គម្រោងព្រលានយន្ដហោះថ្មីនៅខេត្តរតនគិរី នឹងត្រូវសាងសង់លើដីជិត ១,៤០០ ហិកតា

ភ្នំពេញ ៖ រដ្ឋបាលខេត្តរតនគិរីបានត្រៀមបម្រុងទុកដីជិត ១,៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់ ដើម្បីអភិវឌ្ឍន៍ធ្វើជាព្រលានយន្ដហោះថ្មី ស្របពេលព្រលានយន្តហោះចាស់នៅក្រុងបានលុងត្រូវបានកែប្រែទៅជាទីតាំងលំហែកាយ ឬសួនច្បារធំមួយសម្រាប់ខេត្ត។ នេះបើតាមការបញ្ជាក់របស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តរតនគិរី» កាលពីពេលថ្មីៗនេះ ។

លោក ញ៉ែម សំអឿន បានលើកឡើងដូច្នេះថា ៖

“យើងគ្រោងដី ១,៤០០ ហិកតា សម្រាប់អភិវឌ្ឍន៍ជាព្រលានយន្ដហោះថ្មី ។ ចំណែកព្រលានចាស់ មិនអាចបន្ដធ្វើជាព្រលានទៀតបាននោះទេ ដោយសារនៅកណ្ដាលក្រុងតែម្ដង ទីតាំងព្រលានយន្ដហោះថ្មី យើងបានសិក្សារួចហើយ នឹងបានអញ្ជើញខាងអាកាសចរស៉ីវិល ដើម្បីពិនិត្យមើលបន្ថែមទៀត”

លោកបានបន្តថា ៖

“ទីតាំងត្រៀមសម្រាប់កសាងព្រលានយន្ដហោះថ្មីនេះ គឺស្ថិតនៅចន្លោះរវាងខេត្តមណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងខេត្តរតនគិរី។ ទីតាំងព្រលាយន្ដហោះថ្មីនេះ ជាទីតាំងប្រកបដោយសក្ដានុពលខ្ពស់ ដោយមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីទីរួមខេត្តរតនគីរី”

លោកអភិបាលខេត្តរតនគិរី បានសង្ឃឹមថា នៅពេលខេត្តរបស់ខ្លួនមានព្រលានយន្ដហោះថ្មីនោះ នឹងទទួលបានអ្នកវិនិយោគកាន់តែច្រើនបន្ថែមទៀត ហើយជាផ្នែកមួយក្នុងការជួយរុញកំណើនសេដ្ឋកិច្ចសង្គម សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកអះអាងថា អ្នកវិនិយោគជាច្រើនតែងសាកសួរលោក តើពេលណាខេត្តនៅភាគឦសាន្ដមួយនេះមានព្រលានយន្ដហោះថ្មី? ព្រោះបើកាលណាមានព្រលានយន្ដហោះ ពួកគេនឹងងាយស្រួលក្នុងការធ្វើអាជីវកម្ម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក