ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ភ្នំពេញ ៖ ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ដែលអាចបំពេញឱ្យបាននូវតម្រូវការចាំបាច់ក្នុងស្ថានភាពបន្ទាន់ណាមួយកើតឡើង ឬសម្រាប់គម្រោងអនាគតណាមួយ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់ ដែលភាគច្រើនគេហៅថា កម្ចីក្រៅផ្លូវការ ឬគ្មានច្បាប់ទម្លាប់ទៀតផង។

ទន្ទឹមនេះ ក៏មានសំនួរលើកឡើងផងដែរថា តើធ្វើដូចម្តេចដើម្បីបង្កើតបានជាទម្លាប់ ឬវប្បធម៌សន្សំ ?

វប្បធម៌សន្សំជាសាច់ប្រាក់ និងជាទ្រព្យសកម្មនៅប្រទេសកម្ពុជាមានតាំងពីយូរណាស់មកហើយ។ ការសន្សំប្រាក់ គឺជាការដកនូវចំណែកណាមួយនៃចំណូលប្រចាំខែ សម្រាប់ទុកដោះស្រាយពេលមានករណីបន្ទាន់ផ្សេងៗ ទុកសម្រាប់ទិញរបស់របរដែលយើងចង់បាន ឬទុកសម្រាប់គម្រោងអ្វីមួយនាពេលអនាគត។ ជាទូទៅ គេដកពី ១០ ទៅ ៣០ ភាគរយនៃប្រាក់ខែសម្រាប់ដាក់ចូលទៅក្នុងការសន្សំ ហើយដើម្បីបង្កើតបានទម្លាប់ ឬរប្បធម៌សន្សំ គេអាចចាប់ផ្តើមពីតិចៗទៅ ឬតិចទៅច្រើន។

ឧទាហរណ៍ ៖ យើងរកបានប្រាក់ចំណូល ១ លានរៀលក្នុងមួយខែ។ យើងអាចចាប់ផ្តើមសន្សំតិចៗ ដោយដកប្រាក់ពី​​ ៥ ទៅ ១០%។ នេះមានន័យថា​ យើងដកប្រាក់ ៥ ម៉ឺន ទៅ ១០ ម៉ឺនរៀល ដើម្បីទុកសន្សំ ហើយការសន្សំតិចៗយូរទៅៗ យើងនឹងបង្កើតបានទម្លាប់ រហូតក្លាយទៅវប្បធម៌សន្សំ។ មួយវិញទៀត ប្រសិនបើយើងមានប្រាក់ចំណូលកើនឡើង យើងអាចបង្កើនការសន្សំបានកាន់តែច្រើន នៅពេលដែលយើងមានទម្លាប់សន្សំ។

ជារួម ការលើកទឹកចិត្តឱ្យមានទម្លាប់សន្សំ និងវប្បធម៌សន្សំ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីបំពេញតម្រូវការចាំបាច់ និងស្ថានភាពបន្ទាន់ ខណៈការបង្កើនវប្បធម៌សន្សំជាជាងការខ្ចីលុយក្រៅផ្លូវការនឹងធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង ហើយការបង្កើតទម្លាប់ល្អមានន័យថា សមាជិកនីមួយៗក្នុងគ្រួសារដឹងពីសារៈសំខាន់នៃការសន្សំ និងមានផែនការសន្សំរៀងៗខ្លួន ដូច្នេះក្នុងករណីចាំបាច់ណាមួយ ពួកគេមានប្រាក់បម្រុងទុករួចជាស្រេច ហើយការមានប្រាក់បម្រុងទុកនេះទៀតសោត នឹងជួយបញ្ចៀសបុគ្គលម្នាក់ ឬគ្រួសារមួយ ឱ្យចេញឆ្ងាយពីកម្ចីក្រៅផ្លូវការ ដែលអាចទាញពួកគេឱ្យធ្លាក់ចូលទៅក្នុងវិបត្តិបំណុលនៅពេល​ក្រោយ។

សម្រាប់សេដ្ឋកិច្ចជាតិវិញ គឺនៅពេលដែលគ្រួសារ ឬបុគ្គលម្នាក់ៗប្រើប្រាស់វិធីសន្សំប្រាក់ដោយការយកប្រាក់ទៅដាក់នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើ។ វិធីសន្សំបែបនេះ អ្នកសន្សំខ្លួនឯងក៏ទទួលបានការប្រាក់ត្រឡប់មកវិញ រីឯសេដ្ឋកិច្ចជាតិក៏មានចរន្ដល្អ។ សេដ្ឋកិច្ចមានចរន្តល្អ ព្រោះថាធនាគារ និងគឹ្រះសា្ថនមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើមានប្រាក់បម្រុងទុកច្រើនសម្រាប់ផ្ដល់ជាឥណទានដល់ប្រជាជន ឬម្ចាស់អាជីវកម្មក្នុងស្រុក ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួនជាដើម។

ដូច្នេះហើយ លោកអ្នកគួរឈ្វេងយល់ពីរបៀប និងប្រភេទក្នុងការសន្សំ ពិសេសការសន្សំប្រាក់នៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ មានសុវត្ថិភាព ហើយថែមទាំងទទួលបានការប្រាក់ទៀតផង។

ដើម្បីឱ្យមានភាពងាយស្រួល យើងសូមណែនាំថា អ្នកអាចបែងចែកការសន្សំរបស់អ្នកជា ៣ធំៗ ដូចជា ៖ ការសន្សំសម្រាប់ពេលមានអាសន្ន ការសន្សំរយៈពេលខ្លីឬមធ្យម និងការសន្សំរយៈពេលវែង។

១. ការសន្សំសម្រាប់ពេលមានអាសន្ន គឺរឿងចាំបាច់ ព្រោះវាជួយឱ្យអ្នកទប់ទាល់នឹងហានិភ័យ និងជៀសផុតពីបំណុលដែលមានអត្រាការប្រាក់ខ្ពស់។ ចំពោះការសន្សំនេះ អ្នកអាចទុកលុយសន្សំខ្លះនៅក្នុងផ្ទះសម្រាប់ពេលបន្ទាន់ខ្លាំង ហើយអ្នកអាចពិចារណាប្រើប្រាស់សេវាធានារ៉ាប់រងសុខភាព គ្រោះថ្នាក់ ឬជីវិតសម្រាប់គ្រួសារ។

២. ការសន្សំរយៈពេលខ្លី ឬមធ្យម អាចជាការសន្សំសម្រាប់ការរៀបការ ការដើរលេងកម្សាន្ត ឬការទិញរបស់របរផ្ទាល់ខ្លួនជាដើម។ អ្នកអាចដាក់ប្រាក់សន្សំនេះក្នុងគណនីសន្សំផ្ទាល់ខ្លួននៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ ដាច់ដោយឡែកពីគណនីអាជីវកម្ម។

៣. ការសន្សំរយៈពេលវែង អាចជាការសន្សំដើម្បីទិញផ្ទះ ការសិក្សារបស់កូន ឬប្រាក់សម្រាប់ចូលនិវត្តន៍ជាដើម។ ដើម្បីទទួលការប្រាក់ខ្ពស់ អ្នកអាចបើកគណនីសន្សំរយៈពេលវែងនៅគ្រឹះស្ថានធានាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ។

ជាមួយនឹងគម្រោងសន្សំច្បាស់លាស់ អ្នកអាចចាយវាយដោយរីករាយគ្មានក្តីកង្វល់ ឬភ័យព្រួយ ព្រោះអ្នកបានប្រាកដហើយថា អ្នកបានរៀបចំអនាគតរបស់អ្នក ឬគ្រួសាររបស់អ្នករួចរាល់ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច