រយៈពេល​៣ត្រីមាស​ ក្រសួង​ដែនដី​ផ្ដល់លិខិត​អនុញ្ញាត​សាងសង់​ជាង ​៣ ០០​០​គម្រោង ​មានទឹកប្រាក់ជិត​​២​ពាន់​លានដុល្លារ​អាមេរិក​

ភ្នំពេញ ៖ សកម្មភាព​នៃការ​សាងសង់​សំណង់​នៅក្នុងប្រទេស​កម្ពុជា​ត្រូវបានគេមើលឃើញថា ​មាន​ដំណើរការ​បន្តបន្ទាប់​ក្នុងឆ្នាំ២០២០​ ឆ្នាំ២០២១ ​និងឆ្នាំ២០២២​នេះ ជាក់ស្ដែង​តាមរបាយការណ៍​របស់ក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម ​និងសំណង់ឱ្យដឹងថា​ ក្នុងរយៈ​ពេល៩ខែ​ដើមឆ្នាំ ឬ៣​ត្រីមាស​ដំបូង ក្រសួង​រៀបចំ​ដែន​ដីនគរូ​ប​នី​យ​​កម្ម ​និងសំណង់​បានផ្ដល់​លិខិត​អនុញ្ញាត​សាងសង់ទូទាំង​ប្រទេស​ចំនួន​ ៣ ១៧៦​គម្រោង ។

ឯកឧត្តម​ លាង មុនីរិទ្ធ​​ រដ្ឋលេខាធិកា​រក្រសួង​រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់​ថ្លែងនៅក្នុងពិធីបើក​ពិ​ព័​រ​ណ៍​វិស័យ​ផ្គត់ផ្គង់​ម្ហូបអាហារ​ សណ្ឋាគារ និងវិស័យ​សំណង់​​នៅថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ​នេះថា ក្នុង​ចំណោម​គម្រោង​សាងសង់ទូទាំងប្រទេស ​៣ ១៧៦គម្រោង​គិតជាទឹកប្រាក់​វិនិយោគ​មានចំនួន​ប្រមាណ ១ ៩៦៣​លាន​ដុល្លារអាមេរិក​ក្នុងនោះ​បានផ្ដល់​លិខិត​អនុញ្ញាត​សាងសង់​គម្រោ​ងបណ្ដុំ​លំនៅឋាន​មាន​លក្ខណ​ជា​បុរី​ចំនួ​ន​២០​​គម្រោង​ គម្រោងអគារ​ខ្ពស់ៗ​ចាប់ពី៥ជាន់​ឡើងទៅ​មានចំនួន​៩៨​គម្រោង​ស្មើនឹង​១០០អគារ ដែល​ក្នុង​នោះ​ដែរ​រាជធានីភ្នំពេញ​មាន​៦៣​គម្រោង ខេត្តព្រះសីហនុ​​ ១១​គម្រោង​ ខេត្ត​បន្ទាយ​មានជ័យ​១២​គម្រោង​ និ​ងបណ្ដាខេត្ត​ខេត្ត​ផ្សេងៗទៀត​មាន​១២​គម្រោង ។​

ឯកឧត្តម​បន្តថា ជាមួយនឹង​កំណើន​នៃគម្រោងសាងសង់​នាំឱ្យមាន​តម្រូវការ​លើ​សម្ភារៈ​សំណង់​ បរិក្ខារសំ​ណង់  ផលិតផល​សំណង់ និង​បច្ចេកវិទ្យា​សំណង់ ដែល​ក្នុងនោះចាំបាច់​ត្រូវមានស្តង់ដារ​ត្រឹមត្រូវអនុលោម​តាមបទប្ប​ញ្ញតិ្ត បច្ចេកទេស​សំណង ដើម្បីធានា​គុណភាពសំណង់ ​និងសុវត្ថិភាព​របស់អ្នកប្រើប្រាស់​សំណង់រួម​ទាំង​គាំទ្រដល់​ការអភិវឌ្ឍ​ធ្វើឱ្យ​ទីក្រុង​មានភាពរស់​រវើក មានកា​រតភ្ជាប់​ និងមានសុវត្ថិភាព​ ប្រកបដោយ​និរន្តរភាព និងបរិស្ថាន​នៃកា​ររស់​នៅ​កាន់តែល្អប្រសើរ ។

លោក​ ច្រឹក សុខនីម ​ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុ​កម្ពុជា​បានលើកឡើងថា ការ​អភិវឌ្ឍ​វិស័យ​សំណង់​ក្នុងរយៈពេល​ជាង​២ឆ្នាំកន្លងមកនេះ នៅតែមានសកម្មភាព ​​​និងមានការអភិវឌ្ឍ​ដដែល​គ្រាន់តែ​សកម្ម​ភាព​នៃការអភិវឌ្ឍ​មានការថមថយ​បន្តិច​ធៀបនឹង​មុនពេលកើត​មានវិបត្តិ​ ។

លោកបន្តថា​ គម្រោង​អភិវឌ្ឍន៍​ចំនួន​​ធំគឺជា​គម្រោង​វិនិយោគ​ដោយ​វិនិយោគិនក្នុងស្រុក ខណៈ​អ្នកវិនិយោគ​មកពីបរទេស​មានការថមថយ​បន្តិច ​ពីព្រោះតែ​បញ្ហា​នៃការធ្វើ​ដំណើរ ហើយក្នុងឆ្នាំ២០២២​នេះ​ក៏មានវិបត្តិ​នៃ​សង្គ្រាម​រវាង​រុស្ស៊ី ​និងអ៊ុយក្រែន​ទៀត​ដែលធ្វើឱ្យ​មានការរារាំង​ដល់ការ​មកដល់​នៃ​វិនិយោគិនមកកាន់ប្រទេស​កម្ពុជា ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)