ប្រទេសវៀតណាម និងថៃ កំពុងបង្កើនការ​វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា​

ភ្នំពេញ ៖ នៅក្នុងរយៈពេល​២ឆ្នាំចុងក្រោយ​នេះ ការ​វិនិយោគ​ពី​ប្រទេសចិន​មកលើទីផ្សារអចលនទ្រព្យ​កម្ពុជាហាក់ស្ងប់ស្ងាត់បន្តិច ប៉ុន្តែ​បានជំនួស​មកវិញនូវការ​វិនិយោគ​ពីប្រទេសអាស៊ានចំនួន២ ​គឺ ប្រទេសថៃ និងវៀតណាម ដែល​ធ្វើឱ្យការវិនិយោគ​ផ្ទាល់​ពីបរទេស​នៅកម្ពុជា​រក្សា​បានលំនឹង​​ល្អ ។

អ្នកនាង​ ជិន ច័ន្ទដាលុច្ស​ ប្រធានផ្នែក​វាយតម្លៃ​អចលនទ្រព្យ​នៃក្រុមហ៊ុន ​CBRE Cambodia បានមា​ន​ប្រ​​សា​ស​​​ន៍​​តា​មទូរសព្ទប្រាប់ AMS ​នៅរសៀលថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២២​នេះឱ្យដឹងថា ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុងក្រោយ​នេះឃើញថា​ប្រទេស​ចិន​មានសេដ្ឋកិច្ច​ថមថយ ​ជនជាតិចិនមួយចំនួនក៏មិនអាចចេញ​ក្រៅប្រទេស​ដើម្បីស្វែងរកការ​វិនិយោគធ្វើ​ឱ្យ​កា​រវិនិយោគ​ពីប្រទេស​ចិននៅកម្ពុជា​ក៏មានភាពស្ងប់ស្ងាត់។ ប៉ុន្តែយ៉ាងណាក្ដី កម្ពុជាក៏ទទួលបាន​ការ​វិនិយោគ​លើវិស័យ​អចលនទ្រព្យ​​ពី​ប្រទេសថៃ និងវៀតណាម​មានកា​រកើនឡើង​គួរឱ្យកត់សម្គាល់ ។

អ្នកនាង​បន្តថា ៖

“ប្រទេស​ដែលបានដាក់ទុនវិនិយោគ​នៅក្នុងប្រទេស​កម្ពុជា​ខ្ពស់ជាង​គេ​ស្រាប់នោះ​មានដូចជា ចិន ​សិង្ហបុរី និ​ងប្រទេស​ម៉ាឡេស៊ី​ ប៉ុន្តែ​​ថ្មីៗនេះ​ថៃ និ​ងវៀតណាមក៏ចាប់ផ្ដើម​មាន​កំណើន​ការ​វិនិយោគ​នៅ​ក្នុងប្រទេស​កម្ពុជា ដោយក្នុងនោះដែរ យើងក៏បានឃើញថា​ចំនួនភ្ញៀវ​ទេសចរ​ដែលមកដល់​កម្ពុជា​​ ​ជា​ជនជាតិ​ថៃ និង​​វៀតណាម​ក៏មានចំនួន​ខ្ពស់ដែរ”

អ្នកនាង​បន្ថែមថា ៖

“​​ក្នុងស្ថានភាព​ទីផ្សា​រអចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​​នាពេលបច្ចុប្បន្ន​នេះ​ វាមាន​ការ​លំបាក​ខ្លះៗ ដូច្នេះហើយទើប​យើងមិនអាច​​បញ្ជាក់ច្បាស់​ពីការអត្ថប្រយោជន៍​ដែលទួល​បាន​ទៅលើ​វិស័យ​អច​ល​ន​ទ្រ​ព្យ​​​​ក្នុង​កិច្ចប្រជុំកំពូលអាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​នៅសប្ដាហ៍ក្រោយ​នេះ ​។ បច្ចុប្បន្ន​នេះ​យើង​បាន​ឃើ​ញ​​ថា​ទីផ្សារ​អចលនទ្រព្យ​កា​រផ្គត់ផ្គង់​នៅតែបន្ត​កើនឡើង ​និង​មានការផ្គត់ផ្គង់​ថ្មីៗ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តម្រូវការ​បាន​ថមថយ​ ដែលជា​ហេតុធ្វើឱ្យ​តម្លៃអចលនទ្រព្យ​ជួល និ​ងលក់​បានធ្លាក់ចុះ​បន្តិច​បន្ថែមទៀត​ក្នុងត្រី​មាស​ទី​៣​​នៃឆ្នាំ២០២២​នេះ”

លោក ​ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុកម្ពុជា (CVEA) ​បានថ្លែង​នាពេល​ថ្មីៗនេះ​ថា ​​

“អចលនវត្ថុកម្ពុជា​នឹង​មានស្ថានភាពល្អ​ឡើងវិញដូច ឬប្រហាក់ប្រហែល​នឹង​មុនកូវីដ​១៩​បាន​លុះ​ត្រា​តែ​មានការ​វិនិយោគ​ពីបរទេស​ ជាពិសេស​ប្រទេស​ចិន ហើយក្នុង​ពេល​បច្ចុប្បន្ន​នេះ​ បរទេស​មួយចំនួន​នៅ​តែមិ​ន​​ទាន់មានវត្តមាន​ច្រើន​នៅឡើយ​ ហើយចិនក៏មាន​ចំនួន​តិច​តួច​នៅឡើយ​”

ជាមួយគ្នានេះ លោកក៏នៅតែបន្ត​មានសុទិដ្ឋិនិយម​ខ្ពស់​ចំពោះការ​វិនិយោគពីបរទេស​ចូ​ល​កម្ពុជា​ ដោយរំពឺងថា​នៅ​ដើមឆ្នាំ២០២៣ ​ស្ថានភាពនឹង​អាច​ប្រសើរ​ជាង​ឆ្នាំនេះ ខណៈកម្ពុជាមានការលើកទឹកចិត្តខ្ពស់ដល់បណ្តាវិនិយោគិនថ្មីជាបន្តបន្ទាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត