ក្រុមហ៊ុន​មកពីចិនជាង​​៥០ ចុះសិក្សា​ពី​សក្ដានុពល​ និងឱកាសវិនិយោគនៅក្នុ​ងខេត្តព្រះសីហនុ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃរដ្ឋបាល​ខេត្តព្រះសីហនុ ​​បានឱ្យដឹងថា គណៈ​ប្រតិ​ភូសមាគ​ម​ចិន ហឺហឺហ៊ួយ មានអ្នកវិនិយោគចំនួន ៥១ សហគ្រាស មកពីសាធា​រ​ណ​រ​ដ្ឋប្រជា​មា​និ​​តចិន បានម​កធ្វើ​ទ​ស្ស​​ន​កិ​ច្ច​សិ​​ក្សា ស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ។

លោក ​ឃាង ភារម្យអ្នក​នាំពាក្យសាលា​ខេត្តព្រះសីហនុបានជម្រាបជូនភ្ញៀវចិន​ទាំង​នោះ ពីគម្រោងវិនិយោគជាអាទិភាព និងគម្រោងវិនិយោ​គ​ណាខ្លះ​ដែ​ល​ទ​ទួ​ល​បាន​គោ​ល​កា​រ​​ណ៍លើកទឹកចិត្ត ស្របតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក ​លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្តព្រះសីហនុ ក៏បាន​បង្ហាញពីកាលានុវត្តភាព​​នៃការ​ធ្វើជំនួញ​និង​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុផងដែរ។​ ជាមួយ​គ្នានេះ លោកក៏បានពន្យល់​លម្អិតពីសក្ដានុពល​ និង​ការអ​ភិវ​ឌ្ឍ​​ខេត្ត​មួយ​នេះ ជាពិសេស​អំពីផែនការ​មេ​ដើម្បីអភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស​គំរូព​ហុបំ​ណង។​

លោក​ ឡុង ឌីម៉ង់ ក៏បាន​ទាញ​ការ​ចាប់អារម្មណ៍​វិនិយោគិន​កម្ពុជា និង​ចិន​ឱ្យ​ពិចារណាលើការ​បណ្ដាក់ទុន​នៅក្នុង​វិស័​យ​​សំណង់នៅខេត្តព្រះសីហនុ​ ដែលពោរពេញ​ទៅដោយ​សក្ដានុពល​ និងលទ្ធភាព​ក្នុងការទទួលបាន​ការ​លើក​​ទឹកចិត្ត ជាពិសេស​ពីរាជរដ្ឋាភិបាលកម្ពុជា។​

លោក ​សន សៀប ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានថ្លែងថា ​នៅដើមឆ្នាំ២០២៣​នេះ ​ខេត្តព្រះសីហនុ ចាប់ផ្ដើម​មានកា​រហូរចូល​ឡើងវិញពីសំណាក់​​វិនិ​យោ​គិ​ន​​​ចិន​​ ជាក់ស្ដែង ពេលនេះបានឃើញយ៉ាង​ច្បាស់​ហើយ​ តាមរយៈ​ព្រលានយន្តហោះអន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចាប់ផ្ដើមទទួលបាន​ភ្ញៀវ​ទេសចរ ​និង​វិនិយោគិនចិន​ជា​បន្តបន្ទាប់ ដែល​វា​បានបង្ហាញពីនិន្នាការ​នៃ​ការ​កើនឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ​ និង​ការ​វិនិយោគ​នៅក្នុង​ខេត្តដ៏មានសក្ដានុពលមួយនេះ។

លោកបញ្ជាក់ផងដែរថា ជាកា​រ​កត់ស​ម្គា​ល់ ខេត្តព្រះសីហនុ កំពុងបង្ហាញភាពទាក់ទាញរបស់ខ្លួនក្នុងនាមជាគោលដៅវិនិយោគមួយដល់ក្រុមអ្ន​ក​វិ​និ​យោ​​​គនានា និងបានផ្តល់ឱកាសចំណេញយ៉ាងច្រើនទាំងពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧