អាជីវកម្មខ្វៃជ្រូកកណ្តុរ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញតម្រូវការក្នុងឱកាសបុណ្យចូលឆ្នាំចិន

ភ្នំពេញ ៖ ពិធីសែនបុណ្យចូលឆ្នាំព្រពៃណីចិន ជាពិធីមួយដែលបងប្អូនខ្មែរភាគច្រើនកាត់សែស្រឡាយចិនតែងតែប្រារព្ធឡើងយ៉ាងពិសេស ជាមួយនឹងការជួបជុំបងប្អូនសាច់ញាតិនៅក្នុងផ្ទះរបស់ខ្លួនដ៏រីករាយ។ នៅក្នុងពិធីសែននេះដែរ ជ្រូកខ្វៃ គឺជាតួអង្គយ៉ាងសំខាន់ ដែលធ្វើឱ្យអាជីវកម្មជ្រូកខ្វៃមានភាពមមាញឹកខ្លាំងក្នុងការត្រៀមផលិតដើម្បីផ្គត់ផ្គង់តាមតម្រូវការអតិថិជន។

អ្នកនាង ជូ វួចម៉េង ជាម្ចាស់ហាង ជូអេងគង់ ជ្រូកកណ្ដុរខ្វៃ បានប្រាប់ AMS ឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូនឆ្នាំចិនខាងមុខនេះ ជ្រូកខ្វៃនឹងមានតម្រូវការខ្ពស់ ហើយអាជីវកម្មរបស់អ្នកនាងក៏កំពុងមមាញឹកក្នុងការត្រៀមផលិតសម្រាប់ផ្គត់ផ្គង់ជូនអតិថិជនផងដែរ។

អ្នកនាងបញ្ជាក់ថា ៖

“ចំពោះជ្រូកខ្វៃសម្រាប់សែន យើងរំពឹងទុកថានឹងអាចលក់បានពី ២០០-៣០០ក្បាល ឬលើសពី ៣០០ ក្បាលទៅទៀត ដោយសារបងប្អូនយើងគាត់កម្ម៉ង់ទិញសម្រាប់ថ្ងៃសែនច្រើន ដែលយើងបើកការកម្ម៉ង់តាំងពីមុនថ្ងៃសែនកន្លះខែដើម្បីរៀបចំកម្ម៉ង់ជ្រូកមកផលិតជូន”

ម្ចាស់ហាងខាងលើបានបន្តទៀតថា ៖

“ហាងរបស់យើងមានលក់ជ្រូកខ្វៃទាំងជ្រូកធម្មតា និងជ្រូកកណ្ដុរ ដែលជាធម្មតាអាចលក់បានពី ២០ ទៅ៣០ ក្បាលក្នុងមួយថ្ងៃ អាស្រ័យលើការកម្ម៉ង់របស់អតិថិជនដែលខ្លះគាត់ទិញទាំងមូល ខ្លះទិញមួយចំហៀង ឬក៏កាត់ជាដុំរួមជាមួយនឹងឈុតបន្លែសម្រាប់ផ្ទាប់ផងដែរ”

ពាក់ព័ន្ធនឹងការកម្ម៉ង់ជ្រូក អ្នកនាង វួចម៉េង បានបញ្ជាក់ទៀតថា ៖

“ដោយសារខាងយើងទទួលទិញជ្រូកពីបងប្អូនយើងដែលចិញ្ចឹមក្នុងស្រុកផ្ទាល់ ជាហេតុធ្វើឱ្យការផ្គត់ផ្គង់មានចំនួនកំណត់ មានន័យថា យើងទទួលការកម្ម៉ង់របស់ភ្ញៀវបានក្នុងចំនួនជ្រូកស្រស់ដែលយើងទិញមកបានដែរ ក្រៅពីនេះយើងបិទការកម្ម៉ង់តែម្ដង ពោលគឺយើងទទួលធ្វើក្នុងបរិមាណដែលយើងអាចគ្រប់គ្រង និងរក្សានូវគុណភាពក៏ដូចជារសជាតិជូនអតិថិជនបានតែប៉ុណ្ណោះ”

ម្ចាស់អាជីវកម្មជ្រូកខ្វៃរូបនេះបានឱ្យដឹងផងដែរថា ចំពោះប្រភេទជ្រូកកណ្តុរស្រស់គឺទទួលទិញពីខេត្តរតនៈគិរី ហើយជ្រូកធម្មតាទទួលទិញពីខេត្តក្រចេះ ដែលជាផ្នែកមួយជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងសហគមន៍ផង និងធានានូវគុណភាពសាច់ជ្រូកខ្វៃដែលអតិថិជនតែងតែនិយមទទួលទានផង ជាពិសេសបងប្អូនក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្ដង។

គួរបញ្ជាក់ដែរថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ម្ចាស់អាជីវកម្មជ្រូកខ្វៃ ជូអេងគង់ ជ្រូកកណ្ដុរខ្វៃ បានរំឭកថា តម្លៃរបស់ជ្រូកខ្វៃអាចឡើងខ្ពស់ជាងតម្លៃធម្មតាប្រមាណ ២០-៣០ដុល្លារ ដោយសារក្នុងឱកាសបុណ្យទានមានអតិថិជនសម្រុកទិញច្រើន ហើយក៏អាស្រ័យលើតម្លៃជ្រូកស្រស់ដែលទិញចូលកើនឡើងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ