សហរដ្ឋអាម៉េរិកបានបន្តទិញប្រេងពីរុស្ស៊ី ទោះបីជាខ្លួនបានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីយ៉ាងម៉ឺងម៉ាត់ក៏ដោយ

បរទេស៖ យោងតាមប្រភពព័ត៌មានរ៉យទ័រ បានរាយការណ៍ថា សហរដ្ឋអាម៉េរិកបានបន្តទិញប្រេងពីរុស្ស៊ី បើទោះបីជាខ្លួនបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះទណ្ឌកម្មប្រឆាំងរុស្ស៊ី និងការហាមឃាត់ការនាំចូលថាមពលពីរុស្ស៊ីមកកាន់ប្រទេសខ្លួនក៏ដោយ។

យោងតាមរបាយការណ៍បានឲ្យដឹងថា សហរដ្ឋអាម៉េរិកបាននាំចូលប្រេងឆៅពីរុស្ស៊ីជិត ១ ម៉ឺនបារ៉ែល ដែលមានតម្លៃ ៧៤៩ ៥០០ ដុល្លារកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនបានដាក់វិធានការរឹតបន្តឹងប្រេង ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចកាន់តែទូលំទូលាយប្រឆាំងនឹងទីក្រុងមូស្គូក្នុងការហាមឃាត់ការនាំចូលប្រេងឆៅពីរុស្ស៊ី។ យ៉ាងណាមិញ វានៅតែអនុញ្ញាតឱ្យការទិញផលិតផលរបស់រុស្ស៊ីមួយចំនួននៅក្រោមអាជ្ញាប័ណ្ណពិសេសពីការិយាល័យរតនាគារនៃការគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) ។ ទន្ទឹមនឹងនេះ គេ​ជឿ​ថា​ ការ​នាំ​ចូល​ក្នុង​ខែ​វិច្ឆិកា​ គឺ​ជា​ការ​ទិញ​ប្រេង​របស់​សហរដ្ឋ​អាម៉េរិក​ដោយ​ផ្ទាល់​ពី​រុស្ស៊ីជា​លើកដំបូង​ចាប់​តាំង​ពី​ការ​ហាមឃាត់​នេះ​ត្រូវ​បាន​ដាក់។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកបានបន្តទិញទំនិញពីប្រទេសទី៣ ដោយក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំមុន សហរដ្ឋអាម៉េរិកបាននាំចូលប្រេងឥន្ធនៈចំនួន ៣០ លានបារ៉ែលពីរោងចក្រចម្រាញ់ប្រេងដែលដំណើរការលើប្រេងរុស្ស៊ី។ ការទិញទាំងនេះត្រូវបានធ្វើឡើងតាមរយៈចន្លោះប្រហោងនៃការចម្រាញ់ ដែលអនុញ្ញាតឱ្យប្រេងនាំចូលទៅសហរដ្ឋអាម៉េរិកនៅពេលដែលវាត្រូវបានដឹកជញ្ជូនទៅខាងក្រៅរុស្ស៊ី។

ក្រៅ​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ប្រេង​នៅ​សមុទ្រ​រុស្ស៊ី​ក៏​ត្រូវ​បាន​កំណត់​តម្លៃដោយក្រុមប្រទេស G7 និងសហភាពអឺរ៉ុប EU ផង​ដែរ។ វិធានការនោះដែលត្រូវបានណែនាំនៅចុងឆ្នាំ២០២២ បានហាមឃាត់ក្រុមហ៊ុនលោកខាងលិចពីការផ្តល់នូវការធានារ៉ាប់រង និងសេវាកម្មផ្សេងទៀតដល់ការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី លុះត្រាតែទំនិញត្រូវបានទិញក្នុងតម្លៃ ឬក្រោមតម្លៃកំណត់តម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណាមិញ ការកំណត់តម្លៃប្រេងមិនត្រូវបានអនុវត្តដោយជោគជ័យនោះទេ រហូតដល់ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមព្យាយាមដាក់ទណ្ឌកម្មលើនាវាដឹកប្រេង និងក្រុមហ៊ុនសមុទ្រដែលសង្ស័យថាបានដឹកជញ្ជូនប្រេងរុស្ស៊ីលើសពីតម្លៃកំណត់ដោយលោកខាងលិច។

ទោះជាយ៉ាងណាក្តី យោងតាមអ្នកជំនាញទីផ្សារបានឲ្យដឹងថា ការរឹតបន្តឹងថ្មីទំនងជាមិនក្លាយជាឧបសគ្គធ្ងន់ធ្ងរដល់ពាណិជ្ជកម្មប្រេងរបស់រុស្ស៊ីនោះទេ។ ទោះបីជាមានការរឹតបន្តឹងជាច្រើនក៏ដោយ ការនាំចេញប្រេងរបស់រុស្ស៊ីកាលពីឆ្នាំមុនមានចំនួនប្រហែល ២៥០ លានតោន ដែលខ្ពស់ជាងមុនពេលមានជម្លោះអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ៧ ភាគរយពីឆ្នាំ២០២១៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ