ភ្នំពេញ ៖ អាចនិយាយបានថា ជាដំណឹងល្អសម្រាប់បងប្អូនដែលមានជំនាញផ្នែកចម្អិនម្ហូបអាហារ និងប៉ងប្រាថ្នាក្លាយខ្លួនជាសហគ្រិនលើផ្នែក និងជំនាញជាចុងភៅដាំស្ល ប៉ុន្តែខ្វះលទ្ធភាពក្នុងការបើកហាង ឬស្តង់ដើម្បីលក់នោះ អាចចាប់ផ្តើមតាមក្ដីស្រមៃរបស់ខ្លួនបានជាមួយផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលមានរៀបចំបណ្តុំតូបលក់ម្ហូបអាហារយ៉ាងសម្បូរបែប ធំទូលាយ ស្ថិតនៅក្នុងតំបន់ Food Zone ប្រមូលផ្តុំទៅដោយអតិថិជនមានស្រាប់ដែលអាជីវករសរុបប្រមាណ ១ ០០០នាក់ រួមជាមួយនឹងអតិថិជនមកពីខាងក្រៅរាប់ពាន់នាក់នៅក្នុងមួយថ្ងៃៗ។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានលើកឡើងថា បច្ចុប្បន្ននេះនៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនេះ បានចាប់ដំណើរការក្នុងដំណាក់កាលដំបូង ដោយក្នុងនោះមានតូបលក់ទំនិញគ្រប់ប្រភេទប្រមាណ ១ ០០០តូប រួមជាមួយនឹងផ្សារលក់បន្លែ ត្រី សាច់ ផងដែរ ហើយក៏មានតូបលក់ម្ហូបអាហារ និងភេសជ្ជៈមួយចំនួនផងដែរ។

លោកបានបន្តថា ៖
“ពេលនេះ នៅក្នុងផ្សាររបស់យើងមានតូបលក់ម្ហូបអាហារ និងភេសជ្ជៈមួយចំនួន ដែលកំពុងបើកដំណើរការ និងបំពេញតម្រូវការរបស់អតិថិជនដែលមានស្រាប់ជាអាជីវករក្នុងផ្សារ និងអតិថិជនដែលជាអ្នកឆ្លងកាត់ ជាពិសេសបងប្អូនបម្រើការងារនៅរោងចក្រនៅក្នុងតំបន់ ខណៈដែលនៅក្នុងខណ្ឌសែនសុខ មានរំហូរប្រជាជនចូលមករស់នៅកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ”

លោកបានមានប្រសាសន៍បន្តថា ៖
“ដើម្បីផ្គត់ផ្គង់តម្រូវការផ្នែកម្ហូបអាហារ គណៈគ្រប់គ្រងផ្សារបានសិក្សា និងរៀបចំបង្កើតជាតំបន់ម្ហូបអាហារដែលមានឈ្មោះថា Foods Zone ស្ថិតនៅកណ្តាលផ្សារតែម្ដង ដែលការរៀបចំនេះក៏ជាការផ្តល់ឱកាសដល់បណ្តាបងប្អូនដែលមានជំនាញផ្នែកដាំស្ល និងចង់បង្កើតអាជីវកម្ម អភិវឌ្ឍខ្លួនក្លាយជាសហគ្រិនផ្នែកម្ហូបអាហារ ប៉ុន្តែមិនមានលទ្ធភាពបង្កើតហាង ឬជួលទីតាំងនៅខាងក្រៅដែលមានតម្លៃថ្លៃនោះ អាចចូលមកកាន់ Food Zone បាន ដោយផ្សាររបស់យើងមានរៀបចំរចនាតូបសម្រាប់លក់ម្ហូបអាហាររួចជាស្រេច រួមជាមួយនឹងការរៀបចំបណ្តាញទឹកស្អាត និងអគ្គិសនីយ៉ាងគ្រប់គ្រាន់ ២៤ម៉ោង លើ ២៤ម៉ោង ជាមួយនឹងការផ្តល់ជូននូវតម្លៃជួលតូបយ៉ាងសមរម្យបំផុត”

ជាមួយគ្នានេះ លោក សោម កែវម៉ាលីដា ក៏បានប្រាប់ឱ្យដឹងផងដែរថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក្រៅពីក្លាយជាមណ្ឌលលក់ទំនិញបោះដុំយ៉ាងសម្បូរបែប ក៏ជាទីកន្លែងដែលសម្បូរទៅដោយមុខម្ហូបអាហារ ភេសជ្ជៈចម្រុះ ដែលមានរសជាតិឆ្ងាញ់ៗជាច្រើនមុខ មានអនាម័យខ្ពស់ ជាមួយនឹងតម្លៃសមរម្យ ប្រៀបបានទៅនឹងសហគមន៍អាហារយ៉ាងដូច្នោះ ហើយកាន់តែពិសេសជាងនេះ គឺគ្រប់អតិថិជនអាចជ្រើសរើសទីតាំងអង្គុយទទួលទានអាហារយ៉ាងរីករាយនៅតាមទីកន្លែងដែលខ្លួនចង់បាន។ ដោយឡែក សម្រាប់ម្ចាស់អាជីវកម្មដែលជាសហគ្រិនមុខម្ហូបអាហារមិនចាំបាច់ចំណាយធនធានច្រើនក្នុងការជួលទីតាំងខាងក្រៅសម្រាប់បើកហាងនោះដែរ ហើយក៏មិនចាំបាច់មានការព្រួយបារម្ភពាក់ព័ន្ធទៅនឹងគ្មានអតិថិជនទិញនោះឡើយ ដោយហេតុថា ក្រៅពីអតិថិជនដែលមានស្រាប់ប្រមាណ ១ ០០០នាក់(អាជីវករជាម្ចាស់តូបក្នុងផ្សារ) ក៏មានអតិថិជនមកពីខាងក្រៅ ព្រមគ្នាជាមួយនឹងអតិថិជនមានស្រាប់ដែលជាអ្នកបម្រើការងារនៅតាមបណ្តារោងចក្រក្នុងតំបន់មិនតិចជាង១ម៉ឺននាក់នោះដែរ។

និយាយជារួម វត្តមានផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក្រៅពីជាមណ្ឌលផ្គត់ផ្គង់ផលិតផលចម្រុះ រួមទាំង បន្លែ ត្រីសាច់ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃនោះ ផ្សារមួយនេះក៏បានចូលរួមបំពេញក្ដីប្រាថ្នារបស់អ្នកដែលចង់ក្លាយជាម្ចាស់អាជីវកម្មមុខម្ហូបអាហារយ៉ាងទូលំទូលាយ ខណៈដែលគណៈគ្រប់គ្រងផ្សារបានរៀបគម្រោងបង្កើតព្រឹត្តិការណ៍ជាច្រើនពាក់ព័ន្ធទៅនឹងមុខម្ហូប ចំណីអាហារ តាមរយៈការធ្វើពិព័រណ៍ និងការប្រគំដូរ្យតន្ត្រីផ្សេងៗ ដើម្បីបង្កើនភាពទាក់ទាញផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content