ខេត្តកំពត​ កំពុងជំរុញ​ និងពន្លឿន​ការ​ចុះបញ្ជីដីធ្លី និងចែក​បណ្ណ​កម្មសិទ្ធិជូនពលរដ្ឋ​ ដើម្បីបញ្ចប់ទំនាស់​ដីធ្លី

ភ្នំពេញ ៖ ក្នុងគោលដៅសម្រេចឱ្យ​បាននូវ​ចក្ខុវិស័យ​​របស់រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​ក្រសួង​រៀបចំដែន​ដី​ នគរូ​ប​​នីយកម្ម និងសំណង់ ដោយបញ្ចប់ការ​វាស់វែង ចុះបញ្ជីដីធ្លី និងចែក​បណ្ណ​កម្ម​សិទ្ធិ​ឱ្យបានលឿន​រហ័ស​ រដ្ឋបាល​ខេត្ត​នានានៅ​ទូទាំងប្រទេស​កំពុង​សម្រុកការងារ​ពាក់ព័ន្ធនឹង​ចុះបញ្ជី​ដីធ្លី​​ធ្វើឱ្យ​យ៉ាងណា​ឱ្យសម្រេច​បានតាមការ​កំណត់របស់​រាជរដ្ឋាភិបាល ។ ជាក់ស្ដែង​ខេត្តកំពត​ កំពុង​ជំរុញ និងពន្លឿន​ការ​ចែក​បណ្ណកម្មសិទ្ធិជូនពលរដ្ឋ​ឱ្យបានគ្រប់ៗគ្នា ។

នៅក្នុងឱកាស​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លីជូន​ពលរដ្ឋ​ក្នុងស្រុក​បន្ទាយមាស​ កាលពីថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០២៥  ឯកឧត្តម ម៉ៅ ធនិន អភិ​បាល​ខេ​ត្ត​កំព​ត​បា​នលើកឡើងថា ការចុះ​បញ្ជី​ដី​ធ្លី​មា​នល​ក្ខ​ណៈ​ជា​ប្រ​ព័​ន្ធ​ត្រូ​វបានជំរុញ និងពន្លឿនដើម្បីចែកប​ណ្ណកម្ម​សិ​ទ្ធិ​ជូ​ន​​ពលរដ្ឋឱ្យបានគ្រប់ៗគ្នា​ ហើយការចុះបញ្ជីដីធ្លីនេះ ពិតជា​​បាន​ចូលរួមចំណែកយ៉ាងសំខាន់​ជាមួ​យ​រា​ជ​រ​ដ្ឋា​ភិបាល និង​រ​ដ្ឋ​បាល​ខេត្ត ក្នុង​ការ​លើកក​ម្ពស់​សុ​វត្ថិ​ភាពកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ដីធ្លី ដែ​ល​ជួ​យ​ជំ​រុ​ញកំ​ណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និង​សុ​​ខដុមនីយកម្ម។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបន្តវេណដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ​ជានា​​យករដ្ឋមន្ត្រី សម្តេចបានគិតគូរជានិច្ចនូវរាល់កិច្ចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយ​បាន​ដាក់ចុះនៅយន្តការ និងការចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្ត និងមន្ទីរជំ​នាញ​ត្រូវ​ព​ន្លឿន​ក្នុងការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័យបំផុត ហើយកា​រ​ដែល​ឈានដល់ការចែកបណ្ណកម្មសិទ្ធិនាពេលនេះក៏ដោយសារមា​ន​កា​រ​ចូ​ល​រួម​ស​ហ​កា​រ​ពី​បងប្អូ​ន​ប្រ​ជាពលរដ្ឋជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ហើយរ​ដ្ឋ​បា​ល​ខេ​ត្តក៏​ច​ង់​ឃើញពុក​ម៉ែប​​ងប្អូ​​នទ​ទួ​ល​​បា​​នប័​​ណ្ណកម្មសិទ្ធិស្របច្បាប់គ្រប់ៗគ្នាផងដែរ ។

ឯកឧត្តមបន្ថែមថា បណ្ណកម្មសិទ្ធនេះគឺជាបណ្ណដែលបញ្ជាក់ពីការកាន់កាប់ដីធ្លីស្របច្បាប់របស់បងប្អូន ដូច្នេះពេលទទួលបា​នហើយសូមទុកដាក់បណ្ណនេះឱ្យបានត្រឹមត្រូវ ម្យ៉ាងទៀតបណ្ណនេះក៏​បា​ន​រួម​ចំ​​​ណែ​កក្នុងការជួយកាត់បន្ថយនូវទំនាស់ដីធ្លីផងដែរ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិត​ជាបា​ន​ចូល​រួ​មចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុ​ង​កា​រ​លើ​ក​កម្ព​ស់​សុវ​ត្ថិ​ភា​ព​​ក្នុ​ង​កា​រ​កា​ន់​កា​ប់ដី​ធ្លី​ ​​ដែ​លជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ជាពិសេសស្រ​ប​តា​ម​គោ​ល​ន​យោ​បា​យ​ដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរទាំង៩ ក្រុង-ស្រុកក្នុងខេត្ត មន្រ្តីបច្ចេកទេសសុរិយោដី និង​អ្នក​ពាក់​ព័ន្ធ ត្រូវផ្តល់កិច្ចស​ហកា​រ​ចូ​លរួ​ម​គាំ​ទ្រ​សម្រ​ប​ស​ម្រួលឱ្យបាន​កាន់តែស​ក​ម្ម​ថែ​ម​ទៀត​នៅ​ក្នុ​ងដំ​​ណើរ​ការ​ចុះប​ញ្ជី​ដី​ធ្លី និងជំរុញដំណើរការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ហើយត្រូវខិតខំសម្រួល និង​ដោះ​ស្រាយ​បញ្ហា​ប្រឈ​មនា​នា​ដែលកើ​តមាន​ពា​ក់​ព័ន្ធក្នុងការផ្ត​ល់​សេ​វានៃ​កា​រចុះប​ញ្ជីដី​ធ្លីជា​ល​ក្ខ​ណៈ​ប្រ​ព័ន្ធ​ឱ្យ​បា​ន​លឿន ឆាប់រហ័ស និងមានប្រសិទ្ធភាព ។

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ​បាន​លើកឡើង​កាលពីពេលថ្មីៗនេះថា តាមផែនការរបស់ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​និងសំណង់​ ការ​វាស់វែង​ដីធ្លី​នៅទូទាំងប្រទេស​នឹង​ត្រូវ​បញ្ចប់​នៅ​មុនពិធីបុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរ ហើយបន្ទាប់ពីបញ្ចប់ការវាស់វែង​ដីធ្លី​ក្រុមការងារនឹង​បន្ត​នូវ​ការ​ងារ​ពាក់ព័ន្ធ ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ​ឱ្យបានចប់​សព្វ​គ្រប់​នៅពេលឆាប់ៗនេះដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ


Leave a Reply

Your email address will not be published.Required fields are marked *