បច្ចេកទេសដាំល្ពៅ ងាយៗ ប៉ុន្តែអាចប្រមូលផលបានគ្រប់រដូវស្ទើរពេញមួយឆ្នាំ

ភ្នំពេញ ៖ ល្ពៅ ជាដំណាំមួយប្រភេទដែលផ្ដល់ប្រយោជន៍ច្រើន រាប់ទាំងផ្លែ ត្រួយ និងផ្កា ដែលយើងអាចយកមកបរិភោគបាន ហើយថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពផងដែរ។ ក្នុងនោះ ដើម្បីដាំដំណាំល្ពៅឱ្យបានល្អ ទទួលបានផលច្រើន និងអាចដាំដុះបានខួបប្រាំងខួបវស្សា កសិករត្រូវគិតគូរលើកត្តាសំខាន់ៗមួយចំនួន រួមជាមួយនឹងបច្ចេកទេសថែទាំផងដែរ។

ការរៀបចំដី ដែលយើងត្រូវសម្អាតដីចំការ រើសស្មៅចេញ ភ្ជួរ រាស់ដីឱ្យម៉ដ្ឋល្អ និងហាលដីឱ្យបាន ១០-១៥ថ្ងៃ។ បន្ទាប់មកគេធ្វើការលក់រងដើម្បីដាំដែលអាចលើកទៅតាមលទ្ធភាព​ ក៏ដូចជាទំហំដីរបស់កសិករ អាចលើករងភ្លោះចម្ងាយ ៣ម៉ែត្រពីគ្នា ចម្ងាយពីរងភ្លោះមួយទៅរងភ្លោះមួយទៀតប្រមាណកន្លះម៉ែត្រ កម្ពស់រង ២-៣តឹកនៅរដូវប្រាំង ៣-៥តឹកនៅរដូវស្សា និងចម្ងាយពីគុម្ពល្ពៅមួយទៅគុម្ពល្ពៅមួយទៀតប្រវែង ១.៥-២ម៉ែត្រផងដែរ។

ដោយឡែកការដាក់ជី អាចប្រើជីធម្មជាតិដូចជាលាមកសត្វ ឬជីកំប៉ុស្តិ៍ ក្នុងបរិមាណពី ១-២ គីឡូក្រាមសម្រាប់ផ្ទៃដី១ម៉ែត្រការ៉េ អាចកប់បាតរងដោយច្របល់វាឱ្យសព្វល្អជាមួយដីតែម្ដង។ បន្ទាប់មកត្រូវធ្វើការគ្របរង ដែលអាចប្រើថង់ប្លាស្ទិកឬគ្របចំបើងក៏បាន ដើម្បីទប់ស្កាត់ការហូរច្រោះរង រក្សាសំណើមឱ្យបានល្អ និងកាត់ការដុះស្មៅ។ ចំពោះការប្រើប្លាស្ទិកនេះទៀតសោត យើងត្រូវប្រើខ្សែទាញតម្រង់ ដើម្បីចោះរណ្ដៅដាំកូនល្ពៅឱ្យបានត្រង់ និងមានចម្ងាយស្មើៗគ្នា ឯរណ្ដៅយើងអាចប្រើកំប៉ុងក្ដៅសម្រាប់ចោះលើគម្របប្លាស្ទិកនោះ។

ក្រៅពីការធ្វើរង គេក៏ត្រូវរៀបចំរោងដើម្បីបណ្ដុះកូនបន្លែ ដែលអាចធ្វើឱ្យគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយ និងអាចការពារកូនដំណាំបានពីការឆ្លងជំងឺ និងសត្វល្អិតចង្រៃ។ កូនដំណាំក៏ត្រូវការល្បាយដីមានជីជាតិដើម្បីលូតលាស់បានល្អ ដែលយើងត្រូវយកដី ២ភាគ លាយជាមួយជីលាមកសត្វ ១ភាគ ផេះអង្កាម ៤-៦ភាគ ឬអាចលាយជាមួយនឹងមមោគ ឬស្រកីដូងម៉ដ្ឋ ១ភាគ ហើយយកល្បាយនេះទៅលាយចូលគ្នា និងលីងឱ្យក្ដៅសព្វ។

ការធ្វើបែបនេះ អាចសម្លាប់មេរោគ ជំងឺដែលបង្កឱ្យកូនបន្លែរលួយ កម្ចាត់ស្មៅ សម្លាប់ពងសត្វល្អិត និងសត្វល្អិតក្នុងដីជាដើម ដែលអាចឱ្យគ្រាប់ងាយដុះ ឫសលូតលាស់ល្អ កូនបន្លែអាចស្រួបយកជីបានគ្រប់គ្រាន់។  

សម្រាប់ការបណ្ដុះគ្រាប់នេះ គេអាចធ្វើបាន ២របៀបទៀតគឺការបណ្ដុះគ្រាប់ជាមុន និងការដាក់គ្រាប់បណ្ដុះដោយផ្ទាល់ក្នុងថ្នាលបណ្ដុះ ឬកន្តោង។ ចំពោះការបណ្ដុះគ្រាប់ជាមុន គេអាចផ្អាប់គ្រាប់ ២យប់ទើបយកទៅបណ្ដុះក្នុងកន្ទោងដោយយកគ្រាន់ដាក់ពង្រាយក្នុងកំណាត់ស្បៃជក់ទឹករួចរុំឱ្យហប់ល្អដោយរក្សាស្បៃឱ្យសើមរហូត។ បន្ទាប់មក រើសយកគ្រាប់ណាដែលបែកមាត់ចាបទៅដាក់ក្នុងកន្ទោង ឬប្រឡោះថា ១គ្រាប់ក្នុង១ប្រឡោះ ហើយកប់គ្រាប់នោះជម្រៅកន្លះថ្នាំងដៃ និងស្រោចទឹកជាប្រចាំដើម្បីឱ្យគ្រាប់ដុះលូតលាស់បានល្អ។

ចំណែកការដាក់គ្រាប់បណ្ដុះដោយផ្ទាល់វិញ គេត្រូវយកគ្រាប់ល្ពៅទៅដាក់១គ្រាប់ក្នុង១កន្ទោង រួចស្រោចទឹកឱ្យជោក ទើបយកន្ទោងនៅដាក់ក្នុងរោងបណ្ដុះ និងស្រោចទឹកឱ្យបានគ្រប់គ្រាន់ ចៀសវាងដីស្ងួតធ្វើឱ្យគ្រាប់មិនដុះផងដែរ។

ចំពោះការដាំកូនល្ពៅវិញទាល់តែមានអាយុ ៧-១២ថ្ងៃទើបអាចដាំបាន ហើយក្រោយពេលដាំ ត្រូវបន្ថយការស្រោចទឹកដើម្បីកុំឱ្យកូនដំណាំដួល ហើយត្រូវដាក់ឱ្យត្រូវពន្លឺថ្ងៃ ២-៣ថ្ងៃដើម្បីពង្រឹងកូនល្ពៅ។ ចំណែកមុនពេលដាំលើរង កសិករត្រូវបញ្ចូលទឹកតាមចន្លោះរង ឬស្រោចទឹកលើរងគ្របចំបើង។ ដាក់ជីតាមរណ្ដៅ និងលាយចូលគ្នាឱ្យសព្វ ជម្រៅប្រមាណ ៨-១០សង់ទីម៉ែត្រ ទុករយៈពេលពី ៦-៧ថ្ងៃ ដោយស្រោចទឹកឱ្យជោកមុនពេលដាំ។ លុះពេលដាំ យើងត្រូវដាំនៅពេលល្ងាចត្រជាក់ល្អ ដោយដាក់កូនល្ពៅដាំត្រឹមដីបណ្ដុះចៀសវាងកប់ជ្រៅជាងនេះអាចធ្វើឱ្យរលួយដើម។ បន្ទាប់ពីដាំហើយ ត្រូវស្រោចទឹកឱ្យបានទៀងទាត់ រយៈពេល៦-៧ថ្ងៃដើម្បីឱ្យកូនល្ពៅចាប់ឫសថ្មី។

ទាក់ទងនឹងការថែទាំ ល្ពៅក៏មិនខុសពីដំណាំផ្សេងទៀតដែរ ដែលយើងត្រូវដាក់ជីបំប៉នស្រោចទឹកឱ្យបានទៀងទាត់ ដើម្បីឱ្យល្ពៅលូតលាស់លឿន និងចេញផ្លែច្រើន។ ក្រៅពីនេះក៏មានការសម្អាតស្មៅនៅតាមចន្លោះរង ដែលជាជម្រកសត្វល្អិតបំផ្លាញដំណាំ និងចម្លងជំងឺដល់ដំណាំ។ ទន្ទឹមនឹងនេះ កសិករក៏ត្រូវយកចិត្តទុកដាក់ផងដែរចំពោះជំងឺ និងសត្វល្អិតចង្រៃបំផ្លាញដំណាំល្ពៅរបស់យើង ដែលក្នុងនោះមានដូចជា ជំងឺទុំលឿងស្លឹកដែលមានអុចៗ ជ្រុងៗ ពណ៌ត្នោតនៅពីក្រោមផ្ទៃស្លឹក ធ្វើឱ្យស្លឹកឡើងពណ៌លឿងដុំៗហើយឆ្លងពីដើមមួយទៅដើមមួយទៀតតាមស្ព័រ។ ជំងឺនេះ យើងអាចគ្រប់គ្រងបានតាមរយៈការដាំដំណាំឆ្លាស់ សម្អាតចំការឱ្យស្អាត តាក់តែងមែកនិងស្លឹកឱ្យបានល្អ និងការប្រើថ្នាំព្យាបាលផ្សេងៗផងដែរ។ សម្រាប់សត្វល្អិត ល្ពៅអាចមានសត្វបំផ្លាញដូចជា អណ្ដើកមាស ចៃ រុយ និងពីងពាងក្រហមជាដើម៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍