អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។

នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​ ដើម្បីបង្កើនភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្ត ការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកណ្ដាល ច្រកទ្វារនេះនឹងបង្កើនទំហំនាំចេញ-នាំចូលទំនិញរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ក៏ដូចជារវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរហ័សទាន់ចិត្ត ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍតំបន់ព្រំដែនប្រកបដោយសន្តិភាព និងសេដ្ឋកិច្ចរីកចម្រើន។

ថ្លែងប្រាប់ AMS កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក ជី ស៊ីវត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍ថា បើនិយាយដល់ច្រកថ្មីនេះ សំដៅដល់ការបើកឲ្យភ្ញៀវអន្តរជាតិ អាចឆ្លងកាត់បានទៅវិញទៅមក ដែលជំរុញដល់ទេសចរអន្តរជាតិ។ តែសម្រាប់ទំនិញ កន្លងមក នៅពេលប្រទេសវៀតណាម មិនទាន់ដំឡើងច្រកទៅជាច្រកអន្តរជាតិ ប្រទេសទាំងពីរបានផ្លាស់ប្តូរពាណិជ្ជកម្មគ្នាទៅវិញទៅមករួចមកហើយ។ ម្យ៉ាងទៀត ក៏ជួយសម្រួលដល់ការជំរុញ និងបង្កើនទំហំកសិផលរបស់ប្រជាពលរដ្ឋទាំងពីរប្រទេសបន្ថែមទៀត។

ចំពោះសំណួរសួរថា តើការបើកច្រកនេះអាចនឹងបង្កើតភាពប្រកួតប្រជែងសម្រាប់អ្នកផ្គត់ផ្គង់នៅក្នុងខេត្តកណ្ដាលដែរ ឬទេ ព្រោះទំនិញវៀតណាមអាចនឹងហូរចូលមកងាយស្រួល ?

លោក ជី ស៊ីវត្ថា​ បានបញ្ជាក់ថា ៖«ខ្ញុំគិតថា និយាយដល់ការធ្វើពាណិជ្ជកម្ម គឺត្រូវតែមានការប្រកួតប្រជែង។ ការហូរចូលទំនិញពីប្រទេសវៀតណាម មកងាយស្រួល អាស្រ័យទៅលើតម្រូវការ គុណភាព និងបង់ពន្ធត្រឹមត្រូវ។ ណាមួយ ប្រទេសកម្ពុជា ក៏ជាសមាជិករបស់ WTO ផងដែរ»។

លោកមិនបានបញ្ជាក់ប្រាប់ទេថា តើរដ្ឋបាលខេត្តមានគោលនយោបាយបែបណា ដើម្បីធានានូវផលប្រយោជន៍របស់ប្រជាជន ជៀសវាងកុំនាំទំនិញពីវៀតណាមច្រើនពេក ពីព្រោះអាចធ្វើអោយអ្នកផ្គត់ផ្គង់ដែលជាខ្មែរត្រូវប៉ះពាល់។ ក៏ប៉ុន្តែលោកបានគូសបញ្ជាក់ថា ដោយសារកម្ពុជា ប្រកាន់នូវសេដ្ឋកិច្ចទីផ្សារសេរី ដូចនេះ ការនាំចេញ-នាំចូលនេះ នៅច្រកទ្វារព្រំដែន គឺមានទាំងការនាំចេញ និងនាំចូល ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមកកម្ពុជាវិញ។​ 

ជាមួយគ្នានេះដែរ ដើម្បីធានាបានថា រាល់ការនាំចូលទំនិញនៅច្រកនោះគឺស្របច្បាប់១០០ភាគរយ រដ្ឋបាលខេត្តកណ្ដាលដែលមានសាខាគយ និងរដ្ឋាករ ជាសេនាធិការ គឺរាល់ទំនិញនាំចូល ត្រូវត្រួតពិនិត្យស្របច្បាប់ ១០០ភាគរយ តាមយន្តការគយ។ គួរបញ្ជាក់ផងដែរថា ទំហំសេដ្ឋកិច្ចធំរបស់រដ្ឋបាលខេត្ត គឺលើវិស័យកសិកម្ម។ នេះបើយោងតាមការលើកឡើងរបស់លោក ជី ស៊ីវត្ថា។

បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ គិតត្រឹម៩ខែដំបូងនៃឆ្នាំ២០២៦នេះ ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានឈានដល់ ៦.៥ពាន់លានដុល្លារ ដែលមានការកើនឡើង ៨.៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៥។

ជាមួយនឹងការបញ្ជាក់នេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រចំពោះការលើកឡើងរបស់រដ្ឋបាលខេត្ត ពីព្រោះ​ ជាទូទៅការបើកដំណើរការនៃច្រកអន្តរជាតិនេះ នឹងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ជាពិសេស រវាងប្រជាជនដែលរស់នៅតាមតំបន់ច្រកទាំងពីរ។ 

តាមការសង្កេតរបស់លោកបណ្ឌិត ហុង វណ្ណៈ កន្លងមកប្រជាជននៃប្រទេសទាំងពីរ គឺមានការផ្លាស់ប្តូរ ដែលគេហៅថា អាជីវកម្ម ហើយការផ្លាស់ប្តូរក្នុងរូបភាពកម្លាំងពលកម្ម ក៏មានច្រើនផងដែរ។ មានន័យថា ប្រជាជន ឬក៏យុវជនវៀតណាម បានឆ្លងមកធ្វើការនៅប្រទេសកម្ពុជា ជាពិសេសនៅកន្លែងកាស៊ីណូ និងកន្លែងកម្សាន្តផ្សេងទៀត ដែលចម្រើនដល់វិស័យទេសចរណ៍។ រីឯកម្លាំងពលកម្មកម្ពុជាមិនសូវហូរចេញទៅធ្វើការនៅខាងប្រទេសវៀតណាមនោះទេ។

ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានលំហូរចូលនូវប្រភេទបន្លែ ផ្លែឈើ ជាពិសេស ការនាំចូលច្រើនពីខាងវៀតណាម។ ចំណែកឯពីខាងកម្ពុជា គឺមានការនាំចេញនូវកសិផល ដូចជា ស្រូវ ត្រី សាច់ ក្នុងបរិមាណតិចជាងការនាំចូលរបស់ប្រទេសវៀតណាម។

អ្នកជំនាញរូបនេះបញ្ជាក់ដូច្នេះថា ៖ «អញ្ចឹងកន្លែងនេះ ខ្ញុំគិតថា កម្ពុជាយើងគួរតែសិក្សារថា តើទំនិញយុទ្ធសាស្ត្រអ្វីខ្លះដែលយើងអាចនាំចេញទៅលក់នៅតាមច្រកនេះបាន។ ចំណុចទីពីរ ចម្ងាយផ្លូវក៏មិនឆ្ងាយដែរ ជាង ៦០ គីឡូ គឺដល់ប្រទេសវៀតណាមហើយ។ បើយើងនិយាយអំពីថ្លៃដឹកជញ្ជូន ឬក៏កម្រៃនៃការដឹកជញ្ជូនហ្នឹងក៏ជិតដែរ ដែលអាចជួយដល់ការដឹកជញ្ជូនចេញនូវទំនិញដែលទៅលក់នៅប្រទេសវៀតណាម ដែលនាំយកប្រយោជន៍សេដ្ឋកិច្ចច្រើនដែរ​»។

លោកក៏បានគូសបញ្ជាក់ដែរថា ការតភ្ជាប់នេះមិនត្រឹមតែជួយសេដ្ឋកិច្ចក្នុងខេត្តកណ្ដាលប៉ុណ្ណោះទេ ក៏ប៉ុន្តែវាអាចជួយ ឬក៏ពិនិត្យលទ្ធភាពទីផ្សារទំនិញប៉ែកខាងខេត្តតាកែវ កំពង់ស្ពឺ ឬក៏ទំនិញពីខេត្តកំពង់ឆ្នាំងផងដែរ។ ដូចនេះហើយលោកក៏បានអំពាវនាវឱ្យមានគោលនយោបាយលើកទឹកចិត្ត ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្ពស់មួយកម្រិតថែមទៀត ដើម្បីបង្កើនផលិតផលក្នុងស្រុកហើយនាំចេញទៅវៀតណាម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម