សម្តេចធិបតី ៖ រយៈពេលមួយឆ្នាំ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបានភាពវិជ្ជមានលើវិស័យការងារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីភាពវិជ្ជមាននៃវិស័យការងារនៅក្នុងប្រទេសកម្ពុជា ដោយរំលេចចេញពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ៖ ទោះបីជាស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា ដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដោយ ក៏ស្ថានភាពការងារនៅតែសម្រេចបានភាពវិជ្ជមាន។ ជាក់ស្តែង ក្នុងរយៈពេល១២ខែ ទោះជាមានរោងចក្រ សហគ្រាសមួយចំនួនបានបិទទ្វារក៏ដោយ ក៏មានរោងចក្រ សហគ្រាស​បើកថ្មីជាច្រើនផងដែរ ដែលបង្កើតការងារសរុបជាង ២២ម៉ឺនកន្លែង ហើយក្នុងនោះរោងចក្រក្នុងវិស័យកាត់ដែរ និងវាយនភណ្ឌបាន​បង្កើតថ្មីចំនួន ២៧៥ បានបង្កើតការងារថ្មីបានចំនួនជាង ១៣ ម៉ឺនកន្លែង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានដំឡើងប្រាក់ឈ្នួលអប្បបរិមាជូនកម្មករនិយោជិតក្នុងវិស័យកាត់ដែរ និងវាយនភណ្ឌ រហូតដល់ចំនួន ២០៤ដុល្លារក្នុង១ខែ ក្នុងឆ្នាំ២០២៤ ដែលនាំឱ្យប្រាក់ឈ្នួលមធ្យមទាបបំផុត ដែលកម្មករនិយោជិតទទួលបាន ស្ថិតក្នុងចន្លោះពីចំនួន២២១ដុល្លារ ដល់២៣២ដុល្លារក្នង១ខែ។

បន្ថែមលើនេះ នៅក្នុងគោលដៅគាំទ្រ និងការការពារសិទ្ធិ ផលប្រយោជន៍ ក៏ដូចជាជួយសម្រាលដល់ការលំបាករបស់បងប្អូនពលករកម្ពុជាដែលធ្វើការងារនៅបរទេស រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ក៏ដូចជាស្នើដល់ភាគីពាក់ព័ន្ធ ដូចជាការស្នើអាជ្ញាធរថៃឱ្យកាត់បន្ថយថ្លៃទិដ្ឋាការការងារដល់ពលករកម្ពុជា ពី ២០០០បាត មកនៅត្រឹមតម្លៃ៥០០បាត និងកាត់បន្ថយតម្លៃពន្យារសុពលភាពទិដ្ឋាការការងារ ពី ១៩០០បាត មកនៅត្រឹមតម្លៃ ៥០០បាត សម្រាប់រយៈពេល៤ឆ្នាំ (ពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែវិច្ឆកាឆ្នាំ២០២៧)។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានជំរុញទីភ្នាក់ងារវិស័យឯកជនកាត់បន្ថយតម្លៃសេវាបញ្ជូនពលករ និងបានសម្របសម្រួលឱ្យធនា​គារ​ធំៗចំនួន៨ យល់ព្រមផ្តល់ប្រាក់កម្ចី ក្នុងអត្រាការប្រាក់ទាបគិតត្រឹមក្នុងកម្រិត ៨,៥ភាគរយក្នុង១ឆ្នាំ​ ឬប្រ​ហែល ០,៧១ភាគរយក្នុង១ខែ ដល់ពលករដែលត្រូវការកម្ចី ដែលការណ៍នេះអាចជួយសម្រាលបន្ទុកដល់បងប្អូនពលករបាន១០ភាគរយ ជាមធ្យមក្នុង១ឆ្នាំ ដែលជាធម្មតាបងប្អូនពលករត្រូវបង់ជាមធ្យមក្នុងអត្រាចាប់ពី ១៨% ឡើងទៅ។

ដោយឡែក សម្រាប់ពលករនៅប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង រាជរដ្ឋាភិបាល ក៏បានចាត់បញ្ជូនមន្ត្រីពីអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ទៅធ្វើការផ្ដល់សេវាធ្វើលិខិតឆ្លងដែនថ្មីជូនពលករកម្ពុជា ដែលលិខិតឆ្លងដែនពួកគាត់មានសុពលភាពក្រោមមួយឆ្នាំនៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ហើយក៏បានបង្កើតមជ្ឈ​មណ្ឌលគាំពារពលករបន្ថែមថ្មី នៅខេត្តកាណាហ្គាវ៉ាប្រទេ​ស​ជប៉ុន និងផ្តល់សេវាស្នើសុំលិខិតថ្កោលទោស តាមរយៈប្រព័ន្ធអនឡាញ  ដើម្បីជួយសម្រួលតម្រូវការឆាប់រហ័ស និងសម្របសម្រួលដល់ការដោះស្រាយការលំបាកដល់ប្រជាពលករកម្ពុជានៅបរទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ