រយៈ​ពេល​១ឆ្នាំ រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគចំនួន​២១៥ នៅខេត្តព្រះសីហនុ មានទុនសរុប​​ជាង​៦ពាន់​លាន​​ដុល្លារ​

ព្រះសីហនុ ៖ ក្នុង​រយៈ​ពេល​មួយឆ្នាំពេញ ពោលគឺ​ក្នុងឆ្នាំ២០២៤​នេះ ​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហនុ ទទួល​បាន​សំ​ណើ​​សុំ​លើកទឹកចិត្ត​វិនិយោគចំនួន ២៤២​គម្រោង ក្នុងនោះគម្រោងដែលទទួល​បាន​លិខិត​អនុញ្ញាត​ជាគោលការណ៍​មានចំនួន ២១៥​គម្រោង មានទុនវិនិយោគ​សរុប​ប្រមាណជាង​៦ពាន់​លានដុល្លារអាមេរិក ។​ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋ​បាល​ខេត្ត​ព្រះ​សី​ហ​នុ​កាលដើម​សប្ដាហ៍​ទី២​នៃ​ខែធ្នូ ឆ្នាំ​២០២៤​នេះ ។​

តាមសេចក្ដីប្រកាសព័ត៌មាន​ដដែលនេះឱ្យដឹងថា ក្រុមការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ បាន និងកំពុង​ពិនិត្យវាយតម្លៃលើ​​គម្រោង​ចំនួន២៤​ទៀត ដែលបានដាក់​ស្នើ​សុំ​លើក​ទឹកចិត្តពី​រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះដែរ អនុគណៈកម្មាធិការ​វិនិយោគ​ខេត្ត​ព្រះ​សីហនុ​ក៏បានចុះបញ្ជី​គម្រោង​វិនិយោគ​មានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់​បានចំនួន១០គម្រោង មានទុនវិនិយោគ​សរុប​ប្រមាណ​១៤​លាន​ដុល្លារ​អាមេរិក ក្នុងនោះដែរ​មាន៣គម្រោង​មានទុនវិនិយោគសរុប​៧​លានដុល្លារអាមេរិក ។

បើតាមឯកឧត្តម​ ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ​រដ្ឋបា​ល​ខេត្ត​​ព្រះសី​ហនុ បាន​ និងកំពុង​យក​ចិត្តទុកដាក់អភិវឌ្ឍន៍ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កែលម្អឆ្នេរសមុទ្រ ទឹកស្អាត អ​គ្គិ​សនី​ ការគ្រប់គ្រងសំណល់រឹង រាវ បន្ទប់ទឹកសាធា​រណៈ សួនច្បារ និងកំពង់ផែទេស​ចរ​ណ៍​ស្ត​ង់​ដា​ សេវាកម្មទេសចរណ៍ ពិសេសពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិ​ភាព​សណ្តាប់​ធ្នាប់​សាធារណៈ រួម​ទាំ​ង​ជំ​រុ​ញយុ​ទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាតទាំងនៅក្នុងក្រុង ទីប្រជុំជន និងនៅតា​ម​តំ​បន់​ឆ្នេ​រឱ្យ​កា​​ន់​តែ​មាន​សោ​ភ័​​ណ​ភាព បរិ​ស្ថានល្អប្រសើរជាពិសេសជំរុញការបង្កើនគុណភាពផលិតផល និងសេវា​ទេសច​រ​ណ៍​រ​ក្សាបាន​នូ​វ​​សុ​ខ​ស​ន្តិ​ភាព សុវត្ថិភាពទេសចរណ៍ ការធ្វើ​បដិស​​ណ្ឋារ​កិ​ច្ច​ស្វា​គ​ម​​ន៍​ភ្ញៀ​វ​យ៉ាងកក់​ក្ដៅ​ក្នុង​ស្មា​រ​តីស្រ​លា​ញ់​រា​ប់អានសហប្រតិបត្តិការល្អ និង​ចូល​រួមក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ទី​ក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ ប្រែ​ក្លាយ​​ជាគោលដៅទេសច​រ​ណ៍​ឈាន​មុខ​ពោរ​ពេ​ញ​ដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុង​គោល​​បំ​ណ​ង​ពន្លឿ​​នកា​រអភិវឌ្ឍខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូល​សេ​ដ្ឋ​កិ​ច្ច​ដ៏​សំខា​ន់​សម្រាប់​វិស័យពា​ណិជ្ជកម្ម ឧស្សាហកម្ម ភស្តុភារកម្ម  ទេសចរណ៍ និងម​ជ្ឈ​ម​ណ្ឌ​ល​សេ​វាហិ​រ​ញ្ញ​វត្ថុអន្តរជាតិ  ។

យោងតាមរបាយការណ៍​របស់​ក្រសួង​រៀប​ចំដែនដី​ នគរូបនីយកម្ម និង​សំណង់ សម្រាប់ឆ្នាំ២០២៤​នេះ បាន​ឱ្យដឹងថា ចាប់ពី​ឆ្នាំ២០១៧ ដល់​​ឆ្នាំ២០១៩ សំណង់អគារ​នៅក្នុង​ខេត្ត​ព្រះ​សីហនុ មាន​សន្ទុះកើនឡើង​ខ្លាំង ជាក់ស្ដែង​ក្នុង​រយៈពេល​៣ឆ្នាំនេះ គ្រោង​វិនិយោគ​សរុប​មាន​​​រហូត​ដល់ ១.១៣៧​គម្រោងដែលក្នុងនោះ​គ​ម្រោ​ង​ក្នុងដែន​សមត្ថកិច្ច​ក្រសួង​មានចំនួន៣១១គម្រោង សមត្ថកិច្ច​ខេត្ត​ចំនួន ២០៩​គម្រោ​ង​ និង​ក្នុង​ដែន​ស​មត្ថ​កិច្ច​ក្រុង​ស្រុក​មានចំនួន ៦១៧គម្រោង​ ។

យ៉ាងណាក្ដី​ បន្ទាប់ពីឆ្នាំ២០១៩ ចូលដល់ឆ្នាំ២០២០ ការ​វិនិយោគក្នុង​វិស័យសំណង់​​ចាប់ផ្ដើម​ថយចុះ ដោយ​ការ​ស្នើ​សុំ​លិខិត​អនុញ្ញា​ត​សាងសង់​ចាប់ពីឆ្នាំ២០២០​ ដល់ដំណាច់ខែតុលា ២០២៤ មានចំនួនត្រឹមតែ ៨៩៨​គម្រោង ប៉ុណ្ណោះ ​។​

ក្នុងឆ្នាំ ២០២៤​នេះដែរ យើង​បានឃើញថា​មានគម្រោង​វិនិយោគ​លើ​សណ្ឋាគារ​មួយ​ក្នុង​ខេត្តព្រះសីហនុ មាន​ទុនវិនិយោគ រហូតដល់​ទៅ ៥៧៤ លានដុល្លារ មានបន្ទប់​ចំនួន ២ ៨៧០ បន្ទប់ មានទី​តាំ​ងស្ថិ​ត​នៅ​ព​យតា​ម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែល​អាច​បង្កើតការងារទាំងផ្ទាល់ និងប្រយោល​បាន​រាប់ពាន់​នាក់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *