គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងដាក់ឱ្យដំណើរការនៅត្រឹមខែតុលា ឆ្នាំ២០២៣

ក្រោយភាពរអាក់រអួលនៃដំណើរការសាងសង់ដោយសារផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ១៩អស់រយៈពេលជិត២ឆ្នាំ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានពន្យារពេលមកបញ្ចប់ត្រឹមខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ដែលការពន្យារនេះ គឺអូសបន្លាយលើសរយៈពេលក្នុងគម្រោងចំនួន ៧ខែ។

ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានតួនាទីជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានឱ្យដឹងថា តាមផែនការនៃការសាងសង់គឺនៅត្រឹមដំណាច់ឆ្នាំ ២០២២ ឆាប់ៗខាងមុខ គម្រោងនេះអាចនឹងសម្រេចបានដល់៧០% ហើយនៅត្រឹមខែមីនា ឆ្នាំ២០២៣ សង្ឃឹមថាអាចបញ្ចប់បានដល់ ៩០% មុននឹងដាក់ឱ្យដំណើរការនៅខែតុលាឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ទៀតថា​ ៖

“គម្រោងនេះមានការរអាក់រអួលខ្លះនៅក្នុងឆ្នាំដំបូង ឆ្នាំ២០២០-២០២១ ប៉ុន្តែរាជរដ្ឋាភិបាលបានគិតគូរ និងផ្ដល់រយៈពេលសាងសង់បន្តជូនក្រុមហ៊ុន ២ឆ្នាំទៀត រហូតដល់ឆ្នាំ២០២៣។ រីឯការរៀបចំម្ដងទៀតនៃផែនការសាងសង់ នឹងត្រូវប្ដូរទិសដៅទៅរកខែតុលា ឆ្នាំ២០២៣ វិញ ដែលពេលវេលានេះសមស្របទៅនឹងការចាត់ចែងផលប៉ះពាល់ពីកូវីដ១៩ បានរួចរាល់ និងឈានទៅអនុវត្តនូវកម្មវិធីសាងសង់បន្ត”

ទោះបីយ៉ាងណាក៏ដោយ ភាពយឺតយ៉ាវនេះក៏មានចំណែកខ្លះបណ្តាលមកពីកង្វះសម្ភារៈ ដោយសារឧបករណ៍ទាំងអស់ត្រូវនាំចូលពីប្រទេសចិន ខណៈពេលដែលប្រទេសចិនស្ថិតនៅក្នុងការអនុវត្តផែនការ Zero Covid នៅឡើយ។

ឯកឧត្តម តឹករ៉េត សំរេច ក៏បានមានប្រសាសន៍បន្ថែមពីអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបានបន្ទាប់ពីព្រលានយន្ដហោះមួយនេះដាក់ឱ្យដំណើរជាផ្លូវការថា ៖

“គម្រោងនេះនឹងក្លាយជាព្រលានយន្ដហោះធំទី១ នៅកម្ពុជា ! ហើយដូចយើងដឹងហើយថា អង្គរវត្តគឺជាគោលដៅទេសចរណ៍របស់ភ្ញៀវលើពិភពលោក បើទេសចរ មក ច្បាស់ជាមកតាមយន្ដហោះ។ ថ្វីត្បិតតែយើងមានច្រកព្រំដែនសំខាន់តាមផ្លូវគោកពីរទៀតគឺវៀតណាម និងថៃ តែ ៨០ ទៅ៩០ ភាគរយគឺតាមយន្ដហោះ”

ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន អាកាសយានដ្ឋានកម្រិតអន្តរជាតិមួយនេះ នឹងក្លាយជាកន្លែងដ៏សំខាន់ដែលអាចអនុញ្ញាតឱ្យយន្ដហោះ ធ្វើការហោះត្រង់ពីតំបន់ផ្សេងៗនៃពិភពលោកមកកាន់សៀមរាបតែម្ដង និងអាចនាំឱ្យភ្ញៀវទេសចរធ្វើដំណើរមកកាន់សៀមរាប កាន់តែមានភាពងាយស្រួល។ ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមក៏បានដាក់ការរំពឹងថា ភាពងាយស្រួលនេះនឹងក្លាយជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវជាអ្នកទេសចរ និងភ្ញៀវជាវិនិយោគិនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា ដែលបានផ្ដើមបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដោយមានរយៈពេលសរុប ៣៦ខែ​ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ គម្រោងនេះបានអូសបន្លាយពេលរហូតដល់ខែតុលា ឆ្នាំ២០២៣ ទើបបញ្ចប់ការសាងសង់ទាំងស្រុង និងដាក់ឱ្យដំណើរការជាផ្លូវការ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី