ដើមឆ្នាំ២០២៥ តម្លៃប្រេងបានបន្តឡើងថ្លៃថែមជាង ១ ដុល្លារក្នុងមួយបារ៉ែល

បរទេស៖ យោងតាមប្រភពពី Oil Price បានរាយការណ៍ថា តម្លៃប្រេងបានបន្តឡើងថ្លៃជាង១ដុល្លារក្នុង១បារ៉ែលនៅដើមឆ្នាំ២០២៥ នេះ ខណៈដែលការព្យាករណ៍របស់ទីផ្សារមានភាពវិជ្ជមានទៅលើកំណើនសេដ្ឋកិច្ច និងតម្រូវការប្រេងកាន់តែខ្លាំង។

ថ្មីៗនេះ តម្លៃប្រេងបានឡើងថ្លៃបន្ថែមជាង ១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការអ្នកវិនិយោគព្យាករណ៍ពីភាពវិជ្ជមានលើសេដ្ឋកិច្ចចិន និងតម្រូវការប្រេងរបស់ចិនអាចនឹងកើនឡើងវិញ។ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២៩ ភាគរយ ឬ ៧៥,៩៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៤១ ភាគរយ ឬ ៧៣,១៣​ ដុល្លារក្នុងមួយបារ៉ែល។ កាលពីឆ្នាំ ២០២៤ តម្លៃប្រេងមានភាពឡើងចុះមិនច្បាស់លាស់ ដោយសារមានការព្រួយបារម្ភអំពីតម្រូវការនៅក្នុងប្រទេសចិន និងសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសសំខាន់ៗផ្សេងទៀត។ តម្លៃប្រេងបានធ្លាក់ចុះប្រចាំឆ្នាំជាលើកទី២ជាប់ៗគ្នា ដោយបានធ្លាក់ចុះប្រហែល ៣ ភាគរយ បើគិតចាប់តាំងពីឆ្នាំ២០២៣។

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដែលជាថ្ងៃជួញដូរដំបូងនៃឆ្នាំ២០២៥ តម្លៃប្រេងបានកើនឡើងនៅក្នុងទីផ្សារអាស៊ី ខណៈដែលទីផ្សាររំពឹងថា ចិននឹងដាក់ចេញវិធានការបន្ថែមដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះ។

ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីថា ចិននឹងមានវិធានការជំរុញភាពសកម្មបន្ថែមទៀត ដើម្បីគាស់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥ ។ លើសពីនេះ ប្រធានាធិបតីរូបនេះក៏បានបង្ហាញពីក្ដីសង្ឃឹមថា ចិនអាចនឹងសម្រេចគោលដៅកំណើនសេដ្ឋកិច្ច ៥ ភាគរយជាផ្លូវការក្នុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ទិន្នន័យនៃការប្រើប្រាស់ប្រេងផ្លូវការពីសហរដ្ឋអាម៉េរិកក៏បានជំរុញឱ្យមានទីផ្សារប្រេងមានភាពវិជ្ជមានផងដែរ។ ជាក់ស្ដែង កាលពីដើមសប្តាហ៍នេះ ទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពល (EIA) បានបង្ហាញថា កាលពីខែតុលា ឆ្នាំ២០២៤ តម្រូវការប្រេងសរុបរបស់អាម៉េរិកបានកើនឡើងជាង ២១ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាបរិមាណខ្ពស់បំផុតនៃផលិតផលប្រេងឆៅ និងប្រេងសរុបសម្រាប់ផ្គត់ផ្គង់។ ជាមួយនឹងតុល្យភាពរវាងការផ្គត់ផ្គង់ និងការងើបឡើងវិញនៃសេដ្ឋកិច្ច គេព្យាករណ៍ថា តម្លៃប្រេងឆៅនឹងឡើងថ្លៃបន្ថែម ខណៈដែលកត្តាភូមិសាស្ត្រ និងសេដ្ឋកិច្ចសកលអាចនឹងមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *