ព័ត៌មានសម្ងាត់មួយចំនួននៅពីខាងក្នុងឯកសារបែកធ្លាយជាង១០០របស់មន្ទីរប៉ង់តាហ្គោន

បរទេស ៖ កាលពីល្ងាចថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ ឯកសារសំងាត់ទ្រង់ទ្រាយធំ និងសំខាន់បំផុតរបស់មន្ទីរប៉ង់តាហ្គោនត្រូវបានបែកធ្លាយនិងបានចេញផ្សាយជាបន្តបន្ទាប់នៅតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមចាប់តាំងពី Twitter, Telegram និងវេបសាយជាច្រើនទៀត។ តាមរយៈព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថា ជាហេតុការណ៍បែកធ្លាយឯកសារដ៏អាក្រក់បំផុតរបស់រដ្ឋាភិបាលអាមេរិកគិតចាប់តាំងតែពីពេលដែលបុរសជនជាតិអាមេរិក លោក Edward Snowden បានបើកកកាយឯកសារសំងាត់ប្រហែលពី ៩ ០០០ទៅ ១០ ០០០ឯកសារកាលពីឆ្នាំ២០១៣។

នៅ BBC ក្រុមការងារបានទាញយកឯកសារសំងាត់ត្រឹមតែ២០ឯកសារប៉ុណ្ណោះ ខណៈដែលមានការអះអាងជាច្រើនបានបង្ហាញថាឯកសារសំងាត់ទាំងជាង១០០ឯកសារនោះគឺជាបណ្តុំព័ត៌មានដ៏សំងាត់ទៅលើបញ្ហាជាច្រើនបូករួមទាំងចិន និងតៃវ៉ាន់ រុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងបញ្ហាផ្សេងទៀដូចជាអ៊ីស្រាអ៊ែល និងកូរ៉េខាងត្បូងផងដែរ។

ព័ត៌មានសំងាត់ត្រឹមតែជាង២០ភាគរយដែល BBC បានទទួលត្រូវបានយកមកចេញផ្សាយដោយទូរទស្សន៍របស់អង់គ្លេសថា ជាបណ្តុំឯកសារដែលលំអិតទៅលើព័ត៌មាន និងផែនការជាច្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវ៉ាស៊ីនតោនក្នុងការជួយដល់រដ្ឋាភិបាលអ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងទៅនឹងប្រទេសរុស្ស៊ីដោយក្នុងនោះមានទាំងតួលេខនៃការបាត់បង់ជីវិត និងទំហំខូចខាតទាំងសងខាងផងដែរ។

តួលេខដែលមាននៅក្នុងឯកសារសំងាត់ដែលទទួលបានដោយ BBC បានបង្ហាញថា សហរដ្ឋអាមេរិកបានធ្វើការព្យាករណ៍ថាអ្នកបាត់បង់ជីវិតនៅភាគិខាងរុស្ស៊ីប្រមាណជា ១៨៩ ៥០០នាក់ និងរបួស ២២៣ ០០០នាក់ ខណៈដែលអ៊ុយក្រែនមានអ្នកបាត់បង់ជីវិតប្រហាក់ប្រហែលគ្នា១២៤ ៥០០នាក់ និងរបួស ១៣១ ០០០នាក់។

ក្រៅពីនោះគេសង្កេតឃើញមានព័ត៌មានសំងាត់របស់អ៊ីស្រាអ៊ែលផងដែរ ដែលក្រោយមកបន្តិចនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netayahu បានចេញមកធ្វើការបដិសេធរបាយការណ៍សំងាត់ដែលបានចេញផ្សាយថា ភ្នាក់ងារសំងាត់អ៊ីស្រាអ៊ែលគឺជាអ្នកបានជួយជំរុញពីក្រោយឲ្យទាំងបុគ្គលិក​ និងពលរដ្ឋក្នុងការចូលរួមបាតុកម្មដ៏ធំកាលពីខែមិនាកន្លងមកក្នុងការតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាលអ៊ីស្រាអ៊ែល។

ដោយឡែក មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងដែលក្រោយទទួលបានព័ត៌មានសំងាត់បែកធ្លាយទាំងនោះ ក៏បានបញ្ជាក់ថា ជួបពិភាក្សាជាមួយនឹងភាគីអាមេរិកដើម្បីពិនិត្យថា វាជាការពិតដែរឬទេដែលឯកសារបានសរសេរថាអាមេរិកកំពុងលួចតាមដានលើសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូងទាំងអស់នោះ។ ឯកសារលេចធ្លាយផ្សេងទៀតបានបង្ហាញអំពីមហិច្ឆិតា និងផែនការរបស់ក្រុមទាហានស៊ីឈ្នួលក្នុងប្រតិបត្តិការនៅក្នុងរដ្ឋជាច្រើននៅតំបន់អាហ្វ្រិក និងក៏ដូចជាប្រទេសហៃទីផងដែរបានអះអាងថា អាមេរិកបានបំផ្លាញគម្រោងផ្គត់ផ្គង់អាវុធដោយសម្ងាត់ជាច្រើនពីសមាជិកអង្គការណាតូរួមទាំងប្រទេសតួកគីផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ