដៃគូធំជាងមុន។ អ្នកវិភាគមួយចំនួនបានប៉ាន់ស្មានថា Nissan អាចប្រឈមមុខនឹងការក្ស័យធននៅត្រឹមឆ្នាំ២០២៦ នៅពេលដែលបំណុលដ៏ច្រើនរបស់ខ្លួនដល់កំណត់។ ក្នុងរយៈពេល ៦ខែ គិតត្រឹមខែកញ្ញ ឆ្នាំ២០២៤ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះ ៩៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដោយសារក្រុមហ៊ុនបានខាតបង់លើប្រតិបត្តិការផលិតរថយន្ត ខណៈដែលប្រាក់ចំណេញទាបមានជាង។ ជាលទ្ធផល ក្រុមហ៊ុន Nissan បានប្រកាសថា ខ្លួននឹងកាត់បន្ថយផលិតកម្មរបស់ខ្លួនចំនួន ២០ ភាគរយ ដោយបានបញ្ឈប់បុគ្គលិកចំនួន ៩ ០០០ នាក់។ ក្រៅពីបញ្ហាហិរញ្ញវត្ថុ ក្រុមហ៊ុន Nissan ដូចជាក្រុមហ៊ុនផលិតរថយន្តដែលមានកេរ្តិ៍ឈ្មោះភាគច្រើនប្រឈមមុខនឹងការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដ៏ធំនៅក្នុងការផ្លាស់ប្តូរពីការផលិតប្រេងសាំងទៅរថយន្តដើរដោយថាមពលអគ្គិសនី ដែលតម្រូវឱ្យគោរពតាមបទប្បញ្ញត្តិបរិស្ថានដ៏តឹងរ៉ឹងជុំវិញពិភពលោក។

ការចំណាយលើការអភិវឌ្ឍន៍ថាមពល EV បានលើកទឹកចិត្តឲ្យក្រុមហ៊ុនផលិតរថយន្តស្វែងរកការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនផ្សេង ដែលជាមធ្យោបាយមួយដើម្បីចែករំលែកបន្ទុកហិរញ្ញវត្ថុ។ យ៉ាងណាមិញ Nissan ស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ បន្ទាប់ពីបរាជ័យនៃកិច្ចចរចាការរួមបញ្ចូលគ្នា ៦០ ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុន Honda ។ Nissan អាចនឹងកំពុងស្វែងរកក្រុមហ៊ុនថ្មីមួយទៀត ដើម្បីចាប់ដៃគូជាមួយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចតៃវ៉ាន់ Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ Apple បានបញ្ជាក់ថា ខ្លួនចាប់អារម្មណ៍ក្នុងការពិភាក្សាជាមួយ Nissan អំពីការធ្វើការជាមួយគ្នា ប៉ុន្តែមិនចាប់អារម្មណ៍ក្នុងការទិញក្រុមហ៊ុនផលិតរថយន្តនេះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *