វិនិយោគិន​កម្ពុជាដែលមានទុនច្រើន ​ចាប់ផ្ដើម​វិនិយោគអចលនទ្រព្យនៅក្រៅប្រទេស​

ភ្នំពេញ ៖ ការ​វិនិយោគអចលនទ្រព្យ​​​នៅក្នុងប្រទេស​កម្ពុជាមួយ​ផ្នែក​ធំគឺ​បានមកពី​រំហូរ​វិនិយោគ​ខាងក្រៅ ដោយក្នុងនោះរួម​មានគម្រោងវិនិយោគលើអគារខ្ពស់ៗ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ​ដែលមានទុនវិនិយោគរាប់សិបលានដុល្លារ​គឺជាការ​វិនិយោគ​របស់​វិនិយោគិន​បរទេសស្ទើរទាំងស្រុង។ ដោយឡែក​ មួយរយៈ​ចុង​ក្រោយនេះ ​កម្ពុជាបានបង្ហាញអន្តរជាតិឱ្យបានឃើញថា មិនត្រឹមតែការ​បណ្ដាក់ទុនវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងស្រុកខ្លួនឯងនោះ​ទេ ប៉ុន្តែមា​ន​វិនិ​យោគិនខ្មែរ​ខ្លះ​ដែលមានដើមទុនច្រើន​បានចាប់ផ្ដើមបណ្ដាក់ទុនវិនិយោគ​នៅក្រៅប្រទេស ​ជាពិសេស​នៅតាមបណ្ដា​ប្រទេស​ក្នុង​តំបន់អាស៊ី ។

លោក ​ច្រឹក សុខនីម ប្រធានសមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារអចលនវត្ថុកម្ពុជា​បានថ្លែងប្រាប់ AMS ឱ្យដឹងថា មកដល់ពេល​នេះ ប្រទេស​កម្ពុជាក៏មានតួលេ​ខវិនិយោគ​វិស័យ​អចលនទ្រព្យ​នៅក្រៅប្រទេ​សច្រើនគួរឱ្យកត់សម្គាល់ដែរ ដោយភាគច្រើន​វិនិយោគិនកម្ពុជា​វិនិយោគ​នៅ​ថៃ និ​ងជប៉ុន ។

លោក​បន្តថា សហរដ្ឋអាមេរិក ជា​ប្រទេស​ដែលមានការពេញនិយម​លើ​ការ​វិនិយោគ​អចលនទ្រព្យ ​ហើយមាន​បណ្ដាប្រទេស​ជាច្រើនបានចូលទៅ​វិនិយោគ​អចលនទ្រព្យ​នៅទី​នោះ ហើយសម្រាប់កម្ពុជា​មិន​ទា​ន់​​​​​មាន​វិនិយោគិន​ណា​ដាក់ទុនវិនិយោគ​នៅឡើយ​ ប៉ុន្តែក៏មានអ្នកជំនួញ ឬអ្នកមានធនធានមួយ​ចំនួនបាន​ចំណាយ​លុយទិញអចលនទ្រព្យក្នុងរូបភាពជាផ្ទះទី២របស់ពួកគេ។

លោ​ក ​ច្រឹក សុខ​នីម បានមានប្រសាសន៍ថា​ ៖

“បើយើងនិយាយពីការ​វិនិយោគរបស់បរទេស​នៅក្នុងប្រទេស​កម្ពុជា​យើង​វិញ រហូតមកដល់ពេលនេះ វានៅតែមានឧបសគ្គ​សម្រាប់​វិនិយោគិន​ថ្មីៗ​បម្រុង​នឹ​ងចូលមកកម្ពុជា​ តែ​សម្រាប់​វិនិយោគិន​ដែលមានបំណង​ថា​ចាំបាច់​ត្រូវ​តែមក ​​និងស្វែងរកការ​វិនិយោគ​ពិតៗនោះ ពួកគេ​នឹង​ចូ​ល​​​​​​​មកកម្ពុជាដើម្បីសិក្សាលម្អិត និងបណ្ដាក់ទុនវិនិយោគ”

លោក​បន្ថែមថា ៖

“ស្របនឹង​បញ្ហា​នេះដែរ អ្នកវិនិយោគ​ក្នុងស្រុកក៏គួរតែ​ពង្រឹងខ្លួនឯង​ និងអភិវឌ្ឍន៍​ខ្លួនឯង​ដោ​យ​​មិនចាំបាច់ទាល់តែមាន​វិនិយោគិន​បរទេស​ទើប​យើងអាច​ធ្វើឱ្យ​វិស័យ​អចលនវត្ថុ​កម្ពុជា​យើង​ទៅ​មុខ​នោះ​ដែរ។ យើងអាចចាប់ផ្ដើម​ទាំងអស់គ្នា​ និងពង្រឹង​សមត្ថភាពទាំងអស់គ្នា”

លោក ​សន សៀប ​នាយក​ប្រតិបត្តិ​នៃ​ក្រុ​ម​​​ហ៊ុន KEY Real Estate ​បានឱ្យដឹងផងដែរថា ​បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​សក្ដានុពលខ្ពស់​ក្នុងការទាក់ទាញ​​ការ​វិនិយោគ​ទៅលើ​អចលនទ្រព្យ​ ដោយក្នុងនោះ​ការរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាលើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធរបស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​​នឹងធ្វើឱ្យ​ការ​វិនិយោគ​អចលនទ្រព្យ​នៅពេល​អនាគត​​នឹង​ទទួលបា​ន​ប្រាក់ចំណូល​ខ្ពស់​ ។

ជាមួយគ្នានេះ លោកក៏បានបង្ហាញ​ពី​តំបន់សំខាន់ៗចំនួន៤​ដែលរ​ដ្ឋាភិបាល​បានផ្ដោត​ការ​យកចិត្តទុកដាក់​ ហើយក៏​ជា​តំបន់ដែ​ល​វិនិ​យោ​គិ​ន​​​គួ​រពិចារណា​ក្នុងកា​របណ្ដាក់ទុនវិនិយោគ រួមមានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និ​ងខេត្តមណ្ឌល​គីរី​ ព្រោះថា ភ្នំពេញ​មាន​ព្រលានយន្តហោះថ្មី មានផ្លូវ​ក្រវ៉ាត់ក្រុងទី​២ ទី៣ និង​គ្រោង​អភិវឌ្ឍន៍​ទី​៤ នៅខេត្តសៀ​មរាប ​មានផ្លូវ​៣៨​ខ្សែ​ មាន​តំបន់ទេសចរ​ល្បីជា​ងគេ​នៅលើលោក​ ហើយក៏មានព្រលានយន្ត​ថ្មី​ផង​ដែរ​។​ ដោយឡែក សម្រាប់ខេត្ត​ព្រះសីហនុ​ ​មាន​ផ្លូវ​ល្បឿនលឿន​ ភ្នំពេញ-​ក្រុងព្រះសីហនុ មាន​ផ្លូវ​ទើបសាងសង់​ថ្មីៗ៣៦ខ្សែ មានកំពង់​ផែ​ទឹកជ្រៅ ខណៈដែលនៅរាជរដ្ឋាភិបាលក៏កំពុងជំរុញឱ្យក្លាយជាមជ្ឈមណ្ឌលពហុបំណង ហើយសម្រាប់ខេត្តមណ្ឌលគីរី ក៏ជាប៉ូលសេដ្ឋកិច្ចទី៤ប្រចាំប្រទេស ដែលស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម