អាជីវកម្មគំរូ ៖ ការផលិត និងតម្លើងចង្ក្រានបរិស្ថាន គិតគូរពីសុខមាលភាពមេផ្ទះ

ភ្នំពេញ ៖ ភាគច្រើន ស្ត្រីៗដែលមានតួនាទីជាមេផ្ទះតែងតែធ្វើកិច្ចការជាច្រើននៅក្នុងផ្ទះបាយ ដូចជា ជាពិសេសការដាំស្លជាដើម ខណៈដែលនៅតាមបណ្ដាខេត្តមួយចំនួន ស្ត្រីដែលជាមេផ្ទះជាច្រើននៅតែប្រើប្រាស់អុសដើម្បីដុតចម្អិនម្ហូបអាហារជារៀងរាល់ថ្ងៃ។ ការស្រូបផ្សែងពីអុសជាប្រចាំបែបនេះ ថ្វីត្បិតថាមិនបញ្ចេញជាផលប៉ះពាល់ភ្លាមៗដល់ពួកគេ ប៉ុន្តែវានឹងបង្កជាបញ្ហាបន្តិចម្ដងៗដល់សុខភាពស្ត្រីមេផ្ទះ។

ដោយចង់ដោះស្រាយបញ្ហាខាងលើនេះ ក្រុមហ៊ុន ACE បានបង្កើតជាផលិតផលចង្ក្រានបរិស្ថាន ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលជាងមុន ចំណេញពេលវេលាក្នុងការចម្អិនអាហារ និងទទួលបានសុវត្ថិភាពខ្ពស់ ជាពិសេសវាអាចជួយកាត់បន្ថយផ្សែងបានរហូតទៅដល់ ៩៥%។

បើតាមលោក សេង ចាន់វាសនា ដែលជាប្រធាន​ផ្នែក​លក់​ប្រចាំ​ស្ថាប័ន​មេត្រី​បរិស្ថាន​ខាងលើបានឱ្យដឹងថា ចង្ក្រាននេះក៏អាចជួយសន្សំសំចៃអ្នកប្រើប្រាស់ដោយកាត់បន្ថយការប្រើប្រាស់អុស ព្រោះវាមានមុខងាររក្សាកម្ដៅបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ ចង្ក្រាននេះក៏មានភ្ជាប់មកជាមួយនូវផ្ទាំងសូឡាដែលអ្នកប្រើប្រាស់អាចទាញយកថាមពលពន្លឺព្រះអាទិត្យចូលទៅក្នុងចង្ក្រានផងដែរ ហើយថាមពលដែលទាញបានពីផ្ទាំងសូឡានោះ គឺអាចប្រើប្រាស់សម្រាប់សាកថ្មទូរស័ព្ទ និងដោតអំពូលភ្លើងបានទៀតផង។

រាប់ចាប់តាំងពីពេលបង្កើតនៅឆ្នាំ២០២០ អាជីវកម្មនេះបានរួមចំណែកយ៉ាងច្រើនទៅដល់សុខមាលភាពអ្នកប្រើប្រាស់ ដែលភាគច្រើនជាស្ត្រីមេផ្ទះ និងបានរួមចំណែកជួយបរិស្ថានដោយកាត់បន្ថយផ្សែង​ និងកាត់បន្ថយការប្រើប្រាស់អុសផងដែរ។ អាស្រ័យដោយសារតែការចូលរួមជួយដល់សុខមាលភាពប្រជាជន និងបរិស្ថាននេះហើយ ទើបធ្វើឱ្យអាជីវកម្មមួយនេះជាប់ជាអាជីវកម្មបរិយាបន្ន។

ជា​អាជីវកម្មបរិយាបន្ន ព្រោះក្រុមហ៊ុនខាងលើនេះ​មានផែនការអាជីវកម្មច្បាស់លាស់ ដោយ​មាន​រោងចក្រ​ដំឡើង ​និង​កែច្នៃ​ផ្ទាល់​ដោយ​ស្នាដៃ​កូនខ្មែរតែម្ដង ហើយក្រៅពីផលិត និងតម្លើង​ចង្ក្រានបរិស្ថាន ​ក្រុមហ៊ុននេះក៏មាន​បង្កើតនូវ​ផលិតផលផ្សេងទៀត ដូច​ជា​ អុស​បរិស្ថាន​ ដែល​ផលិ​ត​ចេញ​ពី​កាក​អំពៅ និង​កម្ទេច​ឈើ​ផងដែរ។ អ្វីដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុនខាងលើ គឺត្រូវជាមួយនឹងលក្ខខណ្ឌរបស់អាជីវកម្មបរិយាបន្ន ដែលផ្ដោតសំខាន់លើភាពធន់របស់អាជីវកម្ម ផលជះទៅដល់សហគមន៍ និងមានភាពច្នៃប្រតិដ្ឋខ្ពស់ ក្នុងអាជីវកម្ម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច