កំណើននៃចំនួនប្រជាជនបានជំរុញឱ្យតម្រូវការ​ដីកសិកម្មកើនឡើង

ភ្នំពេញ ៖ កំណើននៃចំនួន​ប្រជាជនកម្ពុជា​បានកើនឡើង​ជា​បន្តបន្ទាប់ ចាប់តាំងពី​ជាង៧លាន​នាក់​ក្រោយ​សម័យ​ប៉ុលពត ​រហូតដល់ជិត១៧​លាននាក់​​ក្នុង​ពេលបច្ចុប្បន្ន​នេះ។ កំណើនប្រជាពលរដ្ឋជា​បន្ត​បន្ទាប់​ទាំងនេះ​បានធ្វើឱ្យ​តម្រូវការ​ដីកសិកម្មកើនឡើង ​ហើយកា​រកើនឡើង​នៃតម្រូវការ​ដីកសិកម្មនេះដែរ​ក៏បាន​ធ្វើឱ្យ​បាត់បង់​គម្របដីព្រៃឈើ​មួយចំនួនផងដែរ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍ថា ​ក្នុងមួយឆ្នាំៗ រាប់ចាប់តាំងពី​ឆ្នាំ២០០២​មក​ រដ្ឋាភិបាល​បានកាត់ដី​គម្រប​ព្រៃ​ឈើ​​ចែកជូនពលរដ្ឋ​មិនតិច​ទេ​។ ក្នុងឆ្នាំ១៩៧៩​ ប្រជាពលរដ្ឋកម្ពុជា​បង្កបង្កើន​ផលលើ​ផ្ទៃដីតែ ១,៦លាន​ហិច​តា​ ទៅ ​១,៨​លាន​ហិចតាតែប៉ុណ្ណោះ ប៉ុន្តែឥឡូវ​នេះ ទាំង​ស្រែ ​និងចំកា​រ​មានផ្ទៃដីបង្កបង្កើន​ផល​រហូតដល់​ជាង​៤លាន​ហិចតា​។ ដូច្នេះហើយ​ចំណុច​នេះគឺជា​ចំណុ​ចដែលគួ​រត្រូវយល់​ទាក់ទង​នឹងបញ្ហា​ព្រៃឈើ។ ថ្វី​ត្បិត​តែ​បាត់​ព្រៃឈើ តែវាដុះមកវិញនូវភោគផល​ដំណាំសម្រាប់ប្រជាពលរដ្ឋ​របស់យើង​ដដែល​ ហើយ​ដី​នោះ​គឺ​មិនបាត់ទៅណាដែរ ។

សម្ដេច​បន្ថែមថា ៖

“យើងមានប្រវត្តិខេត្ត​មួយដែលមានព្រៃវែង គឺខេត្ត​ព្រៃវែង តែមកដល់ពេលនេះ​បាត់ព្រៃ​តែ​ក្លាយ​ជា​វាល​វែង និងជាដីស្រែ​សម្រាប់បង្កបង្កើន​ផល​ ហើយខេត្ត​បន្ទាយ​មានជ័យ​ក៏ដូចគ្នា​​​​គឺមានសុទ្ធតែព្រៃ តែ​ដោយសារតែកាប់រុករាន​របស់ពលរដ្ឋ​សម្រាប់យកដីបង្កបង្កើន​ផល​ ទើបធ្វើឱ្យបាត់ព្រៃមក​ក្លាយជា​ដី​កសិ​​កម្ម​វិញ។ ​តំបន់ខ្លះ​ជា​តំបន់ព្រៃរេចរិល​ ហើយបានជំនួសមកវិញ​ដោយ​កៅស៊ូ ស្វាយចន្ទី ចំការស្វាយ”

ទន្ទឹមនឹង​កំណើន​នៃតម្រូវការ​ដីកសិកម្មកើនឡើ​ងផងដែរនោះ ក៏មាន​អ្នកអភិវឌ្ឍន៍មួយចំនួន​បានយក​ដី​​​កសិ​ក​​​ម្ម​ទៅ​ពុះជា​ដីឡូត៍ និងអភិវឌ្ឍន៍ជាលំនៅឋាន ស្របពេលដែលវិស័យកសិកម្មក៏កំពុងមានសក្ដានុពល​ក្នុ​ង​​កា​រ​វិនិយោគដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

គួរបញ្ជាក់ផងដែរថា កម្ពុជា​ គឺជា​ប្រទេសមួយដែលអា​ច​វិនិយោគ​លើវិស័យកសិកម្ម​ ទាំង​ដំណាំកសិ-ឧស្សាហកម្ម ​និង​ដំណំាហូបផ្លែ រួមទាំង​បន្លែជាច្រើនជាដើម និងអាចវិនិយោគដំណាំកសិកម្មសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ​តាម​រយៈ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរីជាមួយប្រទេសជាច្រើនផងដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ