ច្បាស់​ហើយ! ផ្សារទំនើប AEON 3​ ​នឹង​បើក​ដំណើរការ​នៅពាក់កណ្ដាលខែក្រោយ

ភ្នំពេញ ៖ ទីបំផុ​ត​ផ្សារទំនើប AEON 3​ ត្រូវបានបង្ហើបពីកាលបរិច្ឆេទ​បើក​ដំណើរការក្នុង​ដំណាក់​កាល​ដំបូង​ហើយ ( Soft Opening ) ពោលគឺនៅត្រឹមថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០២២​នេះ។ នេះបើតាមការបញ្ជាក់​ពី​ក្រុមហ៊ុនជួលទីតាំង​ផ្សា​រ​ទំនើប AEON 3​ ​បាន​ប្រាប់​ ។

ម្ចាស់​អាជីវកម្ម​ដែលជួល​ទីតាំ​ងផ្សារទំនើប AEON 3​  បាន​ឱ្យដឹងថា ក្រុមហ៊ុន​ផ្សារទំនើប AEON 3​ ​បានត្រៀមខ្លួនរួចរាល់ក្នុងការចាប់ដំណើរការនៅត្រឹមពាក់កណ្តាលខែធ្នូខាងមុខនេះ ខណៈដែលក្រុមហ៊ុនលក់ផលិតផលនានា ក៏ដូចជាអាជីវករជួលទីតាំងលក់រាយក៏បានរៀបចំតុបតែងស្តង់របស់ខ្លួនស្ទើរតែ១០០ភាគរយរួចទៅហើយនោះ។

អ្នកជំនាញ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជាបានឱ្យដឹងថា តំបន់​ប៉ែក​ខាង​ត្បូង​ភ្នំពេញ​នឹងមានការ​ផ្គត់ផ្គង់​ទីតាំង​ផ្សារទំនើបកាន់តែច្រើន​នៅចុងឆ្នាំ២០២២ ​និងដើមឆ្នាំ២០២៣​ខាងមុខ​ ដោយក្នុងនោះ​មានទាំង​គ​ម្រោងផ្សារទំនើបលំដាប់អន្តរជាតិ ក៏ដូចជាគម្រោងផ្សារទំនើបបែបសហគមន៍ផងដែរ។

អ្នក​នាង​ជិន ច័ន្ទដាលុច្ស​ ប្រធាន​ផ្នែក​វាយតម្លៃនៃក្រុមហ៊ុន​ CBRE Cambodia បានមានប្រសាសន៍ថា ក្នុង​ពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់​ទីតាំង​ផ្សារទំនើប​​នៅ​តំបន់​ប៉ែក​ខាងត្បូង​អាច​នឹងលើសតម្រូវការ​ក្រោយ​ពេល​ផ្សារទំនើប​ធំៗពីរទៀត​បើក​ដំណើរការ ប៉ុន្តែ​ទោះជាយ៉ាងណាក្ដី​ ផ្សារទំនើបទាំង​នេះ​នឹងធ្វើឱ្យមនុស្ស​ទៅរស់​នៅ​កាន់តែច្រើន​បន្ថែមទៀត ក៏ដូចជា​ការ​វិនិយោគ​លំនៅឋាន​កម្រិតមធ្យម និងកម្រិតខ្ពស់បន្ថែម​ទៀត។

អ្នកស្រី​ អាន សុធីតា នាយិកាប្រតិបត្តិ​ក្រុមហ៊ុន​ PropNex Cambodia បានឱ្យដឹងថា ​​វត្តមានផ្សារទំនើបធំៗ​​ ដូចជា AEON 3​ និង​ជីបម៉ុង​មេហ្គាម៉ល​ផ្លូវ​២៧១​នឹងធ្វើឱ្យ​ផ្សារទំនើប​តូចៗ នៅតំបន់នោះជួបបញ្ហា​ប្រឈម​ បើសិនជា​ផ្សារទំនើបតូច​ៗទាំង​នោះមិនមានកា​រផ្លាស់​ប្តូរ ឬកែប្រែ។​

អ្នកស្រីបន្តថា​ ថ្វីតត្បិតតែផ្សារទំនើប​ធំៗទាំងពីរនេះបើក​ដំណើរការ​ក្នុងឆ្នាំ២០២២​នេះដូចគ្នា​ ប៉ុន្តែវាមិនមែន​ជា​បញ្ហា​សម្រាប់​ម្ចាស់​ផ្សារទំាងពី​រនេះទេ ពីព្រោះថា​ម្ចាស់​ផ្សារទំនើប​ទាំងពីរនេះ​សុទ្ធតែអ្នក​មានបទពិសោធន៍​ក្នុង​វិស័យផ្សារ​ទំនើប ដូច្នេះវាមិនមែនជាឧបស័គ្គសម្រាប់ពួកគេឡើយ។

គួរបញ្ជាក់ដែរថា ផ្សារទំនើប AEON 3​ ដែលជាមជ្ឈមណ្ឌលផ្សារទំនើបលក់ទំនិញចំរុះ មានទីតាំងលក់ទំហំសរុប ១៧០,០០០ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ក្នុងចំណោមផ្សារទំនើប AEON ទាំង ៣ នៅកម្ពុជា។ គម្រោងផ្សារនេះ មានកន្លែងចតរថយន្តនៅខាងក្រៅធំទូលាយ។ គម្រោងនេះនឹងចំណាយពេលសាងសង់ចំនួន ២៤ ខែ បន្ទាប់ពីចាប់ផ្តើមបុកគ្រឹះ ដោយគ្រោងដាក់សម្ពោធបើកដំណើរការផ្លូវការនៅត្រឹមឆ្នាំ២០២៣។

សូមបញ្ជាក់ថា បច្ចុប្បន្នេះ តំបន់ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ឬហៅថា ផ្លូវ ៦០ ម៉ែត្រ កំពុងក្លាយជាតំបន់មានសក្តានុពលខ្ពស់ដែលបានស្រូបទាញការវិនិយោគធំៗពីសំណាក់អ្នកវិនិយោគិនក្នុងស្រុក និងបរទេស។ ដូច្នេះហើយអ្នកជំនាញមើលឃើញថាតំបន់នេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏រស់រវើកមួយនារយៈពេល ៣ ឆ្នាំខាងមុខ ដោយបច្ចុប្បន្នតំបន់នេះមានផ្សារទំនើបលំដាប់អន្តរជាតិជាច្រើន រួមទាំងសំណង់លំនៅឋានប្រណីតៗ អគារពាណិជ្ជកម្ម ផ្សារទំនើប សូនកម្សាន្ត ក៏សាលាខ្នាតអន្តរជាតិ កំពុងដំណើរការសាងសង់ជាបន្តបន្ទាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ធនាគារពិភពលោក ដំឡើងឋានៈវៀតណាមទៅជា ‘ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់’

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារពិភពលោក (World Bank) សម្រេចដំឡើងឋានៈប្រទេសវៀតណាម ពីក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងការធ្វើចំណាត់ថ្នាក់កម្រិតចំណូលជាតិចុងក្រោយបង្អស់របស់ខ្លួនដែលបានប្រកាសកាលពីថ្ងៃទី១ ខែកក្កដា

ចិន ចេញច្បាប់សន្តិសុខជាតិថ្មីមួយ ដើម្បីរឹតបន្តឹងការវិនិយោគបចេ្ចកវិទ្យានៅក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ

តម្លៃប្រេងឆៅធ្លាក់ចុះបន្តិចបន្ទាប់ពីកិច្ចចរចារវាងអាម៉េរិក-អ៊ីរ៉ង់ បង្ហាញពីលទ្ធផលវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល