អចលនទ្រព្យ ​នៅតែជា​អនុ​វិស័​យ​មួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៤

ភ្នំពេញ ៖ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២៤​នេះ ត្រូវ​បានរាជរដ្ឋាភិបា​ល​ព្យាករ​ថា​នឹ​ងមានកំណើនក្នុង​រង្វង់ ​៦,៦​ភាគរ​យ​ ដោយក្នុងនោះ​វិស័យសំខាន់ៗ​ចំនួន​៣​នឹង​គាំទ្រ​ដល់​ការ​រីកលូតលាស់​នៃកំណើន​សេដ្ឋកិច្ច ដែលរួមចំណែកដោយវិស័យអចលនទ្រព្យផងដែរ។

យោងតាមការព្យាកររបស់រាជរដ្ឋាភិបាល​ វិស័យសំខាន់ៗ​ចំនួន​៣ដែលរួម​គ្នា​ជួយជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជា រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម ដែលក្នុង​នោះ​វិស័យឧស្សាហកម្ម​មានរួម​បញ្ចូលដោយ​អនុវិស័យ​ជាច្រើន​ ដូចជា​ អនុវិស័យឧស្សាហកម្មកាត់ដេរ សម្លៀក​បំពាក់ អនុវិស័យ​កម្មន្ត​សាលមិនមែន​កាត់ដេរ និង​អនុ​វិស័​យ​សំណង់ ។

អនុវិស័យឧស្សាហកម្មកាត់ដេរ សម្លៀក​បំពាក់​ក្នុងឆ្នាំ២០២៤​នេះ រំពឹងថា​នឹង​មានសម្ទុះឡើង​វិញ​ ដោយ​សារ​តែការ​ងើបវិញនៃតម្រូវការ​សកល ជា​ពិសេ​ស​ បណ្ដា​ប្រទេស​ជាដៃគូ​ពាណិជ្ជកម្ម​របស់កម្ពុជា រួមមាន​សហរដ្ឋ​អាមេរិក និងសហភាពអឺរ៉ុប​ ជាដើម ។ ដោយឡែក​អនុវិស័យ​កម្មន្ត​សាល​មិនមែនកាត់ដេរ ក៏រំពឹង​ថា​​នឹង​បន្ត​រក្សា​បានភាពល្អ​ដែលជា​ផ្នែកមួយដ៏ល្អ​បន្ត​រក្សា​បានតុល្យភាព​នៃផលិតកម្ម​ដែល​បម្រើ​ឱ្យតម្រូវការ​ក្នុងស្រុក និ​ងមួយផ្នែកទៀត គាំទ្រ​ដោយការ​រំពឹង​ទុក​កំណើន​ល្អ​នៃផលិតកម្ម​បម្រើឱ្យការ​នាំចេញ ។ ចំពោះ​ផ្នែក​សំណង់​ ​និងអចលនទ្រព្យ រាជរដ្ឋាភិបាលរំពឹង​ថា​នឹង​បន្ត​មានកំណើន​ទាប​ជាង​និន្នាការ​ធម្មតា​ ដោយ​សារ​ការ​រំពឹងទុកលើការ​ងើបឡើងវិញ​យឺត​នៃរំហូរទុនវិនិយោគពីបរទេស ជាពិសេស​សម្រាប់​សំណ​ង់​​ដែលមានទំហំទុនវិនិយោគខ្ពស់ ក៏ដូចជា​សំណង់​បម្រើ​ឱ្យវិស័យ​ទេសចរណ៍ និង​ពាណិជ្ជ​កម្ម​ ស្រ​បពេលដែល​សកម្ម​ភា​ពសំ​​ណង់​​​លំ​នៅ​ឋាន​ក៏ត្រូវ​បានរំពឹងថា​នៅបន្តរក្សា​កំណើន​ ប៉ុន្តែស្ថិតក្នុង​កម្រិតទាប។​

វិស័យ​ដែលសំខាន់ទី២ ក្នុងការ​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៤​នេះ គឺវិស័យសេវាកម្ម ដែល​រំពឹង​ថា​នឹងមានកំណើន​ ៦,៩ភាគរយ ដោយសារតែ​ការ​ងើបឡើងវិញ​នៃសកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ ជាពិសេស​អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន​ដែលនឹង​មានផល​វិជ្ជមាន​ផងដែរ ។​ ការងើបឡើង​នៃ​វិស័យ​នេះ​នឹង​ជួយ​​វិស័យដឹកជញ្ជូន​មាន​ភាពល្អប្រសើរ ប៉ុន្តែ​សម្រាប់សេវាកម្មផ្នែក​អចលនទ្រព្យក៏​នៅតែរំពឹងថា​មានកំណើន​ក្នុងល្បឿន​ទាប​ដូច​នឹង​ឆ្នាំមុនដែរ ដោយ​សារ​តែ​រំហូរ​​ទុនវិនិយោគ​ពីបរទេស ​និងសកម្មភាព​ទិញ លក់​អចលនទ្រព្យ​​នៅក្នុងកម្រិតទាប​ផងដែរ ។​

វិស័យសំខាន់ទី​៣​ សម្រាប់ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា គឺវិស័យកសិកម្ម​ ដែលវិស័យ​នេះ​នឹង​មាកំណើន​ក្នុងរង្វង់​១,១ភាគរយ ខណៈឆ្នាំ២០២៣​កន្លង​ទៅ​​មានកំណើន​ ០,៩​ភាគរយ ។ ការ​រីក​ចម្រើន​នៃវិស័យ​នេះ បានទាក់ទាញ​ឱ្យមានការ​វិនិយោគ​លើកសិកម្មជាច្រើន​ពី​វិនិយោគិនបរទេស ​ជាពិសេស​វិនិយោគិន​បរ​ទេស ដែលអាច​ជួយ​ឱ្យតម្រូវការ​ដីធ្លី​សម្រាប់​វិស័យកសិកម្ម​កាន់តែមាន​កំណើន​ ក្នុងនោះដែរ​ ដីធ្លីដែល​វិនិយោគិន​បានបម្រុងទុកអភិវឌ្ឍន៍​ទៅលើផ្នែក​ផ្សេងៗ ក៏​ត្រូវ​​​បានប្រើប្រាស់​នៅក្នុងវិស័យកសិកម្ម​ ដើម្បី​រក​ចំណូល​បន្ថែម ​ឬរកចំណូលក្នុងពេល​ដែល​វិស័យផ្សេងទៀត​នៅបន្ត​រក្សាភាពស្ងប់ស្ងាត់ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី