អាជីវកម្មគំរូ ឬធុរកិច្ចបរិយាបន្ន ជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម-ជាតិ

ភ្នំពេញ ៖ ដោយសារក្រុមហ៊ុន ឬអាជីវកម្មបែបបរិយាប័ន្នចូលរួមដល់ការផ្តល់ផលវិជ្ជមានដល់សង្គមក្នុងវិសាលភាពធំធេង ការច្នៃប្រឌិត ភាពជោគជ័យនៃអាជីវកម្មផ្ទាល់ សុទ្ធតែបានរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងសម្របខ្លួនដោយជោគជ័យទៅនឹងការផ្លាស់ប្តូររបត់ទីផ្សាររយៈពេលវែង (ចីរភាព និងភាពធន់)។ 

ក្រុមហ៊ុន និងសហគ្រាសទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការផ្លាស់ប្តូរ និងទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។ ហេតុដូចនេះ បានជាបណ្តាម្ចាស់សហគ្រាស ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ក៏ដូចជារាជរដ្ឋាភិបាល ព្រមទាំងប្រជាជនផងដែរនោះ មានចំណាប់អារម្មណ៍ជាខ្លាំងក្នុងការប្រែក្លាយពីអាជីវកម្មគោលទូទៅ ដែលមានលក្ខណៈបែបប្រពៃណី ឱ្យប្តូររូបរាងទៅជាការប្រកបអាជីវកម្មបែបបរិយាប័ន្ន ខណៈដែលការផ្លាស់ប្តូរត្រូវបានជំរុញដោយគោលនយោបាយអាជីវកម្មបរិយាប័ន្ន។

បន្ថែមពីលើនេះ បណ្តាអាជីវកម្មគំរូ ឬធុកិច្ចបរិយាប័ន្ន ក៏ជាតួអង្គដ៏សំខាន់ក្នុងការបង្កើតស្ថានភាព “ឈ្នះ ឈ្នះ ឈ្នះ” ចំពោះគ្រប់ភាគីដែលពាក់ព័ន្ធ។ក្នុងន័យនេះ អាជីវកម្មបរិយាប័ន្ន ពិតជាបានជួយដោះស្រាយនូវបញ្ហាសង្គម និងការរកប្រាក់ចំណូលបន្ថែម ក៏ដូចជាការជួយដល់ជីវភាព រស់នៅរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ អាជីវកម្មទាំងនោះជាយុទ្ធសាស្ត្រឈ្នះៗ សម្រាប់គ្រប់ភាគី រួមមាន៖

សម្រាប់រាជរដ្ឋាភិបាល៖ ការជំរុញ និងលើកកម្ពស់បរិយាប័ន្នសង្គម តាមរយៈការចូលរួម របស់វិស័យឯកជន

-សម្រាប់ប្រជាជនក្រីក្រ៖ ក្នុងការទទួលបាននូវការជួយគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធនិងមាននិរន្តរភាព និងករណី អាជីវកម្ម

-សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នផ្ទាល់៖ ការសម្រេចបាននូវប្រាក់ចំណូលអាជីវកម្មខ្ពស់ជាងមុន បង្កើនឱកាសទីផ្សារ ថ្មីៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ល្អជាងមុន។

ជាការគួរឱ្យកត់សម្គាល់ បណ្តាអាជីវកម្មបរិយាប័ន្នត្រូវបានសង្កេតឃើញថាជាការចូលរួមចំណែកដ៏សំខាន់ពីវិស័យឯកជន ដើម្បីរួមគ្នាសម្រេចបាននូវ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) រួមគ្នា ផ្តោតលើការយកចិត្តទុកដាក់ដល់ក្រុមមនុស្សនៅបាតពីរ៉ាមីត ៤០% និងការផ្លាស់ប្តូរមានលក្ខណៈជាប្រព័ន្ធ មានវិសាលភាពធំធេង។ ហេតុដូចនេះ របៀបវារៈនៃអាជីវកម្មបរិយាប័ន្ន ត្រូវបានសង្កត់ធ្ងន់ជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ ជាពិសេសបណ្តាប្រទេសអភិវឌ្ឍ ដូចជាក្រុមប្រទេស G20 និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជីវកម្មចេញគណនីអ៊ីវ៉ាឡេត ត្រូវជូនដំណឹងដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ធនាគារជាតិនៃកម្ពុជា (NBC) បានកំណត់រយៈពេល ៩០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដែលកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក ឬគណនីអ៊ីវ៉ាឡេត សម្រាប់ទូទាត់ផលិតផល ឬសេវាកម្មក្នុងបណ្តាញតែមួយ មកបំពេញកាតព្វកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ NBC

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/08/2026

សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/08/2026

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

​បច្ចុប្បន្នភាព​វិស័យការពារ​ជាតិ​ផ្នែកផ្លូវ​សមុទ្ររបស់ ប៊ុលហ្ការី ​ជាមួយ​ការ​បញ្ចប់​ថ្នាក់​នាយ​ទាហាន​ជើង​ទឹក​ជំនាន់ថ្មី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ប៊ុល​ហ្ការី​ បាន​បោះជំហាន​ទៅ​មុខ​យ៉ាង​សកម្មក្នុងវិស័យការពារជាតិ ជាមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពីសមត្ថភាពរបស់កងកម្លាំងយោធាការពារដែន​សមុទ្រ​របស់​ខ្លួន​

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

សព្វាវុធ​អាមេរិក ​ថយចុះ​ដោយសារ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​បារម្ភ​ពី​ហានិភ័យ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ការ​ប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ជម្លោះ​យោធា​ជាមួយ​អ៊ីរ៉ង់​ដែល​កំពុង​បន្តរហូតមកដល់ពេលនេះ បាន​ធ្វើឱ្យឃ្លាំងរក្សាគ្រឿងសព្វាវុធ រួមទាំង​មីស៊ីល​របស់​អាមេរិក​ផងដែរនោះ ថយចុះ​យ៉ាង​ខ្លាំង​ ​