រយៈ​ពេល​១ឆ្នាំពេញ ចិនបោះ​ទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ ​៣.៥ពាន់​លានដុល្លារ​អាមេរិក​

​

ភ្នំពេញ ៖ ចិននៅតែជា​ប្រភពទុន​ដ៏សំខាន់​​សម្រាប់ការ​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា​ ជាក់ស្ដែង​ក្នុងរយៈ​ពេល​មួយឆ្នាំពេញ ពោល​គឺក្រោយការ​កកើត​រាជរដ្ឋាភិបាលចិន​បាន​បណ្ដាក់​ទុន​វិនិ​យោគ​នៅកម្ពុជា​រហូត​ដល់​៣,៥ពាន់​លានដុល្លារ​អាមេរិក​ ដែល​ស្មើនឹង​ប្រមាណ៦០,៤៤ភាគរយ​នៃ ប្រភពទុន​សរុប​ ដែល​កម្ពុជា​ទទួល​បាន ។​

យោងតាមរបាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​បានបង្ហាញថា ក្នុង​រយៈ​ពេល​១ឆ្នាំពេញ កម្ពុជា​ទទួល​បាន​ទុ​នវិ​និយោ​គ​​សរុប​ប្រមាណ​៧,៥​ពាន់លានដុល្លារ​អាមេរិកពីគម្រោ​ងវិនិយោគ​សរុប​ចំនួន៣៩១គម្រោង ។ ក្នុង​ចំណោម​ចំនួន ៧,៥​ពាន់​លានដុល្លារ​អាមេរិកនោះ មានទុនវិនិយោគ​ពី​ប្រទេស​ចិន​ចំនួន ៦០,៤៤ភាគរយ​ទៅហើយ ឬប្រមាណ៣,៥​ពាន់លានដុល្លារ​អាមេរិក​ ។ ក្រៅពីនេះ ជា​ទុនវិនិយោគ​របស់វិនិយោគិនក្នុងស្រុក ដែលមានទំហំ​ប្រមាណ ២,៤២​ពាន់លានដុល្លារ​អាមេរិក ឬប្រមាណ ៣២,៣១ភាគរយ និងទុន​មកពីប្រទេស​សិង្ហបុរី ២,៦៥​ភាគរយ ម៉ាឡេស៊ី ១,៣ភាគរយ ។ ក្រៅពីនោះមាន​មកពីប្រទេស​វៀតណាម ថៃ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌាជាដើម ។

បើតាមរបាយការណ៍របស់​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញបន្ថែមថា វិស័យសំខាន់ៗចំនួន៤​ត្រូវ​បានទទួល​បានការ​វិនិយោគ​ច្រើនជាង​គេ ក្នុងនោះវិស័យ​ឧស្សាហ​កម្ម​ទទួល​បានទុនវិនិយោគច្រើនជាង​ដែល​មានទឹកប្រាក់​រហូតដល់ជិត​៤ពាន់​លានដុល្លារ​អាមេរិក ​។ បន្ទាប់​មក​គឺវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ទទួល​បានទុនវិនិយោគ​រហូតដល់​ជិត​៣ពាន់លានដុល្លារ​អា​មេរិក វិស័យ​ទេសចរណ៍​ទទួល​ទុនវិនិយោគ​ប្រមាណ​ជិត៦០០លានដុល្លារអាមេរិក និងវិស័យ​កសិកម្ម​និងកសិ-ឧស្សាហកម្ម​ទទួលបានទុនវិនិយោគ​ប្រមាណ​១២០​លានដុល្លារអាមេរិក ។​

​សម្រាប់​តំបន់ដែលទទួលបាន​ការ​វិនិយោគច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល​ពេញមួយឆ្នាំមាន​ ខេត្ត​កំពង់​ស្ពឺទ​ទួល​បា​ន​​៩៥គម្រោង ខេត្ត​ស្វាយរៀង​ទទួលបាន​៧៣​គម្រោង ភ្នំពេញ ទទួល​បាន​៥១​​គម្រោង ខេត្តព្រះសីហនុ​ទទួលបាន​គម្រោង​វិនិយោគ​៤៩​គម្រោង ខេត្ត​កណ្ដាលទទួលបានគម្រោង​វិនិយោគ​ចំនួន​៤២​គម្រោង និង​ខេត្ត​តាកែវ ទទួលបានគម្រោង​វិនិយោគ​ចំនួន៣៨​គម្រោង​ ។

អ្នកជំនាញ​អចលនទ្រព្យកម្ពុជា​ជាច្រើន​មើលឃើញថា វិនិយោគិន​ចិននៅតែជា​វិនិយោគិន​ដែលមាន​សក្ដានុពល​និងជា​ប្រភពទុន​ដ៏សំខាន់​សម្រាប់​ការ​វិនិយោគ​នក្នុង​ប្រទេស​កម្ពុជា​ជា​ពិ​សេស​​លើ​វិស័យ​អចលនទ្រព្យ​ និងឧស្សាហកម្ម​ ជាក់ស្ដែង​តាមរបាយការណ៍​បានបង្ហាញថា​គម្រោង​វិនិយោគ​អចលនទ្រព្យ​ធំៗ​នៅក្នុង​រយៈ​ពេល​១ឆ្នាំកន្លងមកនេះ ភាគច្រើនជា​គម្រោ​ង​វិនិយោ​គ​របស់ចិន ដូចជា​គម្រោង​វិនិយោគ​លើ​ការ​សាងសង់​សណ្ឋាគារ​ផ្កាយ​៥ នៅខេត្ត​ព្រះសីហនុ ដែលមានទុនវិនិយោគ​រហូតដល់​៥៧៤​លានដុល្លារ​អា​មេ​រិក គម្រោ​ងវិនិយោគ​បង្កើត​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ត នៅខេត្ត​ក្រចេះ តម្លៃ៤៣០​លានដុល្លារ​ និង​​គម្រោ​​ងវិនិយោគ​លើ​រោងចក្រ​ផលិ​តសំបក​កង់ឡាន​តម្លៃ ២៥​៦លានដុល្លារអាមេរិក​នៅខេត្ត​ស្វាយរៀង​ជាដើម ។​

ថ្មីៗនេះដែរ ក៏មាន​ក្រុមហ៊ុនចិន​ជាច្រើន​បានចូលមក​កម្ពុជា​រាប់ទាំង​វិនិយោគិនមកពីតំបន់​ស្វយ័ត​ក្រុង​ហុង​កុង​​ផងដែរ ​មក​សិក្សា​និងស្វែងរក​ឱកាស​វិនិយោគ​នៅកម្ពុជា ដោយបានជួ​ប​ជា​មួយ​​មន្ត្រី និងថ្នាក់ដឹកនាំ​កំពូ​ល​​របស់​កម្ពុជា ស្នើសុំ​យោបល់​មុន​សម្រេច​ចិត្ត​បណ្ដាក់​ទុនវិនិយោគ ។

ទោះជា​យ៉ាងណាក្ដី រាជរដ្ឋាភិបាល​បាន​ខិតខំប្រឹង​ប្រែង​ក្នុងការទាក់ទាញ​វិនិយោគិន​និ​ងប្រភពទុន​វិនិយោគ​ពី​បណ្ដា​ប្រទេស​ផ្សេងៗទៀត​ក្រៅពីចិន​ ដោយ​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​មាន​ប្រភ​ព​ទុន​វិនិ​យោគ​ចម្រុះ​ដោយ​​មិ​ន​ពឹ​ង​​​ផ្អែ​ក​លើ​ទុនវិនិយោគវិនិយោគពីចិន​ឬប្រទេស​ណា​តែមួយ​នោះទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។