ផ្លូវការណ៍ ៖ ធនាគារ SME បញ្ចេញកម្ចីឥណទានជិត ២០លានដុល្លារ ជូនដល់សហគ្រាសធុនតូច និងមធ្យមស្ថិតក្នុងវិស័យទេសចរណ៍

ភ្នំពេញ ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank of Cambodia) បានបញ្ចេញកម្ចីឥណទានជិត ២០ លានដុល្លារ ជូយដល់សហគ្រាសធុនតូច និងមធ្យមស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ១៤៨ ដើម្បីចូលរួមស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ឡើងវិញពីវិបត្តិជំងឺកូវីដ១៩។

យោងតាមរបាយការណ៍ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានសហគ្រាសធុនតូច និងមធ្យមស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ១៤៨ ដែលទទួលបានឥណទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំឥណទានចំនួន ១៩.៨៦ លានដុល្លារអាមេរិក ឬស្មើនឹង ១៣.២៤% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក។

ក្នុងនោះឥណទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៥% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៣% អាជីវកម្មភោជនីយដ្ឋានមាន ៤០% និងអាជីវកម្មផ្គត់ផ្គង់ផលិតផល និងសេវាកម្មគាំទ្រវិស័យទេសចរណ៍មាន ១២% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។

វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាអកុសល ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១, វិស័យទេសចរណ៍បានធ្លាក់ចុះជាគំហុក ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឲ្យសហគ្រាសជាច្រើនក្នុងវិស័យនេះមានការវិវឌ្ឍមិនល្អ ដោយម្ចាស់អាជីវកម្មមួយចំនួនធំ បានកាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋរាប់សិបនាក់បាត់បង់ការងារ និងប្រាក់ចំណូល។

ហេតុដូចនេះ ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ជាពិសេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣។ លើសពីនេះ ដើម្បីគាំទ្រដល់ការអនុវត្តនូវក្របខណ្ឌខាងលើ រាជរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាចំនួន ៧៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់ហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះ សម្រាប់ជួយម្ចាស់អាជីវកម្មដែលស្ថិតក្នុងវិស័យនេះ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានសម្ពោធដាក់ឲ្យដំណើរការគម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ ជាមួយនឹងគម្រោងថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧៥ លានដុល្លារអាមេរិក តាមរយៈធនាគារ SME និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន ១៩ ដើម្បីអនុវត្តគម្រោងសហហិរញ្ញ-ប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមជាដៃគូរួមមាន៖ ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ ជីប ម៉ុង, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ វីង, ធនាគារព្រីនស៍, ធនាគារ ស៊ីអាយអិមប៊ី, ធនាគារ ប្រៃសណីយ៍កម្ពុជា, ធនាគារ ភ្នំពេញពាណិជ្ជ, ធនាគារ អ អេច ប៊ី, ធនាគារ សាខម, ធនាគារ ហត្ថា, ធនាគារ ហ្វីលីព, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេមា, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដំណើររបស់កម្ពុជាចាប់ពីពេលនេះតទៅថ្ងៃមុខនឹងមានភាពងាយស្រួល ល្អប្រសើរ ហើយរលូនទៅមុខ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/12/2024

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមានការរួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្ស និងលើកទឹកចិត្តស្ថាបត្យករ ឬវិស្វករ បើកចិត្តឱ្យទូលាយ ទទួលយកភាពច្នៃប្រឌិត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជាកាន់តែរីកចម្រើន។

គន្លឹះសន្សំប្រាក់ ៤ យ៉ាងសម្រាប់យុវជន ដើម្បីធានាសុខភាពហិរញ្ញវត្ថុល្អនាពេលអនាគត

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/12/2024

ការចាប់ផ្តើមបែងចែកចំណូល និងចំណាយប្រចាំខែឱ្យច្បាស់លាស់ ហើយចាប់ផ្ដើមសន្សំ​លុយទុក ទោះជាមានចំនួន​បន្តិច​បន្តួច​ជា​រៀងរាល់​ខែក៏ដោយ ប៉ុន្តែវា​អាចជួយ​អ្នកបានច្រើននាពេលអនាគត

ត្រឹមអាជីវកម្មលក់ទឹកក្រឡុកតាមរទេះពេលរាត្រី ក៏អាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 06/12/2024

ប្រសិនបើលោកអ្នកបានទៅទឹកដីវប្បធម៌នាខេត្តសៀមរាប ហើយចេញដំណើរដើរលេងកម្សាន្តនាពេលរាត្រីម្ដុំផ្សាររាត្រី តាមបណ្ដោយមាត់ស្ទឹងសៀមរាប នោះនឹងបានឃើញពន្លឺភ្លើងភ្លឹព្រោងព្រាតពីរទេះលក់នំចំណីអាហារ និងភេសជ្ជៈចម្រុះជាច្រើនស្ទើរគ្មានចន្លោះទំនេរ

រយៈពេល​១១ខែ ឆ្នាំ២០២៤ វៀតណាម ​បោះទុនវិនិយោគ​នៅកម្ពុជា​ចំនួន​៥៥៧​លាន​ដុល្លារ​អាមេរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

វៀតណាម បាន និងកំពុង​បោះទុនវិនិយោគនៅកម្ពុជា​ជា​បន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ គម្រោង​វិនិយោគវៀតណាម​មានជាង ​២០០គម្រោង​មានទឹកប្រាក់ ២,៩១ពាន់ដុល្លារ​

សម្រាប់តែខែវិច្ឆិកា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគជាង៤០ មានទុនសរុបជាង៩៤០លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

គ្រាន់តែក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគជាង ៤០ ដែលមានទុនសរុបជាង ៩៤០ លានដុល្លារអាម៉េរិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/12/2024

នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ

ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/12/2024

បច្ចេកវិទ្យាសុខាភិបាល​ឌីជី​ថ​ល មានគុណប្រយោជន៍ខ្ពស់ បង្កើតភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកជំងឺ ដែលអាចចងក្រងឯកសារ និងប្រវត្ដិរបស់អ្នកជំងឺដោយប្រព័ន្ធឌីជីថល

ស្វែងយល់ពីការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/12/2024

ប្រព័ន្ធឌីជីថលរបស់វិស័យឯកជនតាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល

ក្នុង​រយៈ​ពេល​១០ខែ ឆ្នាំ​២០២៤ រាជធានីភ្នំពេញទទួល​បានគម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង មាន​ទុន​វិនិយោគ​ជាង​១ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/12/2024

ភ្នំពេញ នៅតែ​ជាតំបន់ដែលមានសក្ដានុពលទាក់​ទាញ​ការ​វិនិយោគ​ខ្លាំង​ជាង​គេ​នៅក្នុងប្រទេសកម្ពុជា​ ដោយរយៈពេល១០ខែ ទទួលបានគម្រោងសាងសង់ជាង ៥០០គម្រោង មានទុន​ប្រមាណ ​១ពាន់​លានដុល្លារ

តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពី OPEC+ ពន្យារពេលបង្កើនទិន្នផលប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៧២,៦៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក US West Texas Intermediate (WTI) ឡើងថ្លៃ ០,៦ ភាគរយ ឬ  ៦៨,៩០ ដុល្លារក្នុងមួយបារ៉ែល