ក្រុមអ្នកផលិតក្នុងស្រុក ស្វាគមន៍ចំណាត់ការក្រសួងក្នុងការដាក់លក់ផលិតផលខ្មែរនៅផ្សារភីធីធី

ភ្នំពេញ ៖ បណ្តាក្រុមអ្នកផលិតក្នុងស្រុកជាច្រើនបានសម្តែងការគាំទ្រចំពោះចំណាត់ការរបស់ក្រសួងពា​ណិជ្ជកម្ម ដែលបានអន្តរាគមន៍បញ្ចូលផលិតផលខ្មែរបន្ថែមទៀតដាក់លក់នៅតាមបណ្តាស្វានីយ៍ប្រេងឥន្ទនៈ ភីធីធី ទូទាំង១៩ ខេត្តក្រុង ។ ការថ្លែងគាំទ្រនេះត្រូវបានធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ចកម្មបានរៀបចំកិច្ចប្រជុំ ដើម្បីតាមដានវឌ្ឍនភាពការងារ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី(ខេមបូឌា) ក្នុងគោលបំណងជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ។

លោកស្រី កែវ សុវណ្ណរី ស្ថាបនិកក្រុមហ៊ុនកសិផលរីករាយ បានសម្តែងការសាទរចំពោះចំណាត់ការក្រសួងក្នុងការស្វែងរកទីផ្សារបន្ថែមសម្រាប់ដាក់លក់ផលិតផលក្នុងស្រុក ដែលជាផ្នែកមួយក្នុងការលើកកំពស់ផលិតផលខ្មែរក្នុងស្រុកឱ្យកាន់តែរីកចម្រើន និងគាំទ្រកាន់តែច្រើនថែមមួយកម្រិត។

លោកស្រីបញ្ជាក់ថា ៖

«ចំពោះសោភណ្ឌភាពនៃការវេចខ្ចប់ផលិតផលក្នុងស្រុក ហាក់នៅមានកម្រិតបើប្រៀបធៀបជាមួយផលិតផលនាំចូល ប៉ុន្តែភាគច្រើននៃផលិតផលក្នុងស្រុកផលិតឡើងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងជាផលិតផលដែលមានការពិនិត្យគុណភាពស្តង់ដារត្រឹមត្រូវ និងបានអំពាវនាវដល់ពលរដ្ឋខ្មែរ គាំទ្រផលិត​ផលក្នុងស្រុកយើង ជាជាងគាំទ្រផលិតផលនាំចូល ដើម្បីជួយផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៏ដូចជាការចូលរួមលើកកំពស់សេដ្ឋកិច្ចជាតិ»។

លោក ម៉ៅ ច័ន្តតារា ប្រធានក្រុមហ៊ុន DARAR FOOD បានសាទរចំពោះចំណាត់ថ្មីៗបន្ថែមទៀតរបស់ក្រសួង ខណៈដែលអ្នកផលិតផលក្នុងស្រុកកំពុងជួបផលលំ​បាក​ក្នុងការស្វែងរកទីផ្សារ ដែលនេះជាចំណាត់ការថ្មីបន្ថែមទៀតក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក។ យ៉ាងនេះក្តីលោកបានអំពាវនាវដល់ក្រសួង ធ្វើយ៉ាងណាអន្តរាគមន៍ទៅតាមបណ្តាផ្សារទំនើបនានា ជួយសម្រួលសម្រាប់ជួលទីតាំងដាក់លក់ផលិត​ផលខ្មែរក្នុងតម្លៃទាប និងអន្តរាគមន៍ទៅដល់អ្នកផលិតបាកូដសម្គាល់ផលិតផលធ្វើជូនក្រុមហ៊ុនក្នុងស្រុកក្នុងតម្លៃទាប។

គួរបញ្ជាក់ថា អង្គប្រជុំរបស់ក្រសួងពាណិជ្ជកម្ម បានឯកភាពលើគម្រោងសកម្មភាពក្នុងការចាប់ផ្តើមអនុវត្តការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី នៅក្នុងខេត្តទាំង១៩។ ក្នុងឱកាសនោះតំណាងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក៏បានរាយការណ៍អំពីវឌ្ឍនភាពការងារមួយចំនួនផងដែរ រួមមានការត្រៀមរៀបចំដំឡើងស្តង់នៅតាមបណ្តាស្ថា​នីយរាជធានី-ខេត្តទាំង១៩ និងការរៀបចំមាតិកាសម្រាប់ផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ខ្លួនផងដែរ៕ ដោយ ៖ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

Leave a Reply

Your email address will not be published.Required fields are marked *