ភ្នំពេញ ៖ បរិមាណនៃការនាំចេញអង្ករក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២២នេះ មានចំនួន ៥០៩ ២៤៩តោន កើនឡើងចំនួន ៤៩ ០៨០តោន (ស្មើនឹង១០,៦៧%) បើធៀបនឹងបរិមាណនាំចេញរយៈពេល១០ខែ ឆ្នាំ២០២១ ដែលមានចំនួន ៤៦០ ១៦៩តោន។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្មដែលចេញផ្សាយលើគេហទំព័រផ្លូវការនាថ្ងៃទី ១៧ ខែវិច្ឆិកា។

បើគិតត្រឹមតែក្នុងខែតុលា ឆ្នាំ២០២២ មានការនាំចេញអង្ករចំនួន ៥៩ ៨៨៨តោន កើនឡើងចំនួន ១០៤១៧តោន (ស្មើនឹង២១,០៦%) បើធៀបនឹងខែតុលា ឆ្នាំ២០២១ មានចំនួន ៤៩ ៤៧១តោន។ នៅក្នុងការកើនឡើងជាង ១០% នេះមាននូវអង្ករក្រអូបគ្រប់ប្រភេទចំនួន ៣៤៨ ៥០១តោន ស្មើនឹង ៦៨,៤៤% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៨ ៩៣៣តោន ស្មើនឹង ២៩,២៤% និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន ១១ ៨១៥តោន ស្មើនឹង ២,៣២%។

ទិសដៅនៃការនាំចេញអង្ករទាំងនេះរួមមាន ៖ សហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណសរុបចំនួន១៦៥ ៦៣០តោន (កើនឡើងចំនួន ៥០ ១៥៤តោន ស្មើនឹង ៤៣,៤៣%)។ ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២៣១ ៨៧៣តោន (កើនឡើងចំនួន ២ ៦៩៦តោន ស្មើនឹង ១,១៨%)។ ទិសដៅអាស៊ានចំនួន ៤ប្រទេស មានបរិមាណសរុបចំនួន ៤៨ ២៥៣តោន (កើនឡើងចំនួន ៤ ៤៦៣តោន ស្មើនឹង ១០,១៩%) ព្រមទាំងទិសដៅដទៃទៀតចំនួន ២៦ប្រទេស មានបរិមាណសរុប ៦៣ ៤៩៣តោន (ថយចុះចំនួន ៨ ២៣៣តោន ស្មើនឹង -១១,៤៨%)។
យ៉ាងណាមិញ ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួនសរុប ៥៥ក្រុមហ៊ុន ក្នុងនោះបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៤៣ ៩៤៩តោន (ស្មើនឹង៦៧,៥៤%) ចំណែកឯក្រុមហ៊ុន ៤៥ ដទៃទៀតបាននាំចេញចំនួន ១៦៥ ៣០០តោន (៣២,៤៦%)។
គួររំលឹកថា ឆ្នាំ២០២១កន្លងទៅ បរិមាណនាំអង្ករចេញរបស់កម្ពុជាមានចំនួន ៦១៧ ០៦៩តោន ថយចុះចំនួន ៧៣ ៧៦០តោន (ស្មើនឹង -១០,៦៨ភាគរយ) បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
កាណាដា និងអេមីរ៉ាតអារ៉ាប់រួមបានពិភាក្សាជំរុញផែនការវិនិយោគទំហំ ៥០ ពាន់លានដុល្លារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីលើវិស័យសំខាន់ៗ

កម្ពុជា បង្វែរទិសដៅពីការផលិតគ្រឿងបង្គុំរថយន្ត ទៅជាគោលដៅប្រកួតប្រជែងទីផ្សារតំបន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/09/2026
កម្ពុជាកំពុងផ្តោតលើការផលិតគ្រឿងបង្គុំរថយន្ត ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផ្គុំ និងដំឡើងរថយន្តក្នុងស្រុក និងមានគោលដៅនាំចេញទៅកាន់ទីផ្សារតំបន់ ជំនួសការប្រកួតប្រជែងក្នុងការផលិត និងផ្គុំរថយន្តពេញលេញជាមួយប្រទេសផ្សេងៗក្នុងតំបន់





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content