ប្រតិបត្តិករទឹកស្អាតឯកជន និងដៃគូអភិវឌ្ឍន៍ ជាចលករជំរុញវិស័យទឹកស្អាតកម្ពុជាឱ្យឈានទៅមុខ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងពីតួនាទីសំខាន់នៃកិច្ចសហការរវាងរដ្ឋាករទឹកសាធារណៈ ប្រតិបត្តិករទឹកស្អាតឯកជន ដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាចលករក្នុងការជំរុញវិស័យទឹកស្អាតរបស់កម្ពុជាឱ្យឈានទៅមុខកាន់តែលឿន ខណៈវិស័យនេះកំពុងតែមានសម្ទុះ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ដូច្នេះ ក្នុងសន្និបាតលើកទី១២ កាលពីថ្មីៗនេះ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីបូកសរុបលទ្ធផលការងាររបស់សមាគមក្នុងឆ្នាំ២០២៣, និងរៀបចំយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៤ ដោយក្រសួងលើកទឹកចិត្តប្រតិបត្តិករទឹកស្អាតឯកជនឱ្យពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តលក្ខខណ្ឌតម្រូវនានា ជាពិសេសលក្ខខណ្ឌគោលទាំង៤ គឺការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។

ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា ៖

«ការធានាលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់មានសារៈសំខាន់ណាស់ សម្រាប់ការពារសុខភាពសាធារណៈ និងទាក់ទាញការវិនិយោគនានាទាំងក្នុងស្រុក និងអន្តរជាតិ ដែលជាកត្តាសំខាន់សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា»។

នៅក្នុងសន្និបាតប្រចាំឆ្នាំនេះដែរ រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ប្រទេសកម្ពុជាឱ្យសម្រេចបានសាកលកម្ម និសមធម៌ទឹកបរិភោគប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យនៅត្រឹមឆ្នាំ២០៣០។

ឯកឧត្តមឯកអគ្គរដ្ឋទូត អូស្ត្រាលី ប្រចាំកម្ពុជា ចាស្ទីន វ៉ាយអេត បានលើកឡើងថា៖ អូស្ត្រាលីបានសហការជាដៃគូជាមួយប្រទេសកម្ពុជាអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ដើម្បីគាំទ្រប្រជាជនកម្ពុជាជាងមួយលាននាក់នៅតាមតំបន់ជនបទឱ្យទទួលបានទឹកស្អាតប្រើប្រាស់។ លទ្ធផលនៃការគាំទ្រនេះគឺប្រជាជនមានសុខភាពប្រសើរជាងមុន សហគមន៍មានការងារកាន់តែច្រើន ហើយសេដ្ឋកិច្ចក្នុងមូលដ្ឋានកាន់តែរឹងមាំ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងភាពជាដៃគូយូរអង្វែងរបស់កម្មវិធីជាមួយកម្ពុជាលើការអភិវឌ្ឍន វិស័យទឹកស្អាត ដោយផ្អែកលើជំនឿរួមមួយថា ការទទួលបានទឹកស្អាត គឺជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍប្រកប​ដោយចីរភាព ដោយបានរួមចំណែកយ៉ាងសំខាន់របស់អូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន គឺកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

សូមបញ្ជាក់ថា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា គឺជាសមាគមអព្យាក្រឹតមិនស្វែងរកប្រាក់កម្រៃជាឯកជន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសកម្ពុជា ដែលលើកកម្ពស់កិច្ចសហការ ការរៀនសូត្រ និងការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ។ សមាគមមានសមាជិកដែលជាប្រតិបត្តិករទឹកស្អាតឯកជនចំនួន២៨១ មកពី២៣ខេត្ត និងសមាជិក៣៧ទៀត ជាក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុទាក់ទងនឹងវិស័យទឹកស្អាត។

ថ្លែងនៅ​ក្នុង​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានចាត់ទុកវិស័យឧស្សាហកម្ម ជា​ចលករ​ជំរុញដល់កំណើនសេដ្ឋកិច្ច ដើរតួនាទីយ៉ាងសំខាន់បង្កើតការ​ងារ បង្កើនប្រាក់ចំណូល​ជូនប្រជាជនកម្ពុជា និងបានបង្ហាញ​ពី​វឌ្ឍនភាព​​វិស័យទឹកស្អាត ដែលបាន​​បោះជំហានរីកចម្រើន​គួរឱ្យកត់សម្គាល់។

ឯកឧត្តម ហែម វណ្ណឌី ​បាន​គូស​បញ្ជាក់​ថា ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសសម្រេចបានជាង ៤៦១​ លាន​ម៉ែត្រ​គូប កើនឡើងប្រមាណ ១៦%។ នៅដំណាច់ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈនិងប្រតិបត្តិករឯកជនបានតភ្ជាប់បណ្តាញ​ទឹក​ស្អាតសរុបបាន​ចំនួន ១ ៣០៧ ៨១០ តំណ កើនឡើង ៨,៥% បើធៀបនឹងមួយឆ្នាំមុន ហើយប្រវែងបណ្តាញ​ផ្គត់ផ្គង់​ទឹក​​ស្អាតបានកើនឡើង ៣.០៦៧ គីឡូម៉ែត្រ (ឬ ១១%) ដល់៣០.​៣​៥១ គីឡូម៉ែត្រ។

ក្នុងវិស័យទឹកស្អាត បានបោះជំហានរីកចម្រើនក្នុងការផលិតទឹកស្អាតសម្រាប់​ទាំងការប្រើប្រាស់តាមលំនៅឋាន និងតាមរោងចក្រ-សហគ្រាសនានា។ នៅដំណាច់​ឆ្នាំ​២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានធ្វើការតភ្ជាប់បណ្តាញទឹកស្អាត​សរុប​នៃភូមិចំនួន ៦ ៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០ ១៧៣ ភូមិទទួលបានទឹកស្អាតប្រើប្រាស់។

នៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចំនួន ៥ ត្រូវបានបញ្ចប់។ ក្នុងនោះ ២​គម្រោងជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេស​ជប៉ុន ដែលស្មើប្រមាណ៥០,៧០ លានដុល្លារ និង​គម្រោងហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍នានា ​មានចំនួន៣គម្រោង ស្មើប្រមាណ ៤១៤,៩០​លាន​ដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​