ក្រុមហ៊ុន/អាជីវកម្មចំនួន ១៥៦៦ ទទួលបានការធានាឥណទានក្នុងទំហំទឹកប្រាក់កម្ចីជាង ១៣២ លានដុល្លារ

ភ្នំពេញ ៖ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ សារជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានជូនដល់ ១៥៦៦ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១៣២,៧៤ លានដុល្លារ។ នេះបើយោតាមបាយការណ៍របស់ CGCC ចេញផ្សាយនៅក្នុងសប្ដាហ៍នេះ។

តាមរយៈព្រឹត្តិបត្រវឌ្ឈនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ ត្រូវបានធ្វើឡើងជាប្រចាំសម្រាប់សាធារណជនក្នុងការស្វែងយល់។ បច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

បច្ចុប្បន្ននេះ គេសង្កេតឃើញថា សហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន គឺមិនមានភាពងាយស្រួលក្នុងការស្នើសុំកម្ចីនោះទេ ដូច្នេះ CGCC ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាលើកម្ចី ដែលបញ្ចេញ​តាមរយៈធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ ឬគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំតែម្តង។

ទន្ទឹមនឹងនេះ ដើម្បីស្នើសុំ និងទទួលបានកម្ចី ដែលមានការធានាឥណទាន CGCC បានលើកឡើងពី ៥ ជំហាន សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SME) ដែលខ្វះទ្រព្យបញ្ចាំ ៖ ជំហានទី ១ ៖ អ្នកខ្ចីត្រូវស្នើសុំកម្ចីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC (ដើម្បីស្វែងរក PFIs របស់ CGCC សូមចុច https://bit.ly/3LkYuo7)។ ជំហានទី ២ ៖ បន្ទាប់ពីទទួលបានសំណើសុំកម្ចី PFI នឹងវាយតម្លៃសំណើសុំកម្ចីនោះ ទៅតាមនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់ PFIs នីមួយៗ។ ជំហានទី ៣៖ នៅពេលសំណើកម្ចីនោះបំពេញគ្រប់លក្ខខណ្ឌតម្រូវ PFI នឹងស្នើសុំការធានាឥណទានមកកាន់ CGCC។ ជំហានទី ៤ ៖ CGCC នឹងវាយតម្លៃសំណើសុំធានាឥណទាននោះ រួចចេញលិខិតធានាទៅកាន់ PFIs ក្នុងរយៈពេលចន្លោះពី ៣ ទៅ ៥ ថ្ងៃ។ ជំហានចុងក្រោយ៖ PFIs នឹងបញ្ចេញកម្ចី ដែលមានការធានាពី CGCC ជូនអ្នកខ្ចី។

បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផ្តល់ការធានាលើកម្ចី ដែលបញ្ចេញដោយធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ(PFIs) របស់ CGCC  ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចី។ និយាយឱ្យស្រួលស្តាប់ទៅ CGCC ដើរតួជាផ្នែកមួយនៃទ្រព្យបញ្ចាំ រហូតដល់៨០% នៃទំហំកម្ចី ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីក្រុមហ៊ុនអាជីវកម្ម ដែលស្នើកម្ចីទៅធនាគារ។

សូមប​ញ្ជាក់ថា CGCC មិនផ្តល់កម្ចីដោយផ្ទាល់ ដល់ក្រុមហ៊ុនអាជីវកម្មទេ។ CGCC មិនមែនជាធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអាចផ្តល់កម្ចីជូនលោកអ្នកបានទេ។ CGCC ជាសហគ្រាសសាធារណៈ ដែលផ្តល់ការធានាឥណទាន លើកម្ចីដែលបញ្ចេញដោយធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC (PFIs) ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចី។ ក្រុមហ៊ុនអាជីវកម្ម អាចស្នើសុំកម្ចីដែលមានការធានាពី CGCC តាមរយៈ PFIs របស់ CGCC បាន។

ការយល់ដឹងពីដំណើរការវាយតម្លៃឥណទាននឹងជួយឱ្យលោកអ្នកឱ្យរៀបចំសំណើកម្ចីបានប្រសើរជាងមុន និងឈានទៅទទួលបានការធានាឥណទានលើកម្ចីរបស់អ្នកផងដែរ។ ជាទូទៅ ការវិភាគឥណទានរបស់ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅលើកម្ចីមួយៗ គឺផ្តោតលើ ៥ចំណុច សំខាន់ៗ រួមមាន លក្ខខណ្ឌ ទ្រព្យបញ្ចាំ សមត្ថភាព ដើមទុន ចរិតលក្ខណៈ។

ការធានាឥណទានជួយបង្កើនលទ្ធភាពទទួលបានកម្ចីរបស់អ្នកខ្ចី។ ការធានាឥណទានជួយអ្នកខ្ចីឱ្យទទួលបានកម្ចី ទោះបីគ្មានទ្រព្យបញ្ចាំ និងជួយអ្នកខ្ចីឱ្យទទួលបានកម្ចីច្រើនជាងមុន ជាងការខ្ចីដោយគ្មានការធានាឥណទាន។ឧទាហរណ៍ ប្រសិនបើគ្មានការធានាឥណទាន អ្នកខ្ចីដែលគ្មានទ្រព្យបញ្ចាំទាល់តែសោះ មិនអាចទទួលបានកម្ចីពីធនាគារនោះទេ ទោះបីអ្នកខ្ចីនោះមានលទ្ធភាពសងក៏ដោយ។ ប្រសិនមានការធានាឥណទាន អ្នកខ្ចីដែលគ្មានទ្រព្យបញ្ចាំទាល់តែសោះ អាចទទួលបានកម្ចីពីធនាគារ ដែលមានការធានាពី CGCC ដែលដើរតួជំនួសទ្រព្យបញ្ចាំរបស់អ្នកខ្ចី។ ម្យ៉ាងវិញទៀត ប្រសិនអ្នកខ្ចីមានទ្រព្យបញ្ចាំ ១០០ ០០០ដុល្លារ ជាទូទៅ ធនាគារអាចផ្តល់កម្ចីក្នុងរង្វង់ ៧០ ០០០ដុល្លារ។ ប្រសិនមានការធានាឥណទាន ជាមួយនឹងទ្រព្យបញ្ចាំ ១០០ ០០០ដុល្លារ​ដូចគ្នា ធនាគារអាចផ្តល់កម្ចីរហូតដល់ ១០០ ០០០ដុល្លារ ឬលើសពីនេះ ដល់អ្នកខ្ចី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក