ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ភ្នំពេញ ៖ ដើម្បី​សម្រួលដល់ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋ​​នៅក្នុងរាជធានីភ្នំពេញ សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​បានណែនាំឱ្យ​សាលា​រាជធានីភ្នំពេញ ដាក់ឱ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន​នូវស្ពានអាកា​ស​មរតក​តេជោ ជាន់ទី​២ ដំណាក់​កាលទី១ តភ្ជាប់​ចរាចរ​រវាង​មហា​វិថី សម្ដេច​តេ​ជោ ​​ហ៊ុន សែន និង​មហា​វិថី​ព្រះ​មុនី​វង្ស​ ស្ថិតនៅក្នុងមូលដ្ឋាន​ខណ្ឌមានជ័យ និងខណ្ឌ​ចំការ​មន​ រាជធា​នី​ភ្នំ​ពេញចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤​នេះតទៅ  ​។​

យោងតាមសេចក្ដីជូនដំណឹង​របស់សាលា​រាជធានីភ្នំពេញ​នៅថ្ងៃទី​ ២៨ មីនា ឆ្នាំ ២០២៤ បានឱ្យដឹងថា បច្ចុ​ប្បន្ន​ កាសាងសង់ស្ពានអាកាស​ មរតក​តេជោ​ ជាន់ទី​២ ដំណាក់កាលទី​១ ដែល​​តភ្ជាប់​ចរាចរ​រវាង​មហា​វិ​ថី​​សម្ដេច​តេជោហ៊ុន សែន និង​មហាវិថីព្រះមុនីវង្ស​ បាន​សម្រេច​ស្ទើរទាំង​ស្រុង​ និងនៅ​សេស​សល់​ការងារ​មួយ​ចំនួន​តូច ហើយគ្រោងនឹង​បញ្ចប់​ការដ្ឋាន​នៅថ្ងៃទី​៣០ ខែមីនា ឆ្នាំ ២០២៤នេះ ។ ចំពោះមុខ ​ដើម្បីសម្រួល​ដល់​លំហូរ​ចរាចរ​​ណ៍ និងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋនា​ឱកាសបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ដែលនឹ​ង​ឈា​ន​​ចូ​លមកដល់​ក្នុង​ពេលឆាប់ៗខាងមុខនេះ ក៏ដូចជាជួយ​ដោះស្រាយ​ការ​កកស្ទះ​ចរា​ចរ​ណ៍បា​នមួ​​យក​ម្រិត ត្រង់​ចំណុ​​ច​ប្រសព្វ​មហាវិថីទាំង៣ សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បានផ្ដល់​គោលការណ៍​អនុញ្ញាតដ៏​ខ្ពង់​ខ្ពស់​បំ​ផុ​តឱ្យ​រដ្ឋ​​បាល​សាលារាជធានីភ្នំពេញ​ដាក់ប្រើ​ប្រាស់​ជា​បណ្ដោះ​អាសន្ននូវ​ស្ពាន​អាកា​ ​មរតកតេជោ ជាន់ទី២ ដំ​ណាក់​​ទី១ ដែលតភ្ជាប់ចរាចរ​រវាង​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន និ​​​ងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី​១​ខែមេសា ឆ្នាំ ២០២៤​តទៅ ។​

ស្ពានអាកាស​ មរតក​តេជោ កម្ពស់​ពីរ​ជាន់​ ស្ថិតនៅចំណុច​ប្រសព្វ​រវាង​មហា​វិថី​ សម្ដេច​តេជោហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស និង​មហា​វិថីកងយោធពល​ខេមរភូមិន្ទ ក្នុងមូលដ្ឋាន​ខណ្ឌ​មានជ័យ និ​ងខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ ត្រូវ​បានបើកការដ្ឋានសាងសង់​កាលពីថ្ងៃទី៣១ សីហា ឆ្នាំ ២០២២ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ស្ពស់​បំផុតរបស់​សម្ដេ​ច​អគ្គ​មហា​សេ​នា​ប​តី​តេ​ជោហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ​មានក្រុមហ៊ុន​វិនិយោគទុន​អាណិកជនកម្ពុជា ជាអ្នកទទួល​ការ​សាងសង់​ ។​

ស្ពានអាកាស មរតក​តេជោត្រូវ​បានគ្រោង​ទឹក​ប្រាក់​សាងសង់​ប្រមាណ៣៦​លានដុល្លារ​អាមេរិក ហើយវា​នឹង​ក្លាយជា​ស្ពាន​អាកាស​ដ៏សំខាន់មួយ​នៅតំប់ដែលមានកា​រកកស្ទះចរាចរ​ប៉ែក​ខាង​ត្បូង​រាជធានីភ្នំពេញ ។ ហើយស្ពាននេះដែរ ក៏នឹង​ហុច​សក្ដានុពលបន្ថែមទៀត​ដល់​តំបន់​នៃ​ខណ្ឌ មានជ័យ​ ជាពិសេស​ផ្លូវ​៦០ម៉ែត្រ​ និង​តំបន់អាកាស​យានដ្ឋានអន្តរជាតិ​តេជោ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចអន្តរជាតិ នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈនិង បដិសណ្ឋារកិច្ចអន្តរជាតិ ជួយជំរុញវិស័យទេសចរណ៍កម្ពុជា និង ឧស្សហកម្មអាហារ

គ្រោះទឹកជំនន់អាចបង្កការខូចខាតដល់សេដ្ឋកិច្ចអេស្ប៉ាញជាង ១០ ពាន់លានអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

លោក Jose Vicente Morata ប្រធានផ្នែកពាណិជ្ជកម្មនៅតំបន់ Valencia លើកឡើងថា ការខូចខាតដល់អាជីវកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់កើនឡើងជាបណ្តោះអាសន្នលើសពី ១០ ពាន់លានអឺរ៉ូ (១០,៧៨ លានដុល្លារអាម៉េរិក)

ក្នុងខែតុលា ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ក្នុងខែតុលា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្ម​១​គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក

IMF Blog ៖ អាស៊ីគួរផ្តោតសំខាន់លើសេវាកម្មទំនើប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនផលិតភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

IMF Blog ដែលជាបណ្តាញផ្សព្វផ្សាយយ៉ាងទូលាយពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចសកលបានលើកឡើងថា ការផលិត គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅអាស៊ី ប៉ុន្តែការផ្តោតសំខាន់លើសេវាកម្មទំនើបបន្ថែមទៀតគឺជាវិធីសាស្រ្តថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជា ដាក់ដំណើរការមជ្ឍមណ្ឌលសេវានាំចេញ ដើម្បីជួយសម្រួលដល់អាជីវកម្ម និងក្រុមហ៊ុននាំចេញនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2024

កម្ពុជា នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដាក់ដំណើរការមជ្ឍមណ្ឌលសេវានាំចេញដើម្បីជួយសម្រួលដល់អាជីវកម្ម និងក្រុមហ៊ុននាំចេញនៅកម្ពុជា

ក្នុងត្រីមាសទី៣​ ពាណិជ្ជកម្មកម្ពុជា​-ចិន សម្រេចបានទំហំទឹកប្រាក់ ៩,៨ពាន់លានដុល្លារ កើនជាង១៣ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2024

ក្នុងត្រីមាសទី៣ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចរួមគ្នាបានក្នុងទំហំទឹកប្រាក់៩,៨ពាន់លានដុល្លារ ដែលចំនួននេះ មានកំណើន១៣,២ភាគរយ

ឡាវ មានគោលបំណងជំរុញការនាំចេញកសិផលទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2024

ឡាវ មានគោលបំណងលើកកម្ពស់ផលិតកម្មកសិកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព តាមរយៈការលើកទឹកចិត្តកសិករ និងអ្នកផលិត បង្កើនគុណភាព ដើម្បីជំរុញការនាំចេញកសិផលទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ

ការវិនិយោគរបស់ចិនលើវិស័យកម្មន្តសាល ឈរលំដាប់ទី១នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2024

កម្ពុជា និងចិន កំពុងស្វែងរកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ .

វៀតណាម បានអនុវត្តយុទ្ធសាស្ត្រចម្បងៗមួយចំនួន ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងលឿនមិននឹកស្មានដល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2024

វៀតណាម បានផ្តោតសំខាន់ខ្លាំងលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ជាពិសេសផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុនបរទេស និងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងលឿន

តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់ជិត ២ ៨០០ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/11/2024

ថ្មីៗនេះ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ៧៨៧ ដុល្លារក្នុងមួយអោន ហើយមានការព្យការណ៍ថា វាអាចនឹងឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ២ ៨០០ ដុល្លារក្នុងមួយអោននៅខែធ្នូខាងមុខនេះ