មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបញ្ជាក់ពីលក្ខខណ្ឌ​ និងពេលវេលា​សម្រាប់ពលរដ្ឋ​ដែលអាច​ទទួលបានដី​ពី​រដ្ឋ​បង្កបង្កើន​ផល​

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បាន​ប្រកាស​អនុវត្តន៍​កម្មវិធី​ផ្ដល់​ដីការពារ​ព្រៃ​ ដោយរដ្ឋ​នឹង​ផ្ដល់ដីជូនដល់​ប្រជាជន​កម្ពុជា​ក្រីក្រពិតប្រាកដមិនមានដីកម្មសិទ្ធិ​អាច​ទទួលបានដី​សម្រាប់តាំងទីលំនៅ និង​បង្ក​បង្កើន​ផល ។​ បន្ទាប់ពី​ប្រមុខរាជរដ្ឋាភិបាលប្រកាស​ពីការផ្ដល់​ដីនេះរួចមក មានពលរដ្ឋជាច្រើនចង់ដឹងពីលក្ខខណ្ឌ​បែបណាដែលអាចទទួលបាន​ដីពីការផ្ដល់ជូនរបស់រដ្ឋ ។​

ឯកឧត្តម ​សរ សុវណ្ណ រដ្ឋមន្ត្រី​ប្រតិភូរាជរដ្ឋាភិបាល និងជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំអនុវត្តន៍កម្មវិធីផ្ដល់​ដី​ដើម្បីការពារ​ព្រៃ រួម​គ្នា​អភិវឌ្ឍន៍ដោយចីរភាពហៅកាត់ថា ផ អ ក បាន​មាន​ប្រ​សាសន៍ថា​ មែនទែនទៅ​ នៅប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​បានផ្ដល់​ដីដល់ពលរដ្ឋ​ចំនួន​៤លើក​មក​ហើយ តាំងពី​ឆ្នាំ១៩៩១ម្ល៉េះ ដោយ​គិតជា​ទំហដី​ប្រមាណ ១លាន​ ៤សែន​ហិកតា និង​មានពលរដ្ឋ​ប្រមាណ ​៤៩​ម៉ឺន​គ្រួសារ​ទទួលបាន​បានដី ។

ឯកឧត្តមបន្តថា ៖

«សម្រាប់​កម្មវិធី​ផ្ដល់​ដី​​ដើម្បីការពារ​ព្រៃ​រួមគ្នាអភិវឌ្ឍ​ន៍​ដោយចីរភាព​ ដែល​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ​បានបង្កើត​ឡើង​ដោយផ្ទាល់ ក្នុងគោល​បំណង​ផ្ដល់​ដីជូនបងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​អត់​ដី ក្រី​ក្រ ហើយមានឆន្ទៈ​ក្នុងកា​រទៅរស់នៅ​តាំងទីលំនៅក្នុង​តំបន់​នោះ ។ កម្មវិធីនេះ ក៏មានគោល​បំណង​​ការពារព្រៃ ការពារ​ដីរដ្ឋ ទប់ស្កាត់​ដីព្រៃ ដីរដ្ឋ និងរួមគ្នា​ការពារអភិរក្ស​ដីព្រៃ ដីរដ្ឋ។ ពលរដ្ឋ​ដែលមានលក្ខណៈសម្បត្តិ​សំខាន់ ៤ចំណុច​ នឹងអាច​ទទួល​ដីពីរដ្ឋ​ ក្នុង​នោះ​រួមមាន ជា​ប្រជាជនកម្ពុជា​ដែលមានសញ្ជាតិ​ខ្មែរ​តាំងពីកំណើត ជា​ប្រជាជន​ដែលមិនមានដីពិត​ប្រាកដ​ និង​ក្រី​ក្រពិ​ត​ប្រាកដ ដោយ​មានការ​បញ្ជាក់ពីអាជ្ញាធរ​មូលដ្ឋានដែលគាត់កំពុង​រស់នៅ និង​ចំណុច​ចុងក្រោយ​គឺ​គាត់​ពិតជាមានឆន្ទៈ​ក្នុងការ​ទៅរស់នៅក្នុង​តំបន់ដែល​រដ្ឋ​ផ្ដល់ដីជូននោះពិត​ប្រាកដ» ។​

ឯកឧត្តម​រដ្ឋ​មន្ត្រីប្រតិភូ​​រូប​នេះ​បានបន្ថែមថា សម្រាប់​តំបន់ដែល​រដ្ឋ​ចាប់ផ្ដើមអនុវត្ត​ន៍​ផ្ដល់​ដីការពារ​ព្រៃមុនគេ​គឺ​នៅខេត្តស្ទឹង​ត្រែង គឺនៅឃុំ​សាន​ឃួយ​ ស្រុកសេសាន​ ខេត្តស្ទឹង​ត្រែង ដោយ​ចាប់ផ្ដើម​បែងចែងដី ទំហំ ​៣ពាន់​ហិកតា ហើយ​ប្រជាពលរដ្ឋ​ដែល​នឹងទទួលបាន​ដីនៅទីនោះ ក្នុងមួយគ្រួសា​រ ៣ហិកតា ទាំង​ដីលំ​នៅ​ឋាន និង​ដី​បង្កបង្កើន​ផល​ ។​ សម្រាប់​ពេលវេលា​ដែល​​ចាប់ផ្ដើម​គឺចាប់ពី​ថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ ២០២៥​តទៅ​ ។​

សូមរំលឹកដែរថា សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា​ កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ឱ្យដឹងថា ការ​អនុវត្ត​កកម្មវិធីផ្ដល់​ដីការពារ​ព្រៃ​នេះ​គឺប្រៀបដូចជា​ព្រួញមួយបាញ់​បានចាបពីរ​ ដោយ​រដ្ឋ​នឹងជួយ​លើកលទ្ធភាព​ពល​​រដ្ឋដែលអត់មានដីពិត​ប្រាកដ​​ឱ្យទទួលបានដីរស់នៅ​ និង​អាស្រ័យផល មានប្លង់​កម្មសិទ្ធិ​ត្រឹ​ម​ត្រូវ ហើយ​ពលរដ្ឋ​ដែលរស់នៅ​តំបន់នោះ​នឹងជួយរដ្ឋាភិបាលវិញ​តាមរយៈការពារ​ការ​ដីព្រៃ ទប់ស្កាត់ការកាប់​ទន្ទ្រានដីព្រៃ និងដី​រដ្ឋ​ធ្វើ​ជា​កម្ម​​សិទ្ធិឯកជន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ


Leave a Reply

Your email address will not be published.Required fields are marked *