ភ្នំពេញ៖ គម្រោងសាងសង់សំណង់របស់អ្នកអភិវឌ្ឍន៍នៅក្នុងស្រុកដំណើការល្អទៅមុខ បានជំរុញឱ្យទំហំនៃចំណាយថវិការបស់កម្ពុជា លើការនាំចូលដែក និងដែកថែបពីក្រៅប្រទេសសម្រាប់ផ្គត់ផ្គង់នៅក្នុងវិស័យនេះមានការកើនឡើងគួរឱ្យកត់សម្គាល់។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា តាមរយៈគម្រោងសាងសង់សំណង់របស់អ្នកអភិវឌ្ឍន៍នៅក្នុងស្រុក កម្ពុជាបានចំណាយថវិកាជាង ២៤ លានដុល្លារទៅលើការនាំចូលដែក និងដែកថែបក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ ពោល កើនឡើង ២០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
របាយការណ៍នេះ ត្រូវបានកត់ត្រា ពីខែមករា-ខែសីហា ឆ្នាំ ២០២២ ដោយបង្ហាញឱ្យឃើញថា ការនាំចូលដែក និងដែកថែបពីក្រៅប្រទេសមកកម្ពុជាមានតម្លៃសរុប ២៤៤,៧៥ លានដុល្លារ កើន ២០ ភាគរយបើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដែលមាន ២០៤,០២ លានដុល្លារ ដែលស្មើប្រមាណ ១,១ភាគរយនៃទឹកប្រាក់ដែលកម្ពុជាចំណាយលើការនាំចូលទំនិញពីក្រៅប្រទេសដែលមាន ២១ ៧៦៤,០២លានដុល្លារ។

របាយការណ៍នេះបន្តថា ដោយឡែក នៅក្នុង ក្នុងខែសីហា ឆ្នាំ២០២២ ទឹកប្រាក់នាំចូលដែក-ដែកថែប កើនជាង ១៨ ភាគរយធៀបខែសីហា កាលពីឆ្នាំ២០២១ ។ អ្នកជំនាញនៃសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានឱ្យដឹងថា ចំនួនទឹកប្រាក់នាំចូលដែក និងដែកថែប ក្នុងរយៈពេល ៨ខែខាងលើកើនឡើងដោយសារមានគម្រោងវិនិយោគដែលមានម្ចាស់ជាអ្នកនៅក្នុងស្រុក ជាពិសេស សំណង់លំនៅឋាននៅក្នុងស្រុកបន្តរីកចម្រើន និងកំពុងវិវឌ្ឍទៅមុខល្អ ។
ទោះជាយ៉ាងនេះក្តី លោកបានមើលឃើញពីសកម្មភាពសាងសង់នៅតាមការដ្ឋានមួយចំនួនថយចុះនៅពេលនេះ ក៏ដោយសារតែរដ្ឋាភិបាលធ្វើការរឹតបន្តឹងលើការត្រួតពិនិត្យនិយាមបច្ចេកទេស និងគុណភាពនៅទីតាំងសំណង់ផ្ទាល់ ជាពិសេស គម្រោងសំណង់មួយចំនួនទៀតគ្រប់គ្រង់ដោយវិនិយោគិនបរទេស ។ គួររំលឹកដែរថា ក្នុងឆមាសទី ១ ឆ្នាំ២០២២ ក្រសួងបានផ្តល់ច្បាប់អនុញ្ញាត ឱ្យគម្រោងសាងសង់ចំនួន ២ ០០០ ស្មើនឹងផ្ទៃក្រឡាសំណង់ជិត ៣លានម៉ែត្រការ៉េ និងទុនវិនិយោគចំនួន ១ ២០៦ លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបណីកម្ម និងសំណង់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content