ពលរដ្ឋ ​និងអាជីវករ​ខេត្តព្រះសីហនុ​ ​មានក្ដីសង្ឃឹមឡើងវិញ​ក្រោយឮដំណឹងថា ​ជនជាតិចិននឹង​ត្រលប់មក​កម្ពុជាវិញឆាប់ៗ​

ភ្នំពេញ ៖ ក្រោយពីបានឮដំណឹងថា​ រដ្ឋាភិបាលនៃប្រទេស​ចិន​នឹង​បើក​ប្រទេសឡើងវិញ ព្រមគ្នាជាមួយ​នឹង​ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋរបស់​ខ្លួន​អាច​ធ្វើ​ដំណើរ​ចេញ​ចូលប្រទេស​បានឡើងវិញ ហើយអ្នកដែលធ្លាប់ទទួល​បានផលប្រយោជន៍​ពីវត្តមានជនជាតិ​ចិននៅកម្ពុជា​ហាក់​មានក្ដីរំពឹង​ឡើង​វិញ​បន្ទាប់ពួកគេ​បានរងផលប៉ះពាល់​បាត់បង់ចំណូល​ក្រោយពីជនជាតិចិន​ចាកចេញពីកម្ពុជា​តាំងពីអំឡុ​ងឆ្នាំ២០១៩​ ។

ពលរដ្ឋ​នៅខេត្តព្រះសីហនុ បណ្តាអាជីវករ​ និងអ្នកធ្លាប់ទទួល​ផលជាច្រើន​ពីជនជាតិចិនកាលពី ៣-៤ឆ្នាំមុន បានបង្ហាញក្ដី​រំពឹង​ខ្ពស់​ និងកំពុង​ត្រៀមខ្លួន​ក្នុង​ការកើបផល​ប្រយោជន៍​ឡើងវិញ នៅពេលជនជាតិ​ចិន​ត្រលប់ចូលមកកម្ពុជា ខណៈដែលគេដឹងថា គោលដៅធំចម្បងរបស់ជនជាតិចិនគឺក្រុងព្រះសីហនុ ។

លោក​ គង់ ម៉ៅ ម្ចាស់សិប្បកម្ម​ផលិតទឹកស្អាត​មួយកន្លែង​នៅក្នុង​ក្រុងព្រះសីហនុ​បានឱ្យដឹងថា មុនពេល​ការ​ចាកចេញរបស់ជនជាតិចិន​​ពីក្រុងព្រះសីហនុ អាជីវករ​ផ្សេងៗ​ក៏ដូចជា​រូប​លោកផងដែរ គឺមមាញឹក​ក្នុងការផ្គត់​ផ្គង់​សេវាកម្ម ​និងផលិតផល​ទៅ​កាន់​ទីផ្សារ ពីព្រោះពេលនោះការងារ​ក៏មានច្រើន សំណង់អគារ​នានា​ដំណើរការ កម្មករ​ទាំង​ខ្មែរទាំង​ចិន នាំគ្នាមក​បំពេញការងារ​នៅក្នុងក្រុងព្រះសីហនុ ដែល​ធ្វើឱ្យ​ទីក្រុង​មួយ​នេះមាន​មនុ​ស្ស​​អ៊ូរអរ​​ ហើយអ្វីៗក៏មានតម្រូវការ​ខ្ពស់ដែរ ។​

លោកបន្តថា​ ៖

“បន្ទាប់ពីចិន​បានចាកចេញ​ទៅវិញសំណង់អគារ​មួយចំនួនក៏​លែង​ដំណើរការ​សាងសង់​ ធ្វើឱ្យ​កម្មករ​អត់​ការងារ​ធ្វើក៏ត្រលប់ទៅកាន់​ស្រុក​កំណើត​ ឬទៅកាន់​ខេត្តក្រុង​ផ្សេងៗទៀត​ដើម្បីរកការ​ងារ​ធ្វើ ពេលនោះ​ក្រុង​ព្រះសីហនុ​ក៏បាត់មនុស្ស​មួយចំនួន​ធំ​ផងដែរ ធ្វើឱ្យ​តម្រូវការ​នានា​ធ្លាក់ចុះ​ អ្នកផ្គត់ផ្គង់​បាត់​បង់​ចំណូល​ជា​បណ្ដើរៗ”

លោកបន្ថែមថា ៖

“ឆ្នាំ ២០២៣​នេះ ខ្ញុំ​បានឮគេនិយាយថា ជនជាតិចិន​នឹងត្រលប់មក​កាន់​ប្រទេសកម្ពុជា​ឡើងវិញ ហើយបើសិនជា​ពួកគេត្រលប់មក​មែននោះ ខ្ញុំ​គិតថា​អាជីវករ​​ក្នុងខេត្ត​នេះ នឹងអាច​រកប្រាក់ចំណូល​បានច្រើន​ឡើងវិញ ហើយអគារ​ដែលសល់​ចោល​ អាច​នឹង​ចាប់ផ្ដើម​សាងសង់ឡើងវិញ​ ពេលនោះ​នឹងមានកម្មករ​សំណង់​ជាច្រើន​​នៅក្នុងការដ្ឋាន ហើយតម្រូវការអាហារ​ហូប​ចុក ក៏នឹង​កើនឡើង​ខ្ពស់​ឡើងវិញផងដែរ ដែលទាំងអស់នេះជា​ឱកាស​សម្រាប់ពួកយើង​ក្នុងការ​ទទួលបានអត្ថប្រយោជន៍ និងការត្រៀមខ្លួនពង្រីក​ការ​ផលិត ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សា​រ”

ដោយឡែក​ម្ចាស់​សិប្បកម្ម​កញ្ចក់​មួយរូប​នៅក្នុងក្រុងព្រះសីហនុ ក៏បានបង្ហាញពីក្ដី​រំពឹងដែរថា ​អាជីវកម្ម​របស់ខ្លួន​នឹងអាច​​រីក​ចម្រើនបន្ថែមទៀត ហើយតម្រូវការ​ផលិតផល​កញ្ចក់​ក៏នឹង​កើនឡើង​ បើសិនជា​ចិន​ចូលមក​វិញ ហើយអគារ​ជាច្រើន​ចាប់ផ្ដើម​សាងសង់​ចាប់មានសកម្មភាពសាងសង់​។

ក្រៅពីនេះ​ ម្ចាស់ហាង​កាហ្វេ​មួយកន្លែង ​យីហោ​ បងម៉ាប់ នៅ​តំបន់អូរត្រេះ ក៏បាន​លើកឡើង​ថា អាជីវកម្ម​របស់លោក​ហាក់​ដូច​ជា​រីករួម​ៗ ក្រោយពី​អវត្តមានជនជាតិចិន ពីព្រោះតែ​ពេលចិននៅ ពលរដ្ឋខ្មែរមួយចំនួនដែលរកចំណូលដោយកម្លាំងកាយ ឬជាកម្មករសំណង់មានការងារ​ធ្វើច្រើន ហើយ​ពួក​គេ​​ក៏ត្រូវ​ហូប​ចុក​​ ប៉ុន្តែពេលជនជាតិចិនចាកចេញទៅ ទាំងបុគ្គលិក​ ទាំងកម្មករសំណង់មួយចំនួនអត់មានការងារ​ធ្វើ ហើយក៏ចាកចេញ​ពី​ក្រុ​ងព្រះ​សី​ហ​នុ​​ទៅ​​តំ​បន់ផ្សេង​ដើម្បីរកការងារ​​ ។

គួររំលឹកដែរថា ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣​ បានលើក​ឡើងថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងថា ​ភ្ញៀវទេសចរ ​ចិន​នឹងចូលមកកម្ពុជា​ក្នុងចំនួន​ប្រមាណជាង​២លាននាក់ ក្រោយពីប្រទេស​ចិន​បើក​ទូលាយ​សម្រាប់ការ​ចេញចូលប្រទេស​ឡើងវិញ​។​

ជាមួយគ្នានេះ ឯកឧត្តម​ វ៉ាង វិនធាន​ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន​ប្រចាំនៅកម្ពុជា​ក៏បានលើកឡើងផងដែរថា ប្រទេស​កម្ពុជា​ជា​គោលដៅ​សំ​ខា​ន់មួយ​សម្រាប់ភ្ញៀវទេសចរ​ចិន ហើយក្រោយពី​ប្រទេស​ចិន​បើក​ទូលាយ​ការ​ធ្វើដំណើរ ប្រជាជនចិន​ជា​ច្រើ​​ន​​នឹង​ចូលមកកម្ពុជា ដើម្បីទស្សនា និងការ​ធ្វើមុខជំនួញជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៧៥១លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្ហាញពីភាពរឹងមាំឈរលំដាប់ថ្នាក់លេខ ០១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន បន្ទាប់ពីវ៉ាដាច់ប្រទេសឥណ្ឌាកាលពីឆ្នាំ២០២៤។   យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក)បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាមនៅឆមាសទី០១ ឆ្នាំ២០២៦ ដោយរកចំណូលបានប្រហែល ១,៧៥១

កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុប ៦៥កន្លែង និងកំពុងមានដំណើរការយ៉ាងមមាញឹកចំនួន ៣៦ ខណៈដែលខេត្តស្វាយរៀងមានចំនួន ១៣កន្លែង កំពុងមានសកម្មភាពព្រមគ្នាទាំងអស់

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ

សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ

ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់

តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

នៅព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,០៥ ភាគរយ ឬ ៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៦៥ ភាគរយ ឬ ៨៤,៦៨ ដុល្លារក្នុងមួយបារ៉ែល

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ