ភ្នំពេញ ៖ បើទោះបីជាបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីកំពុងទទួលរងនូវសម្ពាធ និងវិបត្តិផ្ទួនៗដែលបណ្តាលមកពីបញ្ហានៃជំងឺកូវីដ-19 រួមជាមួយនឹងវិបត្តិសកលក្រោមឥទ្ធិពលនៃសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ីយ៉ាងណាក៏បណ្តាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិធំៗនៅតែមានទំនុកចិត្តលើទីផ្សារនៅកម្ពុជា ដែលអាចមានឱកាសចំណេញពីការវិនិយោគរបស់ខ្លួន។

លោក Alan Neo ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់លេខមួយរបស់ប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជា PropNex Cambodia ដែលទើបសម្ពោធជាផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ បានមានប្រសាសន៍ថា “PropNex បានមកដល់ប្រទេសកម្ពុជាតាំងពីខែឧសភា ឆ្នាំ2021 ក្នុងអំឡុងពេលមានបញ្ហាកូវីដ ដែលវាជាឱកាសល្អក្នុងការជ្រើសរើសភ្នាក់ងារដែលប្រកបដោយសមត្ថភាព ជំនាញ និងបទពិសោធន៍ខ្ពស់ ខណៈដែលកម្ពុជា ជាទីផ្សារដែលមានសក្ដានុពល រីកចម្រើនខ្លាំង ដែលចាំបាច់ត្រូវការភ្នាក់ងារដែលមានវិជ្ជាជីវៈ។

លោកបានបញ្ជាក់ថា ៖
“យើងជឿជាក់ថាអចលនទ្រព្យនៅទីនេះនឹងមានការរីកចម្រើនយ៉ាងខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ យើងជាភ្នាក់ងារអចលនទ្រព្យ ដែលបានចុះបញ្ជីត្រឹមត្រូវលំដាប់លេខមួយរបស់សិង្ហបុរី។ យើងផ្តល់នូវសេវាកម្មទូលំទូលាយលើការលក់គម្រោង ការវិនិយោគលើដីធ្លី ផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដោយមានចក្ខុវិស័យគោលដៅក្លាយជាទីភ្នាក់ងារដ៏ជំនាញលំដាប់ពិភពលោក ហើយយើងចង់ជួយដឹកនាំមនុស្សជំនាន់ក្រោយអោយមានជំនាញលើអចលនទ្រព្យច្បាស់លាស់”
លោក Alan Neo បានមានប្រសាសន៍បន្តថា ៖
“យើង បាន និងកំពុងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសិង្ហបុរី ក៏ដូចជាការនាំយកនូវប្រព័ន្ធ IT របស់ប្រទេសសិង្ហបុរីមកកាន់ប្រទេសកម្ពុជាជាលើកដំបូង ហើយរឿងដែលគួរឱ្យរំភើបជាច្រើនទៀតនឹងមកដល់ប្រទេសមួយនេះ ដោយជឿជាក់ថា ជាមួយនឹងភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា នឹងអាចទទួលបានក្រុមហ៊ុនដៃគូធំសហការជាមួយគ្នានៅក្នុងទីផ្សាររួម”

លោកស្រី អាន ធីតា នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន PropNex Cambodia បានថ្លែងពីគោលបំណង និងគោលដៅរបស់លោកស្រីសម្រាប់ឆ្នាំខាងមុខថា ៖
“គោលដៅរបស់យើងសម្រាប់ឆ្នាំបន្ទាប់ គឺអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយដោយបន្តយកចិត្តទុកដាក់ចំពោះបុគ្គលិកដែលជាភ្នាក់ងារ ដោយមានការបង្ហាត់បង្រៀនពួកគេឱ្យក្លាយទៅជាក្រុមការងារដ៏រឹងមាំ ដើម្បីជួយដល់អតិថិជនទាំងអស់ប្រកបដោយវិជ្ជាជីវៈខ្ពស់”
អ្នកស្រីបានបន្តថា ទីផ្សារអចលនទ្រព្យកម្ពុជានៅតែមានភាពទូលំទូលាយ និងមានសក្ដានុពលជាងបណ្តាប្រទេសនៅក្នុងតំបន់ ដែលផ្តល់ឱកាសចំណេញខ្ពស់ដល់បណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិ ហើយក៏នៅតែផ្តល់ឱកាសដល់បណ្តាភ្នាក់ងារដែលមានជំនាញ ប្រកបដោយវិជ្ជាជីវៈផងដែរ។ ដូច្នេះហើយបានជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិលំដាប់កំពូលរបស់ប្រទេសសិង្ហបុរី PropNex Cambodia សម្រេចចិត្តចូលមកកាន់កម្ពុជា ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/10/2026
ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។ ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទំនិញថៃ មកកម្ពុជា បន្ដធ្លាក់ចុះខ្លាំង បង្ហាញពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ
បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 20/10/2026
ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content