ព្រះវិហារ៖ ក្រៅពីការងារស្រែចំការ អ្នកភូមិនៅតំបន់គូលែនព្រហ្មទេពកំពុងមមាញឹកក្នុងការប្រមូលអនុផលធម្មជាតិ ពិសេសគឺផ្សិតក្ងោកដែលមានតម្លៃថ្លៃ និងដុះក្នុងរយៈពេលប្រមាណតែបីខែប៉ុណ្ណោះនារដូវវស្សានេះ។

លោក លឿន សារឿន វ័យ ៤៣ឆ្នាំ មានទីលំនៅភូមិអូរកក់ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជាប្រធានគណកម្មការសហគមន៍តំបន់ការពារធម្មជាតិព្រៃថ្មគោល បានលើកឡើងថា ប្រជាជនក្នុងសហគមន៍របស់លោកកំពុងប្រមូលផលផ្សិតក្ងោកដែលដុះនៅព្រៃជិតៗនេះស្ទើរគ្រប់គ្រួសារ។

លោកបញ្ជាក់ថា៖
“អ្នកភូមិខ្ញុំ ក្រៅពីការដាំដុះស្រូវ ដំឡូង និងល្ងរ ការរកប្រាក់ចំណូលគឺពឹងផ្អែកលើអនុផលធម្មជាតិដូចជាផ្សិតក្ងោក ផ្សិតអំបោះ និងជ័រទឹក។ ហើយសម្រាប់ប្រជាជននៅតំបន់គូលែនព្រហ្មទេពដែលខ្ញុំគ្រប់គ្រងនេះមាន ៥៦ គ្រួសារ កំពុងប្រមូលផលផ្សិតក្ងោកលើផ្ទៃដីប្រមាណ ៧៨៣ហិចតា អាចលក់ផ្សិតក្ងោកបានក្នុងតម្លៃ ១៥០០០រៀល និងអាចរកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាព ក្នុងរដូវកាលនីមួយៗ”

លោកបន្ថែមថា សម្រាប់ផ្សិតក្ងោកនេះ មានដុះនៅតំបន់ផ្សេងទៀតផងដែរដូចជាតំបន់ព្រៃព្រះរកា លាតសន្ធឹងលើផ្ទៃដីប្រមាណ ជាង១ម៉ឺនហិចតា ហើយប្រជាជនដែលទទួលផលពីអនុផលផ្សិតក្ងោកនេះគឺមានរាប់ពាន់គ្រូសារឯណោះ បើគិតទាំងប្រជាជន២២ភូមិនៅក្នុងតំបន់ព្រៃព្រះរកានេះផ្ទាល់តែម្ដង។

ផ្សិតក្ងោកនេះមានដុះនៅតំបន់ព្រៃរបោះនិងព្រៃពាក់កណ្តាលស្រោង ហើយដុះនៅរដូវវស្សាគិតចាប់ពីខែឧសភា ដល់ខែសីហាប៉ុណ្ណោះ។ ហើយកាន់តែពិសេសគឺផ្សិតនេះអាចយកទៅធ្វើម្ហូបបានច្រើនមុខ ជាមួយនឹងរសជាតិឆ្ងាញ់ពិសាផងដែរ។

ប្រធានគណកម្មការសហគមន៍ខាងលើបានរំពឹងទុកថា ប្រសិនបើយើងចូលរួមរក្សាការពារធម្មជាតិបន្ថែមទៀត នោះធម្មជាតិក៏ផ្ដល់ឱ្យវិញនូវអនុផលព្រៃឈើ តួយ៉ាងផ្សិតក្ងោកដែលមានប្រយោជន៍អាចផ្តល់ជាអាហារនិងអាចលក់យកជាប្រាក់ចំណូលមួយផ្នែកធំសម្រាប់ប្រជាជនក្នុងតំបន់នេះផងដែរ។ មូលហេតុសំខាន់ដែលផ្សិតនេះអាចដុះបាន ដោយសារតែតំបន់ទាំងមូលជាតំបន់ស្អាត និងមិនមានជាតិពុល ហេតុនេះការចូលរួមថែរក្សាបរិស្ថាន ជាការវិនិយោគយ៉ាងសំខាន់ដើម្បីទទួលផលប្រយោជន៍យ៉ាងគាប់ចិត្តពីធម្មជាតិមកវិញ។
គូរបញ្ជាក់ដែរថា ផ្សិតត្រូវបានទទួលស្គាល់ថាជាផ្នែកសំខាន់នៃរបបអាហារ ដោយសារវាមានកាឡូរីទាប ផ្ទុកទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់សុខភាពជាច្រើន។ វាក៏អាចកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង ជំងឺបេះដូង មហារីក និងជំងឺទឹកនោមផ្អែមផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content