អ្នកជំនាញប្រាប់ពីមូលហេតុធំៗ ៦ ដែលរារាំងមិនឱ្យមានសេរីភាពហិរញ្ញវត្ថុ

ភ្នំពេញ ៖ មនុស្សជាច្រើនតែងតែមានការរៀបចំផែនការហិរញ្ញវត្ថុ និងមានបំណងចង់សម្រេចបាននូវគោលដៅហិរញ្ញវត្ថុ ពោលគឺសេរីភាពហិរញ្ញវត្ថុផ្ទាល់តែម្តង ប៉ុន្តែមុននឹងឈានដល់ការសម្រេចបានសេរីភាព គឺរមែងជួបកត្តារារាំងមួយចំនួនដែលមិនអនុញ្ញាតឱ្យសម្រេចដល់គោលដៅ។

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងពី “មូលហេតុធំៗ៦” ដែលរារាំងមនុស្សជាច្រើនមិនឱ្យមានសេរីភាពហិរញ្ញវត្ថុ រួមមានដូចខាងក្រោម ៖

១) ភាពលោភលន់ ៖ មនុស្សមិនមានសមត្ថភាពអាចបំពេញភាពលោភលន់គ្មានដែនកំណត់របស់ខ្លួនបានឡើយ។ អតីតមេដឹកនាំឥណ្ឌា លោក Mohatma Gandhi លើកឡើងថា «ពិភពលោកមានធនធានគ្រប់គ្រាន់សម្រាប់បំពេញសេចក្តីត្រូវការចាំបាច់របស់មនុស្សគ្រប់រូប។ ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់ភាពលោភលន់របស់មនុស្សគ្រប់រូបនោះទេ»។

២) មិនស្គាល់ពីតម្រូវការផ្ទាល់ខ្លួនពិតប្រាកដ ៖ មនុស្សជាច្រើនតែងភាន់ច្រឡំការចង់បានថាជាតម្រូវការ។ ឧទាហរណ៍ មនុស្សមានតម្រូវការមធ្យោបាយធ្វើដំណើរដើម្បីទៅធ្វើការ។ មនុស្សអាចប្រើកង់ ម៉ូតូ រថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួនដែលមានតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីតម្រូវការនោះ។ ប៉ុន្តែមនុស្សជាច្រើនចង់បានរថយន្តទំនើបដែលមានតម្លៃខ្ពស់រាប់ម៉ឺនរាប់សែនដុល្លា ដើម្បីបង្ហាញពីភាពទាន់សម័យ ឬបង្អួតអ្នកដទៃ។

៣) វង្វេងនឹងអបាយមុខ ៤ ប្រការ ៖ មានស្រី ញៀនស្រា ឬគ្រឿងញៀន លេងល្បែង និងសេពគប់បាបមិត្ត (មិត្តនាំមកនូវក្តីអន្តរាយ)។

៤) មិនមានចំណេះដឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគ្រួសារ ៖ កង្វះចំណេះដឹងហិរញ្ញវត្ថុ មិនចេះចាត់ចែងបំណុល និងទ្រព្យដែលរកបានដោយលំបាកឱ្យមានភាពរីកចម្រើន និរន្តភាព និងចៀសផុត ឬកាត់បន្ថយបាននូវហានិភ័យផងទាំងពួង។ ឆាប់ជឿការបោកប្រាស់ ឬការអូសទាញរបស់អ្នកដទៃដោយកង្វះការពិចារណា។

៥) មិនយល់ពីនិយមន័យនៃសេរីភាពហិរញ្ញវត្ថុ ៖ សេរីភាពហិរញ្ញវត្ថុមិនមែនទាល់តែមានទ្រព្យមហាសាលចាយតាមចិត្តចង់នោះទេ។ គឺមានទ្រព្យគ្រប់គ្រាន់អាចសងបំណុល ចាយវាយតាមតម្រូវការចាំបាច់សម្រាប់ការរស់នៅ អាចទំនុកបម្រុងការសិក្សារបស់កូនៗ ការដើរកម្សាន្ត និងថែទាំសុខភាពរបស់សមាជិកគ្រួសារ។

៦) មិនបានធ្វើផែនការហិរញ្ញវត្ថុ និងអនុវត្តសំដៅសម្រេចឱ្យបាននូវសេរីភាពហិរញ្ញវត្ថុក្នុងកាលកំណត់ជាក់លាក់ណាមួយ ៖ ការចង់បានសេរីភាពហិរញ្ញវត្ថុដោយគ្មានគោលដៅជាក់លាក់តាមកាលកំណត់ណាមួយ គ្មានផែនការសកម្មភាព និងការអនុវត្តប្រកបដោយបញ្ញា និងការអត់ធ្មត់ ការចង់បាននោះមិនអាចសម្រេចបានលទ្ធផលនោះទេ។ ឧទាហរណ៍ អ្នកមានអាយុ ៣០ ឆ្នាំ មានទ្រព្យសម្បត្តិ ១០ ម៉ឺនដុល្លា អ្នកត្រូវការទ្រព្យ ២ លានដុល្លាសម្រាប់ការរស់នៅដោយមានសេរីភាពផ្នែកហិរញ្ញវត្ថុ និងអាចបញ្ជូនកូនៗទៅរៀននៅបរទេសនៅពេលអ្នកមានអាយុ ៤៥ ឆ្នាំ។ ដូច្នេះអ្នកមានពេល ១៥ ឆ្នាំសំរាប់សន្សំប្រាក់ និងវិនិយោគ ដើម្បីបង្កើនទ្រព្យពី ១០ ម៉ឺនដុល្លាទៅ ២ លានដុល្លាដែលត្រូវមានកំណើនក្នុងអត្រាផ្គួបប្រចាំឆ្នាំ២២%។ ដើម្បីសម្រេចបានគោលដៅនេះ អ្នកត្រូវដឹងថា តើត្រូវរកប្រាក់ខែអោយបាន១ឆ្នាំប៉ុន្មាន? ចំណាយប៉ុន្មាន? វិនិយោគប៉ុន្មាន? វិនិយោគលើអ្វីខ្លះ និងរំពឹងថាចំណេញ១ឆ្នាំប៉ុន្មាន? ប្រើបំណុលបែបណា? គ្រប់គ្រងហានិភ័យបែបណា?៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង