ភ្នំពេញ ៖ ក្នុងរយៈពេលត្រឹមតែ ៦ ថ្ងៃ ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្រេចបានលទ្ធផលក្នុងការវាស់វែងក្បាលដីបានជាង ២០ ០០០ ក្បាលដី ក្នុងទំហំសរុបជាង ៤០ ០០០ ហិកតា។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់បញ្ចូនក្រុមការងារបច្ចេកទេសចំនួន ៦៨ ក្រុម មានមន្ត្រីជំនាញសរុបចំនួន ៧៨១ រូប ចុះសហការជាមួយមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ៣៥២ រូប ដោយមានការសហការជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ (រយៈពេលត្រឹមតែ ៦ ថ្ងៃ) ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសបានសម្រេចលទ្ធផលដូចខាងក្រោម៖
វាស់វែងក្បាលដីបានចំនួន ២០ ០៣១ ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២ ៣១៥ ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំងទាំងបីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ។ ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតួបលក់ដូរសរុបចំនួន ៤៤ តូប ក្នុងនោះ ៣៤ តួប លក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ១០តូប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក។
ប្រជាពលរដ្ឋតាំងទីលំនៅខុសច្បាប់សរុបចំនួន ៩៦៣ គ្រួសារ ក្នុងនោះ ៣៤៩ គ្រួសារ ស្ថិតនៅភូមិ ទក្សិណត្បូង និង ៦១៤ គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ។ ប្រជាពលរដ្ឋចំនួន ៦៩៨ ស្មើ គ្រួសារ ៧២,៤៨% បានស្ម័ត្រចិត្តរុះរើទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤ គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៥៥ គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ ដែលនឹងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូត៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក នៅសាលាខេត្តសៀមរាប។
កាលពីទី១៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធាននៃក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ចាប់ពេលនេះតទៅ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងមិនពិនិត្យ ឬក៏ធ្វើការឆ្វៀលដីផ្នែកខ្លះដែលស្ថិតនៅក្នុងតំបន់ការពារបេតិកភណ្ឌអង្គរទំហំ ៤០១ គីឡូម៉ែត្រក្រឡា ដើម្បីផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិណាមួយឡើយ។
ឯកឧត្តមបញ្ជាក់ទៀតថា ដោយសារតែព្រះរាជក្រឹត្យលេខ០០១នសចុះ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗ នោះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា ៖
“ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ការទទួលស្គាល់ ការធ្វើជាសាក្សីនូវរាល់ចរន្តនៃលក់ដូរដីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឱ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា”
យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ចាប់តាំងពីអំឡុងឆ្នាំ២០១៩ រហូតមកដល់ខែសីហា ឆ្នាំ២០២២នេះ មានសំណង់ខុសច្បាប់ចំនួនជាង៨៤៤០ករណី បានសាងសង់ដោយបំពាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារសម្បត្តិ បេតិកភណ្ឌ ហើយក្នុងរយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២២នេះ បន្ទាប់ពីអាជ្ញាធរខេត្ត សៀមរាប បានចេញលិខិតជូនដំណឹងមួយ ស្នើឱ្យអាជ្ញាធរជាតិអប្សរាផ្អាកការចុះរុះរើ សំណង់ខុសច្បាប់នៅក្នុងតំបន់អង្គរនោះ គឺមានសំណង់ថ្មីៗចំនួនជាង៣៩០ករណី បានកើនឡើងថែមទៀត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content