ផ្លូវ​ថ្មី​មួយខ្សែកាត់ពី​ផ្លូវ​ជាតិ​លេខ៤មក​ឧទ្យាន​បូកគោ នឹងជួយលើកកម្ពស់សេដ្ឋកិច្ច គាំទ្រការវិនិយោគ ទាក់ទាញទេសចរ

កំពត ៖ កំណាត់ផ្លូវថ្មីប្រវែងជាង ៦០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ មកឧទ្យានជាតិបូកគោបានសម្រេចការឈូសបើកផ្លូវបញ្ចប់ ១០០% និងកំពុងឈានទៅចាក់បេតុង ដោយគ្រោងចំណាយថវិកា​សាងសង់​ប្រហែល ៣ លានដុល្លារក្នុងប្រវែងផ្លូវមួយគីឡូម៉ែត្រ។ ផ្លូវនេះចាក់បេតុងបានជាង ២គីឡូម៉ែត្រ ហើយនឹងកំពុងបន្តស្ថាបនា។

ការអភិវឌ្ឍផ្លូវថ្មីនេះមានការចូលរួមពីអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអ្នកផ្ដល់ដីសម្បទានដូងប្រេង រីឯអ្នកឧកញ៉ាបណ្ឌិត សុខ គង់ ជាអ្នកចំណាយថ្លៃការសាងសង់ក្រោមកិច្ចសម្របសម្រួលរបស់លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយសម្តេចតេជោ ហ៊ុន​សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

លោក ស្វាយ វុឌ្ឍី នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន សុខា ហូថែល បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសដំណើរទស្សនកិច្ចស្វែងយល់ពីគម្រោងអភិវឌ្ឍនៅតំបន់ឧទ្យានជាតិបូកគោកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២២៩ ថា ៖ ការចាយថវិកាអស់ច្រើន ដោយសារផ្លូវដែលត្រូវស្ថាបនាជាផ្លូវថ្មីទាំងស្រុង ហើយតាមការសិក្សាពីមន្រ្តីជំនាញនិងមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងមួយគីឡូម៉ែត្រត្រូវចាយថវិកាអស់ប្រហែល ៣ លានដុល្លារ ដោយសារជាផ្លូវស្ថាបនាថ្មីទាំងស្រុង ហើយការសាងសង់ត្រូវកាត់ព្រៃ ឈូសឡើងចុះភ្នំ ការធ្វើស្ពាន និងលូបន្ថែមទៀត។

លោក ស្វាយ វុឌ្ឍី បានបន្តថា ឧទ្យាជាតិបូកគោមានផ្ទៃដីលាតសន្ធឹងដ៏វែង ដោយកន្លងទៅមានតែផ្លូវមួយខ្សែពីផ្លូវជាតិលេខ ៣។ ដូចនេះ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមហ៊ុនបានស្ថាបនាផ្លូវមួយខ្សែថ្មីមួយទៀតតភ្ជាប់ពីផ្លូវជាតិលេខ ៤ ចំណុចគីឡូម៉ែត្រលេខ ១៥៨ ត្រង់ចម្ការដូងប្រេងឧកញ៉ា ម៉ុង ឫទ្ធី មកឧទ្យានជាតិបូកគោ។ ក្រោយឈូសឆាយជាទម្រង់ផ្លូវសម្រេចបាន ១០០% ក្រុមការងារកំពុងចាប់ផ្តើមចាក់បេតុងពីការដ្ឋានសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រនៅលើឧទ្យានបូកគោចុះទៅខាងក្រោម ដោយសម្រេចចាក់បេតុងបានជាង ២ គីឡូម៉ែត្រ ហើយកំពុងបន្តទៅមុខជាជំហានៗទៀត។គម្រោងផ្លូវនេះទទួលបន្ទុករ៉ាប់រ៉ងស្ថាបនាទាំងស្រុងដោយក្រុមហ៊ុន។ ចំពោះផែនការបញ្ចប់នៅពេលណា លោក ស្វាយ វុឌ្ឍី មិនទាន់ហ៊ានកំណត់ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច។

លោកបានបញ្ជាក់ថា ៖ ដោយសារបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចកំពុងជួបវិបត្តិ បានជះឥទ្ធិពលដល់ការវិនិយោគ។ តែបើសេដ្ឋកិច្ចល្អប្រសើរឡើងវិញ នឹងជំរុញឲ្យបានលឿន។ នៅពេលបញ្ចប់ការសាងសង់ដាក់ឲ្យប្រើប្រាស់ ជម្រើសផ្លូវមួយខ្សែថ្មីនេះភ្ជាប់ចេញពីផ្លូវជាតិលេខ ៤ នឹងបើកឲ្យពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ។

អ្នកឧកញ៉ាបណ្ឌិត សុខ គង់ បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ៖ ផ្លូវថ្មីនេះនឹងដើរតួនាទីកាន់តែសំខាន់ក្នុងការលើកកំពស់សេដ្ឋកិច្ចនៅក្នុងខេត្តកំពត ពិសេសជំរុញការអភិវឌ្ឍទីក្រុងបូកគោកាន់តែសកម្ម និងរស់រវើកថែមទៀត ខណៈរហូតមកទល់ពេលនេះ ក្រុមហ៊ុនសុខាអូតែល បានចំណាយប្រាក់ចន្លោះពី៤០០ ទៅ ៥០០លានដុល្លាររួចហើយដើម្បី​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរចំណេញ​ពេលវេលា ​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច គាំទ្រ​ដល់ការ​វិនិយោគ​ និង​ទាក់ទាញ​ផ្នែក​ទេសចរណ៍

គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ​ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា ​សម្រេច​​កាល​ពី​ដើម​ឆ្នាំ​២០២២ ឱ្យ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​សហការ​ជាមួយ​អ្នកជំនួញ​ជើង​ចាស់​ពីរ​រូប​គឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និង​អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ​​បើក​ការ​​ឈូសឆាយ​ធ្វើ​ផ្លូវ​ថ្មី​នេះ​ឡើង ដើម្បី​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ ចំណេញ​ពេលវេលា ​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច គាំទ្រ​ដល់ការ​វិនិយោគ​ និង​ទាក់ទាញវិស័យ​ទេសចរណ៍។ ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីសន្លាងមួយនេះ គឺអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ។

ផ្លូវ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​​​បូកគោ ​​ប្រវែង ៦១​គីឡូម៉ែត្រនេះជាផ្លូវថ្មីត្រូវសាងសង់ពុះកាត់ភ្នំ ផ្ទាំងថ្មធំៗ អូរ និងជ្រោះធំៗ​ជាច្រើន ដោយ​​​​ឆ្លង​កាត់​ចំការ​ដូង​ប្រេង​​របស់​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រវែង ១៥គីឡូម៉ែត្រ​ ​​មាន​ទទឹង​ផ្លូវ​សរុប​ប្រមាណ ២០ម៉ែត្រ ​​ក្នុង​នោះ​​មាន​ផ្លូវ​រថយន្ត​ទៅ​មក ​​៧​ម៉ែត្រ ផ្លូវ​ម៉ូតូ​ទៅ​មក ៦ម៉ែត្រ ​​និង​ចិញ្ចើម​ផ្លូវ​ប្រវែង ៣,៥ម៉ែត្រ​ទាំង​សងខាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ