តំបន់​ផ្លូវ​សំខាន់ៗចំនួន​២ នៅ​កណ្ដាលក្រុង​ភ្នំពេញ ​កំពុងក្លាយជា​តំបន់ឧស្សាហកម្មធនាគារ

ភ្នំពេញ ៖ តំបន់​ដែលស្ថិតនៅតាមបណ្ដោយផ្លូវ​សំខាន់ៗចំនួន​ ២ ខ្សែ​ក្នុងរាជធានីភ្នំពេញឃើញថា​កំពុង​មានការអភិវឌ្ឍ​លើ​ឧស្សាហកម្មធនាគារ​ ដោយ​ក្នុងនោះឃើញថា ​បណ្ដា​ធនាគារ​ធំៗ​បាន​ជ្រើស​រើស​​យកទីតាំង​ផ្លូវ​ទាំង​នោះធ្វើជា​ទីតាំងការិយាល័យ​កណ្ដាល​របស់ខ្លួន​ ក៏ដូចជាសាខា​ការិយាល័យ​ផងដែរ។

បើតាមប្រសាសន៍ឯកឧត្តម ​សាយ សំអាល់ ឧបនាយក​រដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី​ នគរូប​នីយ​កម្ម​​ និង​សំណង់​ បានឱ្យដឹងថា​ បច្ចុប្បន្ននេះ នៅតាមបណ្តោយផ្លូវ​ព្រះនរោត្តម​ និងព្រះមុនីវង្ស​ គឺជា​តំបន់​ឧស្សា​ហកម្មធនាគារ​ដ៏​មានសក្ដានុពល​ ហើយ​អ្នកធ្វើកា​រនៅក្នុង​ធនាគារភាគច្រើន​ជា​មនុស្សមានវ័យក្មេង​ មានចំណេះដឹងទូលាយ ដែលពួកគេ​នេះ​ត្រូ​វការ​រស់​នៅ​បែប​ទំនើប​ ។​

ឯកឧត្តមបាន​បន្តថា ​ដោយសារតែផ្លូវទាំង ២ ​ខ្សែនេះ ជា​តំបន់ដែលកំពុង​មានការអភិវឌ្ឍ​លើ​ឧស្សាហកម្ម​ធនាគារ ដូច្នេះ ហើយ​អ្នកអភិវឌ្ឍន៍​គួ​រយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍអគារ​ខ្ពស់​ ដូចជា​ខុនដូ និង​អាផាតមិន ​​សម្រាប់​ផ្គត់ផ្គង់​ដល់​អ្នកដែលមានតម្រូវ​ការជាក់ស្ដែង​ ។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ឃើញថា ​និន្នាការ​របស់​ពលរដ្ឋ​បានផ្លាស់ប្តូរ​ពីការ​រស់នៅផ្ទះជាប់​ដី មក​រស់នៅ​ក្នុង​អាគា​សហកម្ម​សិទ្ធិរួមមាន​ដូចជា ខុនដូ និងអាផាតមិន​ ដែលចាប់​ផ្ដើម​មាន​ច្រើន​ ជាពិសេស​យុវជន​ជំនាន់​ក្រោយ ។ ដូច្នេះ​​ក្រសួង​ពាក់ព័ន្ធ​នានា គួ​រ​​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុង​ភ្នំពេញឱ្យ​បានស្រស់ស្អាត​ លើ​កកម្ពស់​ដល់​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ ​ក៏ដូចជាដូចជា​កន្លែង​សម្រាប់​កម្សាន្ត​ កន្លែង​ហាត់​ប្រាណសាធារណៈ​ជាដើម ។

បើតាមអ្នកអភិវឌ្ឍន៍​ និង​អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​ជាច្រើន​បានលើកឡើងថា​ តម្រូវការ​នៃខុនដូ និង​អាផា​ត​មិន នៅកណ្តាលរាជធានីភ្នំពេញ​នឹងមានកំណើន ដោយ​សារប្រជាពលរដ្ឋ​ដែល​បំ​ពេ​ញ​​​ការងារ​នៅ​កណ្ដា​លក្រុង​ នឹង​ត្រូវការ​ផ្ទះស្នាក់​​នៅ​ក្បែរ​កន្លែង​ការងារ​ ហើយពួកគេ​ភាគ​ច្រើន​ក៏​មិ​នអាច​មា​ន​លទ្ធភាពទិញ​ផ្ទះជាប់​ដី​នៅកណ្ដាល​ក្រុ​ង​ភ្នំ​ពេញ​ ដែលមានតម្លៃរាប់លានដុល្លារ​បាននោះដែរ ដូច្នេះ ជម្រើស​របស់​ពួកគេគឺមានតែ​ទិញខុនដូ ឬស្នាក់​នៅ​អាផាតមិន​តែប៉ុណ្ណោះ ។ ​

អ្នកឧកញ៉ា​ សៀ ឬទ្ធី អ្នកអភិវឌ្ឍ​ន៍​អចលនទ្រព្យ​ដ៏ល្បីឈ្មោះ​មួយរូប​នៅកម្ពុជា​ធ្លាប់​បានបង្ហាញទស្សន​វិស័យថា ទីផ្សារ​ខុនដូ​​នឹង​មានកំណើន​ខ្លាំង​នៅពេល​ដែល​ពល​រដ្ឋ​ចាប់​ផ្ដើមផ្លាស់ប្តូ​រនិន្នាការ​ពីការ​ស្នាក់​នៅ​ផ្ទះ​ជា​ប់​​ដី មកស្នាក់នៅក្នុង​ខុនដូ ។ ដោយឡែកសម្រាប់​ទីតាំង​ដែល​ល្អ​សម្រាប់​អភិវឌ្ឍន៍​ខុនដូ​ គឺជាទីតាំង​នៅកណ្ដាលក្រុង​ ​​ជា​តំបន់​ពាណិជ្ជកម្ម​ ដោយអ្នកអភិវឌ្ឍន៍​អាច​​ទិញដី​នោះ ហើយសាងសង់អគារ​ខ្ពស់​ៗ​​ដើម្បី​រក​ផល​ចំណេញ​ត្រ​លប់​​​មក​វិញ ។

គួរបញ្ជាក់ថា តាមការ​សិក្សា​តម្លៃដីធ្លីពី​សមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា (CVEA) ​បានឱ្យ​ដឹងថា ត​ម្លៃ​ដី​នៅតា​ម​ប​ណ្ដោ​យផ្លូវទាំងពីរខាងលើ​នេះ​ក៏ចាត់ទុកជា​តំបន់ដែលមានតម្លៃដីខ្ពស់ជា​ង​គេនៅ​រា​ជធា​នី​ភ្នំ​​ពេ​ញផ​​ងដែរ ដែល​អាច​មានតម្លៃដល់​ជាង ​១ម៉ឺនដុល្លារ​អាមេរិក​ក្នុងមួយ​ម៉ែត្រ​ការ៉េ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​