ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ភ្នំពេញ ៖ ក្នុងដំណើរបេសកកម្មលើកកម្ពស់សុខុមាលភាពរបស់គ្រួសារកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ (ខេមបូឌា) ម.ក និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ (MOU) ជាមួយគ្នាកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមានថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរ រួមមាន លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក, លោក ព្រូ ស៊ីថន អគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និងលោក ហួត សៀងហៃ នាយករងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានប្រព្រឹត្តទៅនៅសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះយុគន្ធរ។

កិច្ចការពារ និងផ្តល់នូវដំណោះស្រាយផែនការហិរញ្ញវត្ថុដល់ប្រព័ន្ធគ្រឹះស្ថានអប់រំសាធារណៈក្នុងប្រទេសកម្ពុជាដែលក្នុងនោះរួមមានសាលារៀនជំនាន់ថ្មីផងនោះ គឺជាកម្មវត្ថុចម្បងដែលជំរុញឱ្យមានកិច្ចសហការនេះកើតឡើង។ កត្តាដ៏សំខាន់មួយទៀតនៃកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រនេះ គឺការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យអប់រំកម្ពុជា ដែលស្របគ្នាទៅនឹងបេសកកម្មរបស់ក្រុមហ៊ុន ហ្វតតេ ក្នុងការជួយជ្រោមជ្រែងដល់ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលប្រៀបបានទៅនឹងឆ្អឹងខ្នងនៃអនាគតរបស់កម្ពុជា។

«ថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតដែលក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ (NGS) ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ គួររំលឹកផងដែរថា ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ហ្វតតេ មានកិច្ចសហការជាមួយគ្នាជាច្រើនមកហើយជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនួយផ្នែកអភិវឌ្ឍន៍លើការអប់រំ»។ នេះជាការសង្កត់ធ្ងន់របស់ លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក។

លោក យក់ ចំរើនប្ញទ្ធិ បានបន្ថែមយ៉ាងដូច្នេះថា ៖ «ឆ្លៀតឱកាសដ៏គួរជាទីមោទននេះ ខ្ញុំសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រុមហ៊ុន ហ្វតតេ និងហ្វតតេ ឡាយហ្វ៍ពិតជាមានមោទនភាពបំផុត ដែលផលិតផលរបស់យើងអាចធ្វើការការពារដល់ប្រជាជនដែលមានជីវភាពកម្រិតទាបបាន ពីព្រោះជាទូទៅធានារ៉ាប់រងសម្រាប់បងប្អូនដែលមានជីវភាពកម្រិតមធ្យមឡើងទៅ។ អស់រយៈពេល ២៥ឆ្នាំនេះ ក្រុមហ៊ុន ហ្វតតេ មានចំណែកទីផ្សារធានារ៉ាប់រងទូទៅរហូតដល់ ៤៥% និងផ្តល់ការការពារអាយុជីវិតដល់ក្រុមគ្រួសារកម្ពុជាប្រមាណ ៨៤ ០០០នាក់ គិតត្រឹមឆ្នាំ២០២៣»។

លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ «នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងរីករាយជាទីបំផុត ដែលពួកយើងបានរួមសហការជាមួយនឹងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលជាសាលារៀនរដ្ឋមួយកើតចេញពីការធ្វើកំណែទម្រង់ថ្មីស៊ីជម្រៅលើវិស័យអប់រំ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ (NGS) ដែលបានជ្រើសរើសយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ជាដៃគូយុទ្ធសាស្ត្រពិសេសបំផុត ក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតា ឬអាណាព្យាបាល»។

លោកបន្តថា ៖ តាមរយៈយន្តការនៃកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រនេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀតដល់គ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ និងមាតាបិតា ឬអាណាព្យាបាល ទាក់ទងនឹងសុខភាពហិរញ្ញវត្ថុ ពិសេសការឧបត្ថម្ភរបស់យើងនាពេលកន្លងមក និងនាពេលខាងមុខ ដោយនាំមកជូននូវផលិតផលដ៏សម្បូរបែប និងច្នៃប្រឌិត, សម្ភារៈសិក្សា និងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងសាលារៀនជាដើម នេះសបញ្ជាក់ពីការចូលរួមទ្រដល់ដំណើរការនៃការអភិវឌ្ឍវិស័យអប់រំ និងអភិវឌ្ឍសមត្ថភាព និងទេពកោសល្យរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីគំរូរបស់ជាតិ ឱ្យសមស្របតាមភាពជឿនលឿននៃបច្ចេកវិទ្យាឌីជីថលប្រកបដោយនិរន្តរភាព។

លោក ហួត ស៊ាងហៃ នាយករងនៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ បានលើកសរសើរពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ថាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតល្អបំផុតក្នុងស្រុក។ លោកនាយករងបានបង្ហាញពីទំនុកចិត្តខ្ពស់លើអត្ថប្រយោជន៍ដែលនឹងទទួលបានពីកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រនេះ។ លោកនាយករងបានបញ្ជាក់យ៉ាងដូច្នេះថា៖ “មិនត្រឹមតែសាលារៀនផ្ទាល់ទេ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហការនេះ ជាមួយគ្នានេះ ក្រុមគ្រួសាររបស់សិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ នឹងទទួលបាននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានភាពបត់បែន ទៅតាមតម្រូវការជាក់ស្តែងរបស់ពួកគាត់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី