កម្ពុជា កំពុងផ្តល់ភាពចាំបាច់ និងជំរុញ លើកកម្ពស់អាទិភាពលើសុវត្ថិភាពស្បៀងអាហារ

ភ្នំពេញ ៖  ទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកត្រូវបានប្រារព្វឡើងនៅប្រទេសកម្ពុជាដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រួមជាមួយនឹងអង្គការអន្តរជាតិធំៗមាន (WHO) អង្គការ (UNIDO) សហការជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដទៃទៀត ក្រោមការឧបត្ថម្ភដោយសហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។

ការប្រារព្ធទិវានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាសុវត្ថិភាពស្បៀងអាហារ និងដើម្បីបង្កើនការទទួលស្គាល់សារៈសំខាន់សុវត្ថិភាពស្បៀងអាហារ សំដៅធានាការការពារដល់អ្នកបរិភោគ និងការអភិវឌ្ឍវិស័យឧស្សាហកម្មចំណីអាហារនៅក្នុងប្រទេសកម្ពុជា។ ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកនៅកម្ពុជា បានរំលេចឱ្យឃើញនូវភាពចំបាច់ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបានថា អាហារមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ និងបញ្ជ្រាប សុវត្ថិភាពស្បៀងអាហារទៅក្នុងរបៀបវារៈសាធារណៈ សំដៅកាត់បន្ថយជំងឺបង្កឡើងដោយចំណីអាហារ និងជួយសម្រួលឱកាសពាណិជ្ជកម្មរសម្រាប់ប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ចេញយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩-២០២៣ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រមទាំងរៀបចំផែនការសកម្មភាពនិងយុទ្ឋសាស្ត្រតាមវិស័យនានា ក្នុងគោលបំណងធ្វើការអន្តរាគមន៍ ដើម្បី «បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព» សំដៅលើកកម្ពស់មូលធនមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានសង្កត់ធ្ងន់ថា

“សន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងប្រព័ន្ធស្បៀង គឺជាបញ្ហាពហុវិស័យតម្រូវឱ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ ទឹកស្អាតនិងអនាម័យ គ្រប់គ្រងធនធានទឹក គាំពារសង្គម និងវិស័យពាក់ព័ន្ធនានា”

កញ្ញា Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជាបានបញ្ជាក់ថា ៖

“បើអាហារគ្មានសុវត្ថិភាពទេ នោះមិនមែនជាអាហារឡើយ។ ដូច្នេះយើងត្រូវការកិច្ចខិតខំប្រឹងប្រែងរួមមួយ ការប្តេជ្ញាចិត្ត និងការវិនិយោគដើម្បីធ្វើឲ្យអាហារមានសុវត្ថិភាព និងជារបបអាហារសុខភាព មានតម្លៃសម្យរម្យ ដែលគ្រប់ៗគ្នាអាចទទួលបានសម្រាប់បរិភោគ។ ដើម្បីសម្រេចនូវគោលបំណងនេះ យើងត្រូវរួមគ្នាធ្វើឱ្យប្រព័ន្ធស្បៀងអាហារកាន់តែមានប្រសិទ្ធភាព មានភាពធន់ និងនិរន្តរភាពនៅគ្រប់ដំណាក់កាលទាំងអស់នៃខ្សែច្រវ៉ាក់ស្បៀងអាហារ គឺចាប់ពីការផលិត និងការកែច្នៃ រហូតដល់ទីផ្សារ ការដឹកជញ្ជូន និងការចែកចាយ និងកន្លែងបរិភោគ”

កញ្ញា Rebekah Bell បានបន្ថែមទៀតថា អង្គការ FAO បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីចូលរួមលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារដែលបានអនុម័ត ដោយគាំទ្រដល់ការរៀបចំបទប្បញ្ញត្តិចាំបាច់ កិច្ចពិភាក្សាគោលនយោបាយស្តីពីសុវត្ថិភាពស្បៀងអាហារ ជាពិសេសការរៀបចំធ្វើការវិភាគអំពីប្រព័ន្ធត្រួតពិនិត្យស្បៀងអាហារនៅកម្ពុជាក្នុងឆ្នាំនេះ។

ការប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារដោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺជាជំហានដ៏សំខាន់មួយ ក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពស្បៀងអាហារ។ ច្បាប់នេះកំណត់ក្របខ័ណ្ឌ និងយន្តការសម្រាប់ការគ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់នៃម្ហូបអាហារនៅក្នុងគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារសុខភាព និងសុវត្ថិភាពស្បៀងអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។

លោកស្រីវេជ្ជបណ្ឌិត Asheena Khalakdina ប្រធានក្រុមកម្មវិធីគ្រោះអាសន្នសុខភាពសាធារណៈ នៃអង្គការសុខភាពពិភពលោក WHO ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា សុវត្ថិភាពចំណីអាហារ គឺជាការទទួលខុសត្រូវរួមគ្នា។ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងជាសកល ពីជំងឺបង្កឡើងដោយចំណីអាហារ រដ្ឋាភិបាល ឧស្សាហកម្មម្ហូបអាហារ និងបុគ្គលគ្រប់រូប ត្រូវធ្វើការងារបន្ថែមទៀតដើម្បីធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព និងទប់ស្កាត់ការចម្លងរោគ។ កម្ពុជានៅតែមានតម្រូវការចាំបាច់ចំពោះការអប់រំ និងការបណ្តុះបណ្តាលស្តីពីការការពារជំងឺបង្កឡើងដោយចំណីអាហារ ក្នុងចំណោមអ្នកផលិតម្ហូបអាហារ អ្នកផ្គត់ផ្គង់ អ្នករៀបចំទុកដាក់ និងសាធារណៈជនទូទៅ។

តំណាងអង្គការសុខភាពពិភពលោករូបនេះ បានបន្ដទៀតថា យើងទាំងអស់គ្នាបានឆ្លងកាត់ការផ្លាស់ប្តូររបៀបរបបរៀបចំអាហារ ឬការទទួលទានអាហារ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ហើយរបៀបរបបមួយចំនួន អាចមានឥទ្ធិពលយូរអង្វែងជាងរបៀបរបបមួយផ្សេងទៀត។ អង្គការ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ក្នុងគោលដៅនាំយកមកនូវចំណេះដឹងបច្ចេកទេសពីពិភពលោក ទាំងផ្នែកវិទ្យាសាស្ត្រ ធុរកិច្ច និងសង្គម ដើម្បីលើកកម្ពស់ស្បៀងអាហារប្រកបដោយសុវត្ថិភាព សុខភាពល្អ និងនិរន្តរភាពសម្រាប់មនុស្សទាំងអស់គ្នា។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា សុវត្ថិភាពស្បៀអាហារ គឺជាគន្លឹះដើម្បីធានាបាននូវប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព ហើយកិច្ចការនេះ គឺជាការងារអាទិភាព ក្នុងកិច្ចព្រមព្រៀងបៃតងអឺរ៉ុប និងយុទ្ធសាស្រ្តពីកសិដ្ឋានរហូតដល់តុអាហារ។ សហភាពអឺរ៉ុបប្តេជ្ញាយ៉ាងមុតមាំធ្វើការជាមួយប្រទេសជាដៃគូក្នុងកិចុ្ចខិតខំប្រឹងប្រែងនេះ មិនសម្រាប់តែការអភិវឌ្ឍន៍មូលធនមនុស្សប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទស្សនវិស័យនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលសុវត្ថិភាពស្បៀងអាហារអាចជួយប្រទេសនានា ដូចជាកម្ពុជាដើម្បីបើកឱកាសពាណិជ្ជកម្មកាន់តែច្រើននៅក្នុងទីផ្សារតំបន់ និងពិភពលោក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក