ដំណឹងល្អ ! ជនមានពិការភាពជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម នឹងទទួលបានការលើកកម្ពស់ការបង្កើតផលិតផល និងកម្មសិទ្ធិបញ្ញា

ភ្នំពេញ ៖ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ បញ្ចកោណទី៣ មុំទី៤ ចំណុច​​ទី៤ ស្តីពីការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការបង្កើតផលិតផល និងសេវាកម្មថ្មីៗ ការច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្មកំពុងអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ(RT4D)ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ផ្តោតលើ “កំណើនប្រកបដោយបរិយាបន្ន ការលើកកម្ពស់សហគ្រិនកម្ពុជាដែលមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម។ នេះជាដំណឹង និងឱកាសល្អមួយសម្រាប់ជនមានពិការភាពដែលជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ៖ គម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់សហគ្រិនកម្ពុជាដែលមានពិការភាពតាមរយៈការអប់រំ កម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម និងចូលរួមចំណែកក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្នរបស់កម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងទៀតថា ៖ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងការយល់ដឹងអំពីគោលគំនិតមូលដ្ឋាននៃកម្មសិទ្ធិបញ្ញា សារៈប្រយោជន៍នៃកម្មសិទ្ធិបញ្ញា និងការធ្វើពាណិជួបនីយកម្មកម្មសិទ្ធិបញ្ញា ព្រមទាំងចំណេះដឹងស្តីពីការបង្កើតម៉ាក និងការចុះបញ្ជីម៉ាកសម្រាប់ទំនិញ ឬសេវារបស់ខ្លួន ចំណេះដឹង និងការអនុវត្តជាក់ស្តែងជាមួយជំនាញការទាក់ទងទៅនឹងការរចនាម៉ាកសម្រាប់ទំនិញ ឬសេវារបស់ខ្លួន និងការអភិវឌ្ឍកេរ្តិ៍ឈ្មោះម៉ាក ការយល់ដឹងពីសារៈសំខាន់នៃការចុះបញ្ជីម៉ាក និងជំរុញការប្រើប្រាស់ម៉ាកដើម្បីអភិវឌ្ឍអាជីវកម្ម។

ជាងនេះទៅទៀត អ្នកចូលរួមអាចដាក់បង្ហាញផលិតផលរបស់ខ្លួននៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ និងកម្មវិធីតាំងពិព័រណ៍ផ្សេងៗទៀត ហើយបង្កើតឱ្យមានការទទួលស្គាល់ម៉ាក និងការបង្កើតបណ្តាញដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់​គាំទ្រជនមានពិការភាពដែលជាម្ចាស់អាជីវកម្ម។

ទាក់ទងនឹងលក្ខខណ្ឌក្នុងការចូលរួម ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា៖ អ្នកចូលរួមត្រូវមានលក្ខណសម្បត្តិដូចជា ជាជនមានពិការភាពដែលមានអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម,បានប្រើប្រាស់ម៉ាកសម្រាប់ទំនិញ ឬសេវា ប៉ុន្តែមិនទាន់បានចុះបញ្ជីម៉ាក ឬមានតែទំនិញ ឬសេវា ប៉ុន្តែមិនទាន់មានម៉ាក និងមានការប្តេជ្ញាចិត្តថា នឹងចូលរួមក្នុងសកម្មភាពពេញលេញ ចាប់ពីការសម្ពោធបើកអនុវត្តសកម្មភាព និង វគ្គបណ្តុះបណ្តាលស្តីពីកម្មសិទ្ធិបញ្ញា(៥ថ្ងៃ) ការបង្កើតម៉ាកពាណិជ្ជកម្ម (៥ថ្ងៃ) ការបណ្តុះបណ្តាលស្តីអំពីម៉ាកពាណិជ្ជកម្ម និងការចុះបញ្ជី (៣ថ្ងៃ) និងការចូលរួមប្រកាសបិទសកម្មភាព និងទទួលវិញ្ញាបនបត្រ។

ពាក់ព័ន្ធនឹងដំណើរការដាក់ពាក្យ និងជ្រើសរើស អ្នកចូលរួមទាំងអស់ត្រូវបំពេញពាក្យស្នើសុំដែលអាចទាញយកពី QR Code ហើយដាក់ពាក្យនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈអ៊ីម៉ែល dipdwes@gmail.com ឬតាមតេឡេក្រាមលេខ ០៩៦ ៩ ២០០ ៦០០។ កាលបរិច្ឆេទទទួលពាក្យស្នើសុំចាប់ផ្តើមពីថ្ងៃទី២៦ ខែមីនា រហូតដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ បេក្ខជនចំនួន ២៥រូប ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជ្រើសរើស ហើយដែលនឹងត្រូវប្រកាសឈ្មោះជាផ្លូវការ។ អ្នកដាក់ពាក្យចូលរួមគម្រោងត្រូវមានអាស័យដ្ឋានអាជីវកម្មនៅរាជធានីភ្នំពេញ (អាស្រ័យដោយគម្រោង នេះជាគម្រោងសាកល្បង ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ)។

សូមបញ្ជាក់ថា៖ គម្រោងនេះនឹងធានាចំណាយលើការបណ្តុះបណ្តាល ការធ្វើដំណើរ អាហារសម្រន់ និងអាហារថ្ងៃត្រង់ និងចំណាយចាំបាច់មួយចំនួន និងបង់កម្រៃជូនសម្រាប់ការចុះបញ្ជីម៉ាករបស់អ្នកចូលរួម។ អ្នកដាក់ពាក្យជាស្ត្រីមានពិការភាពដែលជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ត្រូវបានផ្តល់អាទិភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ