សម្ដេចតេជោ បញ្ជាឱ្យអភិបាលខេត្តយកចិត្តទុកដាក់អភិរក្សសត្វផ្សោត ដោយមិនត្រូវពឹងផ្អែកតែ​លើក្រសួង​កសិកម្មទេ

ក្រចេះ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ជាទៅកាន់អភិបាលខេត្ត ក៏ដូចជាអាជ្ញាធរខេត្តដែលពាក់ព័ន្ធនឹងការថែរក្សាសត្វផ្សោតឱ្យបានគង់វង្សដោយមិនត្រូវពឹងផ្អែកតែលើក្រសួងកសិកម្មតែមួយនោះទេ។ ការប្រកាសរបស់សម្ដេចនេះត្រូវបានធ្វើឡើងនាឱកាសពីធីបើកការដ្ឋាន​សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវត​ភ្ជាប់នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣​។

គួររំលឹកថា ការបាត់បង់សត្វផ្ដោតចំនួន ៣ក្បាលត្រឹមតែមួយសប្ដាហ៍​កាលពីពេលកន្លងទៅថ្មីៗនេះគឺជារឿងដ៏គួរ​ឱ្យ​សោកស្ដាយ ខណៈ​ដែលកម្ពុជាមានផ្សោតទឹកសាបត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ។  សាកសពផ្សោត​ទាំង​​​​ ៣ក្បាលសុទ្ធតែស្ថិត​ក្នុងទម្រង់ដូចគ្នា ពោលគឺអណ្ដែតនៅលើផ្ទៃទឹក ដោយមានស្នាម សន្ទូច និងខ្សែរុំជាប់ពេញខ្លួន ខ្លះក៏មានខ្សែរុំជាប់នឹងកន្ទុយដែលបង្អាក់ល្បឿនក្នុងការហែលទឹក និងចាប់ចំណី។ ឆ្លើយតបនឹងស្ថានការណ៍នេះ សម្ដេចតេជោបានដាក់បញ្ជាទៅកាន់អភិបាលខេត្តក្រចេះ និ​ង​​ស្ទឹងត្រែង ឱ្យគិតគូររកដំណោះស្រាយជាបន្ទាន់ ដោយសម្ដេចបានសង្កត់ធ្ងន់ថា តំបន់ផ្សោតរស់នៅ ត្រូវតែជាតំបន់អភិរក្សពេញទី ដោយគ្មានការលើកលែងឡើយ។

សម្ដេចបានបន្តមានប្រសាសន៍ដែរថា​ ៖

“ថ្វីបើរឿងនេះស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម ប៉ុន្តែអ្នកដែលស្ថិតនៅផ្ទាល់គឺអាជ្ញាធរខេត្ត ដូច្នេះ សម្ដេចសុំឱ្យភាគីទាំងពីរសហកាធ្វើការរួមគ្នា ដោយមិនចាត់ទុកថាជាបន្ទុកផ្ដាច់មុខរបស់ភាគីតែម្ខាងនោះទេ”

សម្ដេចបន្តថា ៖

“ត្រូវរៀបចំតាមអ្នកបច្ចេកទេស ត្រូវមានតំបន់ស្នូល​អចិន្ត្រៃយ៍ តំបន់នេះត្រូវតែ​មានគំនូស ដើម្បីឱ្យប្រជាជនបានដឹង…ត្រូវទម្លាក់ពោង ដាក់យុថ្កា នៅកន្លែងហ្នឹងអត់មានឱ្យចូល អត់មានឱ្យនេសាទអីតែម្ដង។ ម្យ៉ាងទៀត តំបន់ផ្សេងគឺអាចឱ្យចូលបាន ប៉ុន្តែតំបន់ស្នូលអចិន្ត្រៃយ៍នេះគឺហាមការដាក់រាយមង​ដាច់ខាតតែម្ដង ដែលវានាំទៅដល់ការផុតពូជ”

បន្ថែមពីនេះ មិនត្រឹមតែគិតគូរពីការថែរក្សាសត្វផ្សោតនោះទេ សម្ដេចក៏បានលើកឡើងផងដែរអំពីការឈានទៅធ្វើឱ្យកន្លែងមើលសត្វផ្សោតក្លាយជាកន្លែងទេសចរណ៍ដ៏សម្បូរបែប ដែលការធ្វើបែបនេះគឺប្រជាជនក្នុងតំបន់អាចទទួលបានចំណូលបន្ថែមជាជាងការបើកឱ្យអ្នកនេសាទចូលទៅបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលវាអាចជាប្រយោជន៍ដល់មនុស្សតែពីរបីនាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា សត្វផ្សោតដែលបានបាត់បង់ជីវិតចំនួន៣ក្បាលកាលពីពេលថ្មីៗនេះ គឺជាផ្សោត​ទឹកសាប​ដែលមានសុខភាពល្អ និងជាផ្សោតពេញវ័យដែលមានអាយុចន្លោះពី ៧ ទៅ២០ឆ្នាំ ដោយមានផ្សោត​ញីចំនួន២ក្បាល និងឈ្មោល១ក្បាល។ បូករួមទាំងតួលេខនៃការបាត់បង់ផ្សោតចំនួន១១ក្បាលក្នុងឆ្នាំ២០២២ បានរុញឱ្យការបាត់បង់ផ្សោតនារយៈពេល៣ឆ្នាំចុងក្រោយ​កើនឡើងដល់ ២៩ក្បាលហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ